ក)-ពាក្យបម្រាម១០ប្រការដែលបុព្វបុរសខ្មែរបានផ្តាំទុកពាក្យបម្រាម១០ប្រការនោះគឺ៖
កុំឱ្យយកសាសន៍គេធ្វើសាសន៍ឯងនោះប្រការ១
កុំឱ្យយកសាសនាគេធ្វើសាសនាឯងនោះប្រការ១
កុំឱ្យយកចិត្ដគេធ្វើជាចិត្ដឯងនោះប្រការ១
កុំឱ្យយកកិរិយាគេមកធ្វើជាកិរិយាឯងនោះប្រការ១
កុំឱ្យយកគំនិតគេធ្វើជាគំនិតឯងនោះប្រការ១
កុំឱ្យយកទ្រព្យគេមកធ្វើជាទ្រព្យឯងនោះប្រការ១
កុំឱ្យគិតព្យាបាទគេនោះប្រការ១
កុំឱ្យកុហកគេនោះប្រការ១
កុំយកអង្រែបុកត្បាល់នោះប្រការ១
កុំឱ្យយកត្បាល់បុកអង្រែនោះប្រការ១ ត្រូវជា១០ប្រការ។
ពាក្យពុទ្ធទំនាយភាគ១ វគ្គ១
ចោរហារយ
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ចោរហារយ
ជាបឋមខ្ញុំបាទសូមបកស្រាយ ពាក្យ‹ហារយ›ជាមុនសិន ទើបបកស្រាយពាក្យចោរនៅតាម
ក្រោយបន្តទៀត។
ហារយ៖ គឺជាចំនួនលេខដែលយើងយកមកប្រើរាល់ថ្ងៃដូចជាមួយ,ពីរ,បី…ហាសិប,ហុកសិប…
មួយរយ,ពីររយ…។ល។ លេខខាងលើនេះ គេបានយកមកប្រើជាពាក្យកាត់ត ដូចពាក្យថា
(ហាសិប=ហា)រួចពាក្យ ហា+ ពាក្យរយ=ហារយ ដើម្បីយកមកបញ្ជាក់ន័យ ឫក៏ សំដៅទៅរក
មនុស្សមួយក្រុម ឫបក្សពួកមួយក្រុម ដែលមានចំនួនច្រើនរាប់រយនាក់ឡើងទៅ ដូចយើង
ធ្លាប់បានជួបនៅក្នុងរឿងព្រេងឫមានប្រើក្នុងសាស្ត្រាបុរាណដួចជាពាក្យថា(ចោរហារយ=ចោរ
ប្រាំរយ)ជាដើម។
ចោរ៖ អ្នកដែលប្រព្រឹត្តនូវអំពើទុច្ចរឹតមានចេតនាប៉ងប្រាថ្នាប្រើនូវអំពើអកុសលកម្មបទតាមផ្លូវ
កាយដោយបានយកទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃយកមកធ្វើជារបស់ខ្លួនដោយមិនបានបន្លឺវាចា
ហាសុំ ឫប្រាប់ឱ្យអ្នកដែលជាម្ចាស់របស់ទ្រព្យនោះបានឮនិងបានដឹង ឫក៏សុខចិត្តយល់ព្រមប្រ
គល់មកឱ្យខ្លួន។ តែបើតាមនិយមន័យរបស់ពាក្យ‹ចោរ›ប្រើក្នុងព្រះពុទ្ធសាសនាវិញគឺជាអកុ
សលកម្មបទតាមផ្លូវកាយ,វាចានិងចិត្ត ដែលព្រះពុទ្ធទ្រង់បានត្រាស់បញ្ញត្តិក្នុងសិក្ខាបទប្រាំ៖
1)-បាណាតិបាតា = វៀរចាកការសម្លាប់សត្វ។
2)-អទិន្នាទានា=វៀរចាកនូវការលួចទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ។
3)-អព្រហ្មចរិយា=វៀរចាកការសេពនូវកាមខុសរបៀប។
4)-មុសាវាទា=វៀរចាកនូវការនិយាយកុហក់។
5)-សុរាមេរយមជ្ជប្បមាទដ្ឋានា=វៀរចាកនូវការសេពគ្រឿងញៀន និងគ្រឿងស្រវឹង។
ដូច្នេះចោរកម្មគឺជាអំពើអកុសលធម៌មួយបែបក្នុងចំណោមអកុសលធម៌ទាំងឡាយដែលអាចកើត
មានឡើងបានក៏អាស្រ័យដោយសារមានធម៌ពីរជាហេតុខាងដើមគឺ៖ អហិរិកៈនិង អនោត្តប្បៈ។
អហិរិកៈ=គឺជាធម៌ដែលមិនចេះខ្មាស់អៀននិងមិនខ្ពើមរអើមចំពោះអកុសលធម៌ទាំងឡាយដែល
ខ្លួនបានប្រព្រឹត្ត។
អនោត្តប្បៈ= គឺជាធម៌ដែលមិនចេះតក់ស្លុត និងមិនចេះភ័យខ្លាចនូវគ្រប់អំពើទុច្ចរិតដែលខ្លួនបាន
ប្រព្រឹត្ត។ ធម៌ទាំងពីរនេះតែងតែកើតឡើងជាមួយនឹងអកុសលចិត្តទាំង១២ដួងដែលពោពេញទៅ
ដោយលោភៈ,ទោសៈនិងមោហៈជាកិលេសដែលនៅដេកត្រាំក្នុងសន្តាន។ ខ្ញុំសូមលើកយក
ចោរកម្មប្រាំប្រភេទមកបកស្រាយជូនប្រិយមិត្តអ្នកអានជាទីសណ្តាប់ដូចតទៅនេះ៖១)-ចោរលួច
/ ២)-ចោរឆក់ / ៣)-ចោរប្លន់ / ៤)-ចោរព្រៃ / ៥)-ចោរហារយ។
១)-ចោរលួច៖ អ្នកប្រព្រឹត្តនូវអំពើទុច្ចរឹតគឺអកុសលកម្មបទតាមផ្លូវកាយ ដោយស្ងៀមស្ងាត់ លួច
លាក់មិនមានហឹង្សាណាមួយមកលើម្ចាស់ទ្រព្យនោះទេ ក្នុងពេលដែលកំពង់លួចយកទ្រព្យ
សម្បត្តិរបស់អ្នកដ៏ទៃ ដូចជាចោរលួចកង់,ម៉ូតូ,របស់ឫវត្ថុនានា…។ល។
២)-ចោរឆក់៖ អ្នកប្រព្រឹត្តនូវអំពើទុច្ចរឹតគឺអកុសលកម្មបទតាមផ្លូវកាយដោយមិនបានប្រព្រឹត្តនូវ
អំពើហឹង្សាណាមួយមកលើម្ចាស់ទ្រព្យនោះទេ គ្រាន់តែឆក់យកទ្រព្យសម្បត្តិ ពីម្ចាស់យ៉ាងរហ័ស
បំផុតក្នុងរយៈពេលដ៏ខ្លី រួចក៏គេចវាសរត់បាត់ទៅ ដូចជាចោរឆក់ខ្សែក,ខ្សែដៃ,នាឡិកា…។ល។
៣)-ចោរប្លន់៖ អ្នកប្រព្រឹត្តនូវអំពើទុច្ចរឹតគឺអកុសលកម្មបទតាមផ្លូវកាយដោយមានប្រើអំពើ
ហឹង្សាដូចជាមានប្រើគ្រឿងអាវុធ(កាំបិត,កាំភ្លើង,ពូថៅ…)យកមកគំរាមកំហែងបៀតបៀនចាប់
បង្ខំម្ចាស់ទ្រព្យដោយប្រើកម្លាំងហឹង្សា ដើម្បីប្លន់ដណ្តើមយកទ្រព្យរបស់ពួកគេដូចជាប្លន់ទ្រព្យ
សម្បត្តិ,ឡាន,ម៉ូតូ,លុយ,មាស,ប្រាក់,កែវកង…។ល។
៤)-ចោរព្រៃ៖ អ្នកប្រព្រឹត្តនូវអំពើទុច្ចរឹតគឺអកុសលកម្មបទតាមផ្លូវកាយ ដោយមានប្រើអំពើ
ហឹង្សាដូចជាមានប្រើគ្រឿងអាវុធ(កាំបិត,កាំភ្លើង,ពូថៅ…)យកមកគំរាមកំហែងបៀតបៀនចាប់
បង្ខំម្ចាស់ទ្រព្យដើម្បីប្លន់ដណ្តើមយកទ្រព្យរបស់ពួកគេ គឺជាប្រភេទនៃចោរកម្មដែលមានចង
ក្រងជាពួក,ជាក្រុមដោយមានគ្រឿងប្រដាប់អាវុធដូចជាកាំភ្លើងវែង,ខ្លី,កាំបិត,ពូថៅដើរលួច,ដើរ
ប្លន់គោក្របីទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមជនបទចុងកាត់ម៉ាត់ញកដាច់ស្រយ៉ាលឫនៅ
តាមជាយដែន។ ឱទាហរណ៍៖លួចប្លន់គោ,ក្របីពីស្រុកខ្មែរយកទៅលក់ឱ្យពួកយួនឫសៀម, ឫក៏
លួចប្លន់គោ,ក្របីពីស្រុកយួនឫស្រុកសៀមយកមកលក់ឱ្យខ្មែរវិញ។
៥)ចោរហារយ៖ គឺមនុស្សមួយក្រុមរួមផ្សំគំនិតគ្នាប្រព្រឹត្តនូវអំពើទុច្ចរឹតគឺអកុសលកម្មបទ
តាមផ្លូវកាយ,វាចា និងចិត្ត ដោយប្រើអំពើហឹង្សាដែលមានភាពសាហាវ ព្រៃផ្សៃ ឃោឃៅ
ជាងចោរកម្មប្រភេទបួនមុននេះទៅទៀត។ គឺជាប្រភេទនៃចោរកម្មដែលមានទ្រង់ទ្រាយធំ
និងរចនាសម្ពន្ធមួយយ៉ាងច្បាស់លាស់ដោយមានមេកន្ទ្រាញមួយធំ ជាអ្នកដឹកនាំគ្រប់គ្រងបក្ស
ពួករបស់គេដោយប្រើអំណាចផ្តាច់ការ។ ចំណែកឯមេបញ្ជាការរងផ្សេងៗទៀត ដែលជាភ្នែក
ច្រមុះឫដៃជើងផ្ទាល់របស់មេកន្ទ្រាញធំនេះគឺសុទ្ធសឹងតែជាសាច់សាលោហិតញាតិសន្តាន
ក្រុមគ្រួសារ(កូន,ប្រពន្ធ,បងប្មូនបង្កើត,ពូមីង,ក្មួយបង្កើត…)។ ចំពោះមិត្តភ័ក្ត្រជិតស្និទនិង
ក្រុមគ្រួសាររបស់ពួកគេ គឺជាអ្នកត្រួតពិនិត្យមែកធាងឫជាមេបញ្ជាការរងនៃសាខាតូចៗ
ដែលមានទីតាំងស្ថិតនៅតាមតំបន់នានាឫប្រទេសដ៏ទៃ។ រីឯកូនចៅតូចតាចដ៏ទៃផ្សេងទៀត
ដែលជាកូនអុកឫកូនជឹងគឺវាគ្រាន់តែជាអ្នកអនុវត្តន៍ផ្ទាល់នូវគ្រប់គម្រោងទុច្ចរឹតរបស់
មេកន្ទ្រាញធំតែប៉ុណ្ណោះ គឺមានក្រុមពួកចោរលួច,ចោរឆក់,ចោរប្លន់និងចោរព្រៃដែលជាបរិវារ
របស់មេចោរហារយនោះ។ ក្រៅពីបណ្តាញដែលជាក្រុមគ្រួសារកូនចៅញាតិមិត្តផ្ទាល់របស់មេ
កន្ទ្រាញនោះ នៅមានបណ្តាញខាងក្រៅដែលជាផ្នែកជំនួយការផ្សេងៗក្នុងការធ្វើអន្តរាគមន៍
ពីពួកមន្ត្រីពុករលួយ, កងកម្លាំងមានសមត្ថកិច្ច(ប៉ូលិស,គិញ,គយ)ចាប់តាំងពីថ្នាក់ក្រោមទល់
នឹងថ្នាក់កំពូលនៅគ្រប់ស្ថាប័នរដ្ឋសំខាន់ៗដូចជា,ក្រសួងមហាផ្ទៃ,ប្រព័ន្ធតុលាដែលត្រូវបាន
ពួកមេចោរហារយប្រើអំពើពុករលួយស៊ីសំណូកសូកប៉ាន់ទិញក្បាលបាន។ ដោយហេតុនេះ
ហើយទើបគេជ្រើសរើសយករូបត្រីមឹកសមុទ្ទមានដៃច្រើនមកតំណាងឱ្យក្រុមពួកមេចោរហារយ
នេះ ព្រមទាំងឱ្យរហ័សនាមពួកវាថា‹មេរោគមហារីក›ដែលជាអ្នកបំផ្លាញ និងសម្លាប់សង្គម។
ជាទូទៅក្រុមចោរហារយនេះតែងតែរស់នៅក្រៅសង្គមដោយប្រព្រឹត្តតែអំពើទុច្ចរឹតដូចជារកស៊ី
ជួញដូរគ្រឿងញៀន,លក់គ្រឿងសាស្ត្រាវុធធំតូចធ្ងន់ស្រាលគ្រប់ប្រភេទ,ជួញដូរមនុស្សដើម្បីបំរើ
ផ្លូវភេទដោយបង្កើតបនពេស្យាព្រមទាំងបង្តើតទីកន្លែងសម្រាប់លេងល្បែងស៊ីសងដូចជាកាហ្ស៊ី
ណូជាដើម។ បើមិនដូច្នេះទេ ពួកចោរហារយនេះរស់ដោយជញ្ជក់ឈាមប្រជាពលរដ្ឋដោយប្រើ
វិធីគាបជំរឹតឱ្យអ្នករកស៊ីស្លូតត្រង់បង់ពន្ធទៅឱ្យក្រុមចោរពួកវានេះរៀងរាល់ខែជាថ្នូសំរាប់តប
ស្នងទៅនឹងការការពារសន្តិសុខរបស់អ្នកទាំងនោះ។ មេចោរហារយនេះវាហ៊ានប្រើគ្រប់មធ្យោ
បាយដើម្បីកំចាត់ជនណាមួយដែលហ៊ានចេញមុខប្រឆាំងនូវគម្រោងឫធ្វើឱ្យខូចប្រយោជន៍របស់
ពួកវា អ្នកនោះច្បាស់ជាត្រូវរងទទួលនូវការគំរាមកំហែង ឫទទួលគ្រោះថ្នាក់ដល់ជីវិតដោយប្រ
ការផ្សេងៗជាមិនខាន ទោះបីជាបុគ្គលនោះជាតួអង្គចៅក្រមតុលាការឫក៏ជាអ្នកនយោបាយមាន
និន្នាការខាងណាក៏ដោយ ។ យើងអាចសំគាល់ឃើញមានប្រទេសជាច្រើនដែលត្រូវបានទទួល
រងគ្រោះដោយសារពួកចោរហារយនេះ នាសម័យបច្ចុប្បន្នកាលយើងនេះដូចជា៖
១)-នៅតំបន់ត្រីកោណ្ឌមាស ដែលមានទីតាំងស្ថិតនៅជាយដែនរួមរវាងបីប្រទេសមានភូមា,ថៃ,
និងឡាវ នាទសវត្សរ៍ឆ្នាំ1980 មានមេចោរហារយម្នាក់ដែលគេឱ្យរហ័សនាមថាឃុន-សាជា
មេកន្ទ្រាញនៅតំបន់នោះ ដែលជាទីកន្លែងផលិតអាភៀនសម្បូរជាងគេនៅលើពិភពលោក។
២)-នៅប្រទេសអ៊ីតាលីមានកោះមួយឈ្មោះថាស៊ីស៊ីល(sicile)នៅទីនោះមានពួកមេចោរហារយ
ជាច្រើនក្រមដែលគេហៅថាម៉ាហ្វិយ៉ា ស៊ីស៊ីលីយាន(la Mafia sicilienne)បានសម្លាប់ចៅក្រម
ម្នាក់ឈ្មោះ Giovanni Falcone ដែលជាអ្នកប្រឆាំងនឹងក្រុមចោរហារយ នៅឆ្នាំ១៩៩២។
៣)- មាននៅប្រទេសកូឡុមប៊ី(colombie),និងមាននៅបណ្តាប្រទេសជាច្រើនផ្សេងៗទៀត។
ប្រទេសទាំងឡាយណាដែលមានកើតជម្ងឺចោរកម្មជាប្រភេទពួកចោរហារយនេះប្រទេសនោះ
ត្រូវតែទទួលនូវសេចក្តីវិនាសមហន្តរាយ ដោយសារតែមេរោគមហារីកនេះវាបានជះឥទ្ធីពល
យ៉ាងសែនអាក្រក់មកលើសង្គមជាតិទាំងមូល។ មិនត្រឹមតែវាបង្កើតឱ្យមានអំពើទុច្ចរឹតទាំងក្នុង
សង្គមពួកអ្នកដឹកនាំ និងទាំងសង្គមប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងបង្កឱ្យមានភាព
ចលាចលពេញទាំងនគរថែមទៀតផង។ មេរោគមហារីកនេះវាបានធ្វើឱ្យស្ថាប័នរដ្ឋសំខាន់ៗដូច
ជាក្រសួងមហាផ្ទៃ,ក្រសួងយុត្តិធម៌,ក្រសួងហិរញវត្ថុនិងខាងពន្ធដារមានដំណើរការរាំងស្ទះ
ក្នុងការបំពេញតួនាទីរបស់ខ្លួនសំរាប់បំរើប្រយោជន៍ជាតិនិងប្រជាពលរដ្ឋស្លូតត្រង់។
ចាស់បុរាណលោកលើកយកពាក្យ ចោរហារយ នេះ មកសំរាប់ផ្តាំប្រាប់កូនចៅជំនាន់ក្រោយឱ្យ
ចេះធ្វើការសិក្សាអំពីបុគ្គលិកលក្ខណៈរបស់មេចោរហារយឱ្យយ៉ាងលំអិតតាមផ្លូវកាយ,វាចា,ចិត្ត
និងគំនិត ដើម្បីឱ្យយើងអាចមានការសង្កេតនិងសំគាល់ឃើញនូវអត្តចារិតរបស់មេរោគមហារីក
ប្រភេទមេចោរហារយនេះថាតើវាមានលក្ខណៈយ៉ាងដូចម្តេចខ្លះ៖
កាយ៖ ជាបុគ្គលដែលមានអាកប្បកិរិយាច្រលើសបើស,យូគោង,បាតផ្សារ,គ្មានសុជីវធម៌,ប្រើ
ឫកពារក្អេងក្អាងដូចក្អាត់ក្នុងក្អម,ប្រើអំពើហឹង្សាដោយអយុត្តិធម៌មកលើជនស្លូតត្រង់…។ល។
វាចា៖ គឺជាបុគ្គលថោកទាបមានទម្លាប់ប្រើពាក្យសម្តីបាតផ្សារ(អាមឹង,អញ,មីហង,មីនេះ,មីនោះ,
អានេះ,អានោះ)តាមបែបតិរច្ឆានកថា(ជេប្រទេច…)គឺជាសម្តីមនុស្សពាល,គ្មានពូជអំបូរ,គ្មានការ
អប់រំ,ជាសម្តីគ្មានការពិចារណា,គ្មានការពិត,ភូតភរ,បោកប្រាស,ពាក្យមូលបង្កាច់,ញួសញុង,
គ្មានភាពថ្លៃថ្នូរជាអ្នកដឹកនាំបន្តិចណាសោះ,មានអំនួតអួតអាងដោយប្រើសម្តីយកមេឃទ្រាប់
អង្គុយ។ល។
ចិត្ត៖ ជាបុគ្គលដែលមានអត្តចរិតឆាប់ខឹងច្រឡោត,ចេះបត់បែនទៅតាមកាលៈទេសៈ,ចេះមាយា
លាក់ពុតត្បុត,មានល្បិចកល់,ចេះសម្តែងធ្វើផ្ទុយពីមារយាទដើមរបស់ខ្លួនក្នុងការបោកប្រាស់
ភូតភរសំរាប់បម្រើប្រយោជន៍ខ្លួនវាផ្ទាល់។ល។ ជាបុគ្គលដែលគ្មានគុណធម៌,ឃូឃៅ,ព្រៃផ្សៃគ្មាន
មនុស្សធម៌ហ៊ានប្រើនូវអំពើទុច្ចរឹតដូចជាឧក្រិដ្ឋកម្ម,ឃាតកម្មចាប់ជំរឹត,រំលោភសិទ្ធ,រំលោភច្បាប់
គ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតាខ្លួនផ្ទាល់គឺចិត្តលោភលន់គ្មានព្រមដែន,គឺជាបុគ្គលមហា
ចង្រៃជាងគេបង្អស់ក្នុងលោកនេះ។
គំនិត៖ ជាបុគ្គលដែលមានផ្នត់គំនិតអញនិយម,គ្រួសារនិយម,បក្សពួកនិយម,មនុស្សឆ្លៀត
ឱកាសនិយម,ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្តូយ,លួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃយកមក
ធ្វើជារបស់ខ្លួនដោយគ្មានខ្មាស់អៀន,គ្មានភ័យខ្លាច,មុខក្រាស់ដោយគ្មានសតិសម្បជញ្ញៈនិង
គ្មានវិប្បដិសារីបន្តិចណានូវគ្រប់ទង្វើទាំងឡាយដែលខ្លួនបានធ្វើដូចជាប្រើកល់ល្បិចគ្រប់បែប
យ៉ាងដើម្បីកំទេចបំផ្លាញជីវិតអ្នកស្លូតត្រង់ដោយធ្វើទារុណកម្ម,តាមធ្វើឃាត,ចាប់ជំរឹត…។ ក៏ជា
បុគ្គលដែលចូលចិត្តសប្បាយរីករាយរស់នៅលើគំនរទុក្ខ និងក្នុងត្លុកឈាមរបស់ប្រជាពលរដ្ឋ
ស្លូតត្រង់យ៉ាងសែនអាណោចអាធម៌ជាទីបំផុត…អស់ពីអញមានតែអញ។
សំខាន់ជាងនេះទៀតចាស់បុរាណលោកមានបំណងចង់ឱ្យកូនចៅជំនាន់ក្រោយមានការប្រុង
ប្រយ័ត្ននូវសេចក្តីវិនាសមហន្តរាយដ៏ធំធេងដែលអាចកើតមានឡើងដល់អាយុជីវិតប្រទេស
ជាតិទាំងមូល។ ជាពិសេសនៅពេលណាដែលមេរោគមហារីកប្រភេទចោហារយ ចូលមកញាំ
ញីស៊ីរូងផ្ទៃក្នុងរីករាលដាលពេញផ្ទៃប្រទេសអាចមានកម្លាំងនិងមានលទ្ធភាពចូលទៅបញ្ជាលើ
ប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ ដោយមានការគាំទ្រយ៉ាងពេញទម្ហឹងពីមេរោគឈ្លានពានទឹកដីបំបាត់
ពូជសាសន៍ពីខាងក្រៅចូលមកជ្រៀតជ្រែកវាយបំបែកកម្លាំងផ្ទៃក្នុងដើម្បីដណ្តើមយកអំណាចរដ្ឋ
កំពូល គ្រានោះមេរោគមហារីកប្រភេទចោរហារយនេះវាក៏ចាប់ផ្តើមប្រែភេទរបស់វាប្រែក្លាយទៅ
ជាមេរោគថ្មីមួយទៀតមានឈ្មោះថា‹សេនាពពុះទឹក(១)› គឺជាមេដឹកនាំកំពូលរបស់ប្រទេសជាតិ
ទាំងមូល ប៉ុន្តែពួកវាក៏ក្លាយជាបរិវារដាច់ថ្លៃរបស់មេរោគឈ្លានពានបំបាត់ពូជសាសន៍។ ដូច្នេះ
យើងអាចសំគាល់ឃើញថាមេរោគ‹សេនាពពុះទឹក(១)›មានដើមកំណើតចេញមកពីប្រភព២
ខុសគ្នា៖
១)-មេដឹកនាំកំពូលប្រភេទមេរោគ‹សេនាពពុះទឹក(១)›កើតចេញមកអំពីការទទួលបន្តតំណែង
តស្នងពីត្រកូល។ សេនានេះមានអត្តចារិតក្បាលរឹង,មានៈ,អត្តនោម័តិធ្វើទៅតាមតែទំនើងចិត្ត
របស់ខ្លួនមិនស្តាប់ពាក្យប្រៀនប្រដៅរបស់បណ្ឌិតពីព្រោះគេយល់ថាខ្លួនគេវាគ្រាន់បើជាងអ្នកដ៏
ទៃ,គ្រប់ផ្នែកគ្មានអ្នកណាស្មើខ្លួន,គឺជាមនុស្សស៊ីជោចូលចិត្តឱ្យគេនិយាយសសើរ,បញ្ជោ,ឱ្យគេ
យកចិត្តយកថ្លើមលើកជើងតាមរបៀបហៃអើអាជ័យធ្លាក់ទឹក,គឺជាមនុស្សល្ងង់ខ្លៅខំតាំងខ្លួនជា
អ្នកប្រាជ្ញដោយយកអាយុជីវិតប្រទេសជាតិនិងប្រជាពលរដ្ឋមកលេងសើចជាល្បែងលេងក្នុង
គំនិតរវើរវាយ,លីលា,គ្មានគោលការណ៍ច្បាស់លាស់ជាមូលដ្ឋានត្រឹមត្រូវ,ដោយមានមហិច្ឆតា
ប្រាដ្នាចង់បានកិត្តិនាមល្បីល្បាញថាខ្លួនជាតួអង្គព្រះបាទធម្មឹករាជ្យអ្នកមានបុណ្យស្តេចក្មេង,ស
តូច,ស្តើងសោយរាជនគរបី,ប៉ន្តែផ្ទុយទៅវិញគឺជាប្រភេទមេដឹកនាំដ៏សែនចង្រៃនិងមហាសែន
ថោកទាបជាទីបំផុតដូចជាមេរោគ ក្បត់ប្រទេសជាតិនិងក្បត់ប្រជាពលរដ្ឋរបស់ខ្លួនជាច្រើនលើក
ច្រើនគ្រា…។
២)-មេដឹកនាំកំពូលប្រភេទមេរោគ‹សេនាពពុះទឹក›ដែលកើតចេញមកពីប្រភពមេរោគមហារីក
‹ចោរហារយ›បានន័យថា ខណៈណាដែលមេចោរហារយ វាប្រែក្លាយទៅជាសេនាពពុះទឹក(១)
ដោយមានការជួយជ្រំជ្រែងទំនុកបំរុងយ៉ាងខ្នះខ្នែងអំពីសំណាក់មេរោគឈ្លានពានទឹកដីបំបាត់
ពូជសាស្ត្រដែលវាមានបំណងទាញប្រយោជន៍ក្នុងការលេបត្របាក់ទឹកដីដោយមានពួកមេចោរ
ហារយនេះជាបរិវាដាច់ថ្លៃ ខណៈនោះស្ថាប័នកំពូលទាំងបីរបស់រដ្ឋក៏បានប្រែក្លាយទៅជាស្ថាប័ន
ចោរ ដោយស្របច្បាប់ដូចជា៖ និតិបញ្ញត្តិ,និតិប្រតិបត្តិ,និងនិតិតុលាការ ត្រូវបានប្រែក្លាយទៅជា
ឧបករណ៍សម្រាប់បម្រើប្រយោជន៍បុគ្គល,ក្រុមគ្រួសារ,បក្សពួក និងមេរោគឈ្លានពានទឹកដីតែ
ប៉ុណ្ណោះដោយរំលោភលើសិទ្ធរបស់សារពត៌មាននិងសហជីពដែលជាអំណាចរបស់ប្រជាពល
រដ្ឋក្នុងការទាមទាសិទ្ធិសេរីភាព។ ឧទាហរណ៍៖ប្រាក់ចំណូល១០០រៀល=សំរាប់មេរោគឈ្លាន
ពាន៧០រៀល+សំរាប់មេចោរហារយ២៨រៀល+២រៀលសំរាប់ប្រជាពលរដ្ឋដែលមាន៩៨ភាគ
រយ ដូច្នេះជីវភាពក្រីក្រទុរគតខ្វះខាតរបស់អ្នករាជ្ជការក្នុងស្ថាប័នរដ្ឋតូចៗ(គ្រូបង្រៀង,ប៉ូលិស
គិញ,គយ) ក៏បានប្រែក្លាយទៅជាឧបករណ៍សម្រាប់បំផ្លាញនិងសម្លាប់សង្គមជាតិទាំងមូលដូច
ពាក្យបុរាណលោកពោលថា(សិស្សមិនស្គាល់គ្រូៗមិនស្គាល់សិស្ស,រាស្ដ្រមិនស្គាល់នាហ្មឺនៗ
មិនស្គាល់រាស្ដ្រ,ច្រើនយកខុសជាត្រូវៗ ជាខុស…(២))ដោយសារកើតមានអំពើពុករលួយគ្រប់ទី
កន្លែងនិងប្រើអំណាចផ្តាច់ការ,ព្រៃផ្សៃ,ឃោឃៅដូចជាធ្វើការកាប់សម្លាប់,គាបសង្កត់ការរឹបអូស
លួចប្លន់យកដីធ្លី,ស្រែចំការ,ផ្ទះសំបែង,កាប់បំផ្លាញព្រៃឈើ,ប្រើអំពើឧក្រិត្តកម្ម,ឃាត្តកម្ម,គិតតែ
ពីនាំគ្នា,ជញ្ជក់ឈាមប្រជាពលរដ្ឋក្រីក្រទុរគតដោយឥតមានត្រាប្រណីបន្តិចណាសោះ,នាំគ្នារីក
រាយសប្បាយជាមួយនឹងសម្បត្តិមហាសាល(២)ស្ថិតលើគំនរទុក្ខនិងក្នុងថ្លុកឈាមរបស់ប្រជា
ពលរដ្ឋរាប់លានដ៏សែនចុកចាប់ជាទីបំផុតនេះគឺជាទិដ្ឋភាពដ៏សែនព្រៃផ្សៃ,ឃោឃៅជាទីបំផុត។
ចាស់បុរាណលោកបានផ្តាំប្រាប់កូនចៅជំនាន់ឱ្យបានដឹងជាមុនក្នុងពាក្យពុទ្ធទំនាយថា នាថ្ងៃ
អានាគត់ខាងមុខថាពេលពាក់កណ្តាលសាសនាឈានចូលមកដល់ នគរកម្ពុជារដ្ឋត្រូវបានជួប
ប្រទះយុគសម័យដ៏សែនខ្មៅងងឹតដោយសារមានមេដឹកនាំប្រភេទសេនាពពុះទឺក ទាំងពីរ
ប្រភេទ៖ទីមួយស្តេចស្នងរាជ្យតត្រកូល និងទីពីរដែលមានដើមកំណើតចេញមកពីពួកមេចោរហា
រយ ។ពេលស្ដេចទាំងពីរប្រភេទនោះសោយរាជ វាចង់ប្រើទឹកក៏បាន ,វាប្រើដីក៏បាន, វានឹងចង់
ប្រើភ្លើងក៏បាន, វាប្រើខ្យល់ក៏បាន, វានឹងចង់ប្រើដែកក៏បាន, វាប្រើខ្មោចក៏បាន,លោកបានសម្តែង
បន្តទៀតថាយុគសម័យដ៏សែនខ្មៅងងឹតនោះគឺនគរត្រូវជួប៖ កលិយុគ,កោលាហល,ទុរភិក្ស,
អាកាសធាតុប្រែប្រួល,គ្រោះធម្មជាតិ(ទឹកជំនន់,រាំងស្ងួត,ជម្ងឹ…),រន្ទះបាញ់,ព្យុះភ្លៀង,កូនមិន
ស្គាល់ឪពុកៗមិនស្គាល់កូន,កូនមិនស្គាល់ម្ដាយៗមិនស្គាល់កូន, ប្អូនមិនស្គាល់បងៗមិនស្គាល់
ប្អូន,មនុស្សប្រុសប្រែដូចជាស្រីៗប្រែដូចជាប្រុស,យកខុសជាត្រូវ អាក្រក់ជាល្អ, សជាខ្មៅ,គោរព
ព្រាយជាព្រះ,សំពះប្រែតជាព្រហ្ម,មេបាអោបដៃអង្គុយយំព្រោះតែបាត់ព្រហ្មវិហារធម៌ ឪពុក
រំលោភកូន ចៅរំលោភជីដូន កូនសម្លាប់ឪស្ដេចអស់ឫទ្ធិត្បិតគ្មានទសពិធរាជធម៌,សាសនា
រុះរោយ,សង្ឃទ្រូស្តសីល, វត្តរីកជាវាំង,ឧកញ៉ានាហ្មឺនមន្ត្រីក្បត់ជាតិមាតុភូមិ និងតួនាទី,ពួក
ចោរហារយចេញ, សេនាពពុះទឹក, ផុសផ្ទះថ្មសសរឫស្សីដេរដាស,ប្រជានុរាស្ត្ររងទុក្ខវេទនា
ខ្លោចផ្សាពន់ពេក,នូវសេចក្តីវិនាសមហន្តរាយរហូតដល់អាយុជីវិតប្រទេសជាតិទាំងមូល…។ល។
អំពើវិនាសកម្មទាំងអស់របស់មេដឹកនាំ សេនាពពុះទឹក ដែលជាមេចោរហារយ ទាំងពីរប្រភេទ
នេះហើយ ដែលជាហេតុធ្វើឱ្យអ្នកតាម្ចាស់ស្រុកឱបដៃយំដោយអស់សង្ឃឹមសម្លឹងឃើញ
ប្រទេសជាតិកំពង់រងទទួលនូវសេចក្តីស្លាប់យ៉ាងសែនអាណោចអាធម៌ជាទីបំផុត។ យ៉ាងណា
មិញដូចជាធម្មជាតិរបស់មេរោគមហារីកដែលកើតមកក្នុងទិសដៅសម្រាប់បំផ្លាញនិងសម្លាប់
ជីវិតមនុស្សសត្វដ៏ទៃតែប៉ុណ្ណោះ៕
ពាក្យបកស្រាយ
(១)(២)បានបកស្រាយរួចហើយ
សម្បត្តិមហាសាល
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
សម្បត្តិមហាសាល
សម្បត្តិ៖ គឺជារបស់របរ,វត្ថុ,សម្ភារៈដែលជាកម្មសិទ្ធរបស់ឯកជន ឫជារបស់រដ្ឋ។ ម្យ៉ាងវិញទៀត
សម្បត្តិ ក៏ជាសម្រស់របស់រូបរាងកាយ,សុខភាព,អាយុជីវិត,កម្លាំងពលំដែលជាកម្មសិទ្ធរបស់
បុគ្គលម្នាក់ៗរៀងៗខ្លួន។ តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា ព្រះពុទ្ធទ្រង់បានត្រាស់សម្តែងថា៖
‹សុភាវធម៌ទាំងឡាយមានកិរិយាកើតឡើងហើយរលត់ទៅវិញជាធម្មតា សុភាវធម៌ទាំងនោះ
កើតឡើងអាស្រ័យដោយមានហេតុជាបច្ច័យទើបកើតឡើងបាន ពេលបច្ច័យនោះរលត់ទៅផុត
សុភាវធម៌នោះ ក៏រលត់ទៅវិញតាមបច្ច័យនោះៗភ្លាមមួយរំពេច›។ ដូចជាពាក្យពុទ្ធពរទាំងបួន
ប្រការ‹‹អាយុ,វណ្ណៈ,សុខៈ,ពលៈ›› គឺជាផលនៃកុសលកម្មចាស់ដែលត្រូវបានទទួលក្នុងជាតិនេះ
ក៏ដោយសារមានការសន្សំនូវ(ហេតុ=កុសលកម្ម)ក្នុងអតីតជាតិ។ យ៉ាងណាមិញសម្បត្តិទ្រព្យ
ដូចជា(លុយកាក់,មាស,ប្រាក់,កែវកង,ផ្ទះសំបែង,ដីធ្លី,គោក្របី,សុភមង្គល,កូនស្រីប្រុស,ប្រពន្ធ..)
ដែលបុគ្គលម្នាក់ៗត្រូវបានទទួលក្នុងជាតិនេះ ក៏អាស្រ័យដោយសារការសន្សំនូវហេតុក្នុងអតីត
ជាតិ ដែលត្រូវបានឱ្យផលក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែសម្បត្តិទ្រព្យដែលបុគ្គលម្នាក់ៗត្រូវបាន
ទទួលក្នុងជាតិនេះ គឺមានពីរប្រភេទ៖
១)-សម្បត្តិទ្រព្យដែលកើតមានឡើងដោយធម៌ គឺជាទ្រព្យសម្បត្តិដែលកើតឡើងដោយអំពើសុច្ច
រឹតទៀងត្រង់ជាកុសលកម្មបទតាមកម្លាំងកាយ,កម្លាំងប្រាជ្ញា។ ទោះបីជាទ្រព្យសម្បត្តិនោះមាន
ចំនួនតិចឫច្រើនអានេកដូចជាសម្បត្តិមហាសាលយ៉ាងណាក៏ក្តី ក៏វាជាសម្បត្តិទ្រព្យដែលកើត
មានឡើងដោយអំពើសុច្ចរឹត ដោយមិនបានទៅសម្លាប់,លួចប្លន់,បោកប្រាស់,គេងប្រវ័ញ្ញ,ជញ្ជក់
ឈាមនិងបំផ្លាញអ្នកដ៏ទៃណាម្នាក់ឱ្យជួបប្រទះនូវសេចក្តីវិនាសអន្តរាយរងទុក្ខវេទនាបែកបាក់
គ្រួសារដោយសារទង្វើរបស់បុគ្គលនោះ ឫក៏ដោយសារសម្បត្តិទ្រព្យដែលប៉ុគ្គលនោះបានទទួល
ក៏ទេដែរ ពីព្រោះទ្រព្យសម្បត្តិទាំងនោះ វាជាផលនៃកុសលកម្មចាស់ដែលបុគ្គលនោះធ្លាប់បាន
សាងពីអតីតជាតិរួចមក។ កុសលកម្មថ្មីដែលបុគ្គលកំពុងសាងជាតិនេះរួចបានញ៉ាំងឱ្យផលនៃ
កុសលកម្មចាស់សន្សំពីជាតិមុនដូចជាសម្បត្តិមហាសាលដែលត្រូវបានទទួលក្នុងជាតិនេះផង
និងសន្សំទុកនូវផលថ្មីសំរាប់ផ្តល់ឱ្យទៅអានាគតជាតិខាងមុខៗបន្តទៅទៀតផង។ ឧទាហរណ៍៖
ដូចជាមេក្រុមហ៊ុននៃបណ្តាញសេវ៉ាកម្មហ្វេសប៊ុកបានទទួលប្រាក់ចំណេញក្នុងមួយឆ្នាំៗរាប់រយ
លានដុលឡារ៍អាមេរិក ដោយមិនបានទៅប្រព្រឹត្តអំពើទុច្ចរឹតដោយអកុសលកម្មបទម្តងណា
សោះ។ ប៉ុន្តែអតិថិជនដែលជាភ្ញៀវដូចជាឯកជន,ឫក្រុមហ៊ុនលដែលបានទទួលប្រើប្រាស់នូវ
បណ្តាញសេវ៉ាកម្មហ្វេប៊ុកគាត់មានការពេញចិត្តរីករាយក្នុងការបង់ថ្លៃឱ្យដល់ទៅម្ចាស់ក្រុមហ៊ុន
នៃបណ្តាញសេវ៉ាកម្មហ្វេសប៊ុកនោះថែមទៀតផង។
២)-សម្បត្តិទ្រព្យដែលកើតមានឡើងដោយសារអកុសលធម៌ គឺជាទ្រព្យសម្បត្តិដែលកើតឡើង
ដោយអំពើទុច្ចរឹតជាអកុសលកម្មបទ(ផ្លូវកាយ,វាចា,ចិត្ត) ដូចជាកុហក់,ភូតភរ,បោកប្រាស់,កេង
ប្រវ័ញ្ច,លួចប្លន់,បំផ្លាញ,ឈ្នានិះ,ច្រណែននិន្ទា,ព្យាបាទ,កាប់សម្លាប់,ហុតឈាមដោយមានចេត
នាគឺសេចក្តីប៉ងប្រាថ្នាបំផ្លាញអ្នកដ៏ទៃដើម្បីបំពេញមហិច្ឆតាលោភលន់របស់អត្មាខ្លួនដោយគ្មាន
ការអៀនខ្មាស់,គ្មានការខ្ពើមរអើម និងគ្មានការភ័យខ្លាចតក់ស្លុត នូវអំពើទុច្ចរឹតជាអកុសលកម្ម
បទដែលខ្លួនបានប្រព្រឹត្តទៅលើអ្នកដ៏ទៃរួចហើយនោះ វាជាហេតុញ៉ាំងឱ្យអ្នកនោះជួបប្រទះនូវ
សេចក្តីទុក្ខវេទនា វិនាសអន្តរាយដល់អាយុជីវិតរបស់ពួកគេ,របស់ក្រុមគ្រួសារពួកគេ និងអាច
ប៉ះទង្គិចដល់អាយុជីវិតសង្គមជាតិទាំងមូលថែមទៀតផង។ ដូច្នេះសម្បត្តិមហាសាលដែលបុគ្គល
ទទួលបានដោយប្រព្រឹត្តនូវអំពើទុច្ចរឹតជាអកុសលកម្មបទ(តាមកាយ,វាចា,ចិត្ត)ទៅលើអ្នកដ៏ទៃ
ក្នុងជាតិនេះ វាមិនមែនជាផលនៃកុសលកម្មចាស់ឫក៏អកុសលកម្មចាស់ ដែលបានសន្សំពីអតីត
ជាតិនោះទេ។ ប៉ុន្តែសម្បត្តិមហាសាលដែលជាផល បានមកពីអំពើទុច្ចរឹតជាអកុសលកម្មក្នុង
ជាតិនេះ វាច្បាស់ជាហុចផលនៃអកុសលកម្ម=ផលអាក្រក់សំរាប់បុគ្គលដែលជាអ្នកប្រព្រឹត្តលើ
អ្នកដ៏ទៃនោះ មិនខានឡើយ។ ដូចព្រះពុទ្ធព្រះសម្មាសម្ពោធិញ្ញាណទ្រង់ត្រាស់សម្តែងថា៖
អ្នកណាធ្វើអ្នកហ្នឹងទទួល; ដាំផ្លែអី្វបេះផ្លែហ្នឹង…ចៀសមិនផុត។
មហាសាល៖ ច្រើនអានេករាប់មិនអស់,ច្រើនលើសលប់,មិនអាចប្រមាណបាន, មិនអាចវាស់
បាន,កប់ពពក,លើសពីសេចក្តីត្រូវការចាំបាច់របស់ជីវិត។
សម្បត្តិមហាសាល៖ គឺជារបស់របរ,វត្ថុ,សម្ភារៈដែលជាកម្មសិទ្ធរបស់ឯកជនឫរបស់រដ្ឋមាន
ចំនួនច្រើនអានេករាប់មិនអស់,មិនអាចវាស់បាន។ បើតាមការសំគាល់មើលទៅ‹សម្បត្តិមហា
សាល›វាមិនមែនជារឿងមួយដែលមានទំនាក់ទំនងតែទៅនឹងសង្គមជាតិខ្មែរតែមួយគត់ប៉ុណ្ណោះ
ទេនិងក៏មិនមែនមានតែក្នុងសម័យបច្ចុប្បន្នកាលយើងនេះដែរទេ។ រឿង‹សម្បត្តិមហាសាល›វា
ជារឿងដែលធ្លាប់កើតមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោកយើងនេះ គឺធ្លាប់មានតាំង
តែពីបុរាណកាលមកម៉្លេះ។ តើក្នុងបំណងអ្វីបានជាចាស់បុរាណលោកលើកយកពាក្យ‹សម្បត្តិ
មហាសាល›នេះមកតំណាលប្រាប់កូនខ្មែរជំនាន់ក្រោយ? ចាស់បុរាណលោកមានបំណងចង់
ប្រាប់កូនចៅជំនាន់ក្រោយថា៖‹សម្បត្តិមហាសាល›វាជារោគសញ្ញារបស់សង្គមសំរាប់បង្ហាញ
បញ្ជាក់ប្រាប់យើងឱ្យដឹងថាសង្គមកំពង់តែមានជម្ងឺជាទម្ងន់ត្រូវស្វែងរកគ្រូពេទ្យមកព្យាបាលជម្ងឺ
នេះជាបន្ទាន់ បើមិនដូច្នេះទេសង្គមត្រូវទទួលគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតជាក់ជាមិនខាន
ឡើយ។ មិនថាមុនជំនាន់ពុទ្ធកាល ឫក៏បច្ចុប្បន្នកាលទេ ឱ្យតែសង្គមកើតមានរោគសញ្ញាប្រភេទ
‹សម្បត្តិមហាសាល›នេះគឺមេរោគវាកំពង់តែបង្កើតនូវជម្លោះសង្គមរវាងមេដឹកនាំនិងប្រជាជន
ដោយបានបែងចែកសង្គមជាពីរបក្សដូចមានខាងក្រោមនេះ៖
១)- ក្នុងសង្គមមួយ មានមនុស្សមួយក្រុមមានចំនួនប្រហែលជា១ភាគរយដែលមានសម្បត្តិទ្រព្យ
ច្រើនអានេក ឫមានសម្បត្តិមហាសាល បានដោយសារពីអំពើទុច្ចរឹត ដែលវាជាមេរោគដ៏កាចសា
ហាវជាទីបំផុត ក្នុងការបង្កវិប្បត្តិគ្រប់បែបយ៉ាងជះលើសង្គមដោយប្រើការគាបសង្កត់មកលើអ្នក
ទន់ខ្សោយដោយអំពើពុករលួយ,កេងប្រវ័ញ្ញ,រឹបអូសខុសច្បាប់,បំពានលើច្បាប់,ស៊ីសំណូកសូក
ប៉ាន់,លក់ទឹក,លក់ដី,លក់ព្រៃព្រឹក្សាអ្នកតាវ័រ,លក់ក្បាលអ្នកតា,លក់ជាតិ,ហុតឈាម,បោក
បញ្ឆោត,ក្លែងបន្លំ,កាប់សម្លាប់…។ល។ ដែលជាហេតុបណ្តាលឱ្យមានអយុត្តិធម៌សង្គម,កើតភាព
ក្រីក្រទុរគត់,មានអស្ថិរភាពសង្គម(ជម្លោះ)អាស្រ័យដោយសារ‹សម្បត្តិមហាសាល›។
២)- មនុស្សទូទាំងនគរប្រហែលជា៩៩ភាគរយ មានកំរឹតជីវភាព ក្រខ្សត់ទុរគត់ រកព្រឹកខ្វះល្ងាច
រងទុក្ខវេទនា មហាសែនលំបាកតកូនតចៅ។ សង្គមទីមួយ(មេដឹកនាំ)ជាអ្នកប្រព្រឹត្តអំពើទុច្ចរឹត
មកលើសង្គមទីពីរ(ប្រជាជន)ឱ្យទទួលរងទុក្ខវេទនានូវភាពក្រីក្រទុរគតដែលវាជាមូលហេតុនាំ
ឱ្យកើតមានចោរកម្ម,ពេស្យាកម្ម,ឃាត្តកម្ម…។ល។បង្កឱ្យមានភាពវឹកវរពេញទាំងនគរ សង្គម
ទទួលរងវិបត្តិយ៉ាងធ្ងន់ធ្ងវាជាជម្ងឺរាំរ៉ៃ គឺជម្ងឺមហារីកសង្គម។ បើសម្បត្តិមហាសាល ជាកម្មសិទ្ធ
របស់រដ្ឋទាំងមូលសំរាប់ចែករំលែកក្នុងការគ្រប់គ្រងសំរាប់បំរើជាតិនិងប្រជាជន ចំណាយសំរាប់
ក្រសួងសុខាភិបាល,ក្រសួងអប់រំ,ក្រសួងកាពារជាតិ,ក្រសួងមហាផ្ទៃ…។ល។ ដោយសុច្ចរឹត
ទៀងត្រង់គ្មានពុករលួយ,កេងប្រវ័ញ្ញ វាជារឿងធម្មតា។ ប៉ុន្តែបើជាកម្មសិទ្ធរបស់មេដឹកនាំថ្នាក់
កំពូលឫក្រុមគ្រួសាររបស់អ្នកដឹកនាំ,បក្សពួកឫក្រុមគ្រួសាររបស់គេទៅវិញ វាមិនមែនជារឿង
ធម្មតាទេ។ ជាពិសេសចំពោះមេដឹកនាំណាដែលគ្មានទសពិធរាជធម៌គ្មានព្រហ្មវិហាធម៌ មិនបាន
គិតគូរដល់សេចក្តីសុខឫទុក្ខវេទនា ឫដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនតូចតាចដែលពួក
គាត់កំពង់រងគ្រោះដោយសារគ្រោះធម្មជាតិ(រាំងស្ងួត,ទឹកជំនន់,ជម្ងឺរោគរាតត្បាត,សង្គ្រាមរាំង
ជល,កើតទុរភិក្ស និងអយុត្តិធម៌សង្គមទទួលការគាបសង្កត់ពីសំណាក់អ្នកមានអំណាចដោយប្រើ
អំពើពុករលួយ,ជញ្ជក់ឈាម,មានការកាប់សម្លាប់គ្មានត្រាប្រណីចំពោះប្រជាជនរបស់ខ្លួនដែល
ជាហេតុបណ្តាលឱ្យប្រជាជនកើតមានការក្តៅក្រហាយនិងមានការរើបំរះងើបបះបោរប្រឆាំង
នឹងការគាបសង្កត់គឺជាបដិវត្តន៍ប្រជាជន។ ឧទាហរណ៍ទី១៖ បដិវត្តន៍ប្រជាជនជាដំបូងបង្អស់
កើតមាននៅប្រទេសបារាំងក្នុងឆ្នាំ១៧៨០។ ឧទាហរណ៍ទី២៖ បន្ទាប់មកទៀតមានបដិវត្តិន៍
ប្រជាជនថ្មីមួយទៀតនៅប៉ែកខាងកើតនៃប្រទេសរូសស៊ីនៅឆ្នាំ១៩០៧គឺជាបដិវត្តិន៍របស់
ពួកវណ្ណៈអធន=កុម្មុយនិស្ត ប្រឆាំងនឹងរបបរាជានិយម និងរបបសាធារណៈរដ្ឋសេរីដែលជា
ពួកចក្រព័ទ្ធនិយម,ពួកមូលធននិយម។ ឧទាហរណ៍ទី៣៖ ថ្មីៗនេះមានបដិវត្តន៍ប្រជាជនកើត
មាននៅតំបន់ម៉ាហ្គ្រែប(Malgrèb),ព្រូសអូរីយ៉ង់(Proche-Orient)កើតមាននៅប្រទេស(ទុយ
នេស៊ីTunésie),(លីប៊ី Libye),(អេហ្ស៊ីបEgypt),(ស៊ីរ៊ី Syrie)កើតមានបដិវត្តន៍ប្រជាជនធ្វើការបះ
បោររើបំរះងើបរំលំរបបផ្តាច់ការនិយមប្រឆាំងដណ្តើមយកអំណាចដែលគេហៅថាប្រាំងតង់
អារាប់ Printemps-Arab។ ទោះបីជាជំនាន់ណាក៏ដោយ ក៏វាមិនខុសពីសម័យបច្ចុប្បន្នកាល
យើងនេះដែរ គឺជម្ងឺសង្គមកើតមានជាហូរហែរជាហេតុនាំឱ្យមានការប្តូរផ្លាស់ពីរជ្ជកាលស្តេចអង្គ
មួយមករជ្ជកាលស្តេចអង្គមួយទៀតមិនដែលខាន ប៉ុន្តែសម័យកាលនោះប្រជាពលរដ្ឋនៅមិន
ទាន់មានចំណេះដឹងគ្រប់គ្រាន់ដែលអាចបង្កើតជាកម្លាំងងើបបះបោរប្រឆាំងនឹងរដ្ឋអំណាចទេ
រងចាំរហូតមកទល់នឹងចុងសតវត្សទី១៨ទើបមានប្រជាជនបារាំងធ្វើបដិវត្តន៍ជាលើកទី១ងើប
បះបោរប្រឆាំងនឹងរបបរាជានិយម។ ដូចព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់សម្តែងនូវ
បដិច្ចសមុប្បាទធម៌(៣)៖
(អវិជ្ជា(៤) ជាបច្ច័យនាំឱ្យកើតទិដ្ឋិ (៥)/ទិដ្ឋិ ជាបច្ច័យនាំឱ្យកើតតណ្ហា (៦)/តណ្ហា ជាបច្ច័យនាំ
ឱ្យកើត ទុក្ខ )‹=›(ដើម្បីបំបាត់ទុក្ខ ត្រូវបំបាត់ តណ្ហា ដើម្បីបំបាត់តណ្ហាត្រូវបំបាត់ទិដ្ឋិ /ដើម្បី
បំបាត់ ទិដ្ឋិ ត្រូវបំបាត់អវិជ្ជា ) យ៉ាងណាមិញ ចំពោះរឿងសង្គមក៏ដូចជារឿងព្រះធម៌ដែរ
(សម្បត្តិមហាសាល ជាបច្ច័យនាំឱ្យកើត ទុច្ចរឹតថ្នាក់មេដឹកនាំ /ទុច្ចរឹតថ្នាក់មេដឹកនាំ(១) ជាបច្ច័យ
នាំឱ្យកើតទុច្ចរឹតថ្នាក់ប្រជាជន(២) /ទុច្ចរឹតថ្នាក់ប្រជាជន ជាបច្ច័យនាំឱ្យកើតភាពវឹកវរ,
កោលាហល(៧),បះបោរប្រឆាំង)‹==›( ដើម្បីបំបាត់ភាពវឹកវរ,កោលាហល,បះ
បោរប្រឆាំង ត្រូវបំបាត់ ទុច្ចរឹតថ្នាក់ប្រជាជន / ដើម្បីបំបាត់ ទុច្ចរឹតថ្នាក់ប្រជាជន ត្រូវបំបាត់
ទុច្ចរឹតថ្នាក់មេដឹកនាំ / ដើម្បីបំបាត់ ទុច្ចរឹតថ្នាក់មេដឹកនាំ ត្រូវបំបាត់ សម្បត្តិមហាសាល )។
ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយឱ្យចេះសំគាល់និងចេះពិចារណានូវគ្រប់
ព្រឹត្តិការណ៍ដែលមានកើតឡើងនៅគ្រប់ជំនាន់និងមាននៅគ្រប់ទិសទីលើពិភពលោកយើងនេះ៖
១)-បើសម្បត្តិមហាសាល កើតមានឡើងដោយអំពើទុច្ចរឹត(អកុសលកម្មបទតាមកាយ,វាចា,
ចិត្ត)ពីសំណាក់ពួកមេដឹកនាំថ្នាក់កំពូលនិងក្រុមគ្រួសារបក្សពួករបស់ខ្លួនដោយគ្មានទសពិធ
រាជធម៌,គ្មានព្រហ្មវិហាធម៌ និងគ្មានលក្ខណៈគុណសម្បត្តិបួនយ៉ាងរបស់សេនាដៃដែក(១) ដែល
ជាសេនាអ្នកបំរើជាតិនិងប្រជាជនដ៏ពិតៗនោះសម្បត្តិមហាសាល វានឹងក្លាយជាមេរោគដ៏កាច
សាហាវដែលធ្វើឱ្យសង្គមមានជម្ងឺរាំរ៉ៃគឺជម្ងឺមហារីកដែលកំពង់ស៊ីរូងផ្ទៃក្នុងរបស់សង្គម នាំឱ្យ
កើតមានជម្លោះរវាងបុគ្គល សង្គមគ្រួសារ និងសង្គមជាតិទាំងមូលដោយមានការបែកបាក់គ្នា
រវាងពួកមេដឹកនាំ នឹងប្រជាជន ដែលនាំឱ្យកើតមានអស្ថិរភាពសង្គម ជាពិសេសកើតភាពវឹកវរ
ពេញទូទាំងនគរ។
២)-បើមេដឹកនាំថ្នាក់កំពូលមានទសពិធរាជធម៌,មានព្រហ្មវិហាធម៌និងលក្ខណៈគុណសម្បត្តិបួន
យ៉ាងជាសេនាដៃដែក ដែលជាសេនាអ្នកបំរើជាតិនិងប្រជាជនដ៏ពិតៗមែននោះ ក្នុងការបំពេញ
តួនារបស់ខ្លួនជាមេដឹកនាំ និងបើសិនជាសម្បត្តិមហាសាលនោះកើតមានឡើងដោយអំពើ
សុច្ចរឹត(កុសលកម្មបទតាមកម្លាំងកាយនិងប្រាជ្ញា) នុះច្បាស់ជាសម្បត្តិមហាសាល វានឹងក្លាយ
ទៅជាឧប្បករណ៍ដ៏ពិសេសអាចបំរើប្រយោជន៍ដ៏ធំធេងសំរាប់បុគ្គល,សង្គមគ្រួសារនិងសង្គម
ជាតិទាំងមូលឱ្យបានជួបប្រទះនូវការរីកចំរើនខាងផ្លូវសម្ភារៈនិងមានភាពចុះសម្រុងគ្នាជាធ្លុង
មួយរវាងពួកមេដឹកនាំជាមួយនឹងប្រជាជនដែលជាហេតុនាំឱ្យកើតមានសេចក្តីសុខសន្តិភាពក្នុង
សង្គមជាតិទាំងមូលជាក់ជាមិនខាន។
ដូច្នេះ សម្បត្តិមហាសាលវាគ្រាន់តែជារោគសញ្ញាដើម្បីបញ្ជាក់ប្រាប់យើងឱ្យដឹងអំពីសុខភាព
របស់សង្គម ថាតើសង្គមមានជម្ងឺ ឫក៏មានសុខភាពល្អមាំមួន? តាមការដកពិសោធន៍ដែលធ្លាប់
កើតមាននៅប្រទេសដ៏ទៃតាំងពីអតីតកាល និងក្នុងបច្ចប្បន្នកាល ជាភស្តុតាងបញ្ជាក់ប្រាប់យើង
ថា អាស្រ័យទៅលើទង្វើរបស់មេដឹកនាំទាំងស្រុងបើទង្វើរបស់មេដឹកនាំនោះ វាជាអំពើទុច្ចរឹត
(អកុសលកម្មបទ៖កាយ,វាចា,ចិត្ត)សង្គមច្បាស់ជាត្រូវមានជម្ងឺមហារីកជាមិនខានឡើយ ច្បាស់
ជាកើតមានបដិវត្តន៍ចៀសមិនរួច។ ប៉ុន្តែផ្ទុយទៅវិញបើទង្វើរបស់មេដឹកនាំនោះវាជាអំពើសុច្ចរឹត
(កុសលកម្មបទ៖កាយ,វាចា,ចិត្ត)សង្គមប្រាកដជាមានសុខភាពល្អមាំមួនបានន័យថាសង្គមបាន
ទទួលសុខសន្តិភាពដ៏ពិតប្រាកដជារៀងរហូត៕
សេចក្តីពន្យល់ពាក្យ
(១)-ពុករលួយ,កេងប្រវ័ញ្ញ,រឹបអូសខុសច្បាប់,បំពានលើច្បាប់,ស៊ីសំណូកសូកប៉ាន់,លក់ទឹក,លក់ដី,លក់ព្រៃព្រឹក្សាអ្នកតាវ័រ,លក់ក្បាល
អ្នកតា,លក់ជាតិ,ហុតឈាម,បោកបញ្ឆោត,ក្លែងបន្លំ,កាប់សម្លាប់…។ល។
(២)-កុហក់,ភូតភរ,បោកប្រាស់,លួចប្លន់,បំផ្លាញ,ឈ្នានិះ,ច្រណែននិន្ទា,ព្យាបាទ,កាប់សម្លាប់,ចោរកម្ម,ពេស្យាកម្ម,ឃាត្តកម្ម,លក់គ្រឿង
ញៀនគ្រឿងសម្លាប់,លក់មនុស្ស។
(៣)-បដិច្ចសមុប្បាទធម៌= ធម៌កើតឡើងដោយធម៌
(៤)– អវិជ្ជា=ភាពល្ងង់ខ្លៅ,មិនដឹង
(៥)– ទិដ្ឋិ=ការយល់ខុស,ឃើញខុស
(៦)– តណ្ហា= ចំណង់យ៉ាងត្រេកត្រអាល,យ៉ាងអន្ទះអន្ទែង
(៧)កោលាហល=ភាពវឹកវរជ្រួលច្របល់ក្រឡាប់ចាក់
សេនាពពុះទឹក
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
សេនាពពុះទឹក
សេនា៖ កងពល,កងទ័ព,ពលរេហ៍,កងការពារ ឫអ្នកបំរើ។ តាមនិយមន័យរបស់ពាក្យសេនា គេ
តែងតែប្រើពាក្យនេះសំដៅទៅរកកូនទាហ៊ាន,កងការពាររបស់ពួកអ្នកមានបុណ្យស័ក្កិខ្ពង់ខ្ពស់ជា
មេបញ្ជាការថ្នាក់លើ ឫក៏មេដឹកនាំកំពូល ។ ប៉ុន្តែបើតាមអត្ថន័យរបស់ពាក្យសេនាប្រើនៅក្នុងលទ្ធិ
ប្រជាតេយ្យសេរី(អំណាចស្ថិតនៅលើប្រជាជន)មានន័យថាប្រជាជនជាចៅហ្វាវមានសិទ្ធជ្រើស
រើសបុគ្គលណាម្នាក់ឫក្រុមណាមួយយកមកធ្វើជាអ្នកបំរើ(សេនា)របស់ពួកគាត់ ជាពាក្យកំពង់
ពេញនិយមនាសម័យបច្ចុប្បន្នយើងនេះ។ ដូច្នេះពាក្យសេនា(=អ្នកបំរើ)ចាស់បុរាណលោកមិន
សំដៅទៅពួកកូនទាហ៊ានតូចតាច ,កងការពារយាមល្បាតនោះទេ គឺលោកចង់និយាយសំដៅ
ទៅពួកឫក្រុមជួរអ្នកដឹកនាំថ្នាក់កំពូលដូចជាស្តេច,ប្រធានាធិបតី,នាយករដ្ឋមន្ត្រី,មន្ត្រីជាន់ខ្ពស់
ប្រកបដោយទសពិធរាជធម៌ ព្រហ្មវិហាធម៌ និងមានលក្ខណគុណសម្បត្តិពិសេសបួនយ៉ាងថែម
ទៀត(១) ក្នុងការបំពេញតួនាទីរបស់ខ្លួនជាសេនាដៃដែកភ្នែកប្រាក់(១) គឺជាសេនាអ្នកបំរើជាតិ
និងប្រជាជនដ៏ពិតៗ អាចញ៉ាំងឱ្យប្រទេសជាតិឆ្ពោះទៅរកសេចក្តីរីកចំរើនរុងរឿងឧដុង្គឧត្តមមាន
កិត្តនាមល្បីល្បាញរន្ទឺពេញទាំងសកលលោកដូចកាលសម័យមហានគរ។
ពពុះទឹក៖ ជាធម្មជាតិម៉្យាងដែលមានរាងសណ្ឋានមូលកញ្ចុំៗជាកន្សោម ដែលកើតផុសឡើងរួច
ក៏បែកធ្លាយទៅវិញយ៉ាងឆាប់រហ័ស ដោយការផ្សំនូវធាតុរាវនិងធាតុឧស្ម័ន(ជាតិពុល)កើតមាន
នៅនឹងទឹកថ្លុក,ត្រពាំងឫស្រះដែលមានជាតិស្លែ,សំរាមរលួយស្អុយ សម្បូរដោយសត្វល្អិតដូចជា
រុយ,មូស,មមុង,របោម..។ល។ ត្រពាំងឫស្រះទឹកណា ដែលសម្បូរនូវពពុះទឹក ទីកន្លែងនោះមិន
មានសត្វត្រី,ក្តាម,ខ្យងអាចរស់បានទេដោយសារខ្វះខ្យល់អុកស៊ីហ្សែន។ ដូច្នេះពពុះទឹក ជា
សភាវៈដែលមានជាតិពឹសពុលប្រជុំទៅដោយមេរោគសំរាប់បំផ្លាញជីវិតសត្វត្រី,ក្តាម,ខ្យង និង
មានក្លិនស្អុយក្រខ្វក់គួរឱ្យខ្ពើមមិនគួរជាទីប្រាថ្នារបស់មហាជន។
សេនាពពុះទឹក៖ ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថា ពេលពាក់កណ្តាល
សាសនាឈានចូលមកដល់នៅថ្ងៃអនាគត់ខាងមុខ នគរកម្ពុជារដ្ឋត្រូវគ្រប់គ្រងដោយពួកអា
ទមិឡអន្ដិរ្ថិយ្យជាបន្តបន្ទាប់គ្នា គឺពួកមេដឹកនាំដែលគ្មានទសពិធរាជធម៌ មានភាពល្ងង់ខ្លៅ ឆ្កួត
លីលា ឃោឃៅ ព្រៃផ្សៃជាងសត្វតិរច្ឆាន អត្មានិយមគ្រួសារនិយមបក្សពួកនិយម ផ្តាច់ការ
និយម ក្រុមឆ្លៀតឱកាសនិយម ភូតភរ បោកប្រាស់ លួចប្លន់ជញ្ជក់ឈាម យកខុសជាត្រូវ ត្រូវជា
ខុសយកសជាខ្មៅ ខ្មៅជាស ជាយុគសម័យផ្ទះថ្មសសរឫស្សី(១)អ្នកមានទោសត្រូវរួចខ្លួនអ្នក
ស្លូតត្រង់បែជាជាប់គុក អង្គុយលើច្បាប់ គ្មានខ្លាចគ្មានខ្ពើម គ្មានអៀនគ្មានខ្មាស់ នូវអំពើថោក
ទាបជាងលាមក គ្មានលក្ខណគុណសម្បត្តិទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យសម
ស្របជាមេដឹកនាំបន្តិចណាសោះ ដែលចាស់បុរាណលោកឱ្យឈ្មោះថាសេនាពពុះទឹក ។ ជា
ប្រភេទមេដឹកនាំដែលដូចមេរោគ មានដើមកំណើតចេញពីប្រភពរលួយស្អុយដូចពពុះទឹក តាម
តោងទាមក្រាញជញ្ជក់ឈាម រស់សប្បាយក្នុងថ្លុកឈាមលើគំនរទុក្ខដ៏សែនចុកចាប់ខ្លោចផ្សារ
វេទនា(យុគសម័យមហាសាល(១)) តាមផ្តន្ទាឈ្នានិះ ធ្វើបាបបំផ្លិចបំផ្លាញកំទេចសម្លាប់ជាតិ
និងប្រជាជនខ្លួនឯងដោយគ្មានប្រណីដៃ។ បើយោងតាមការបកស្រាយនិងការប្រៀបធៀបនូវ
លក្ខណៈគុណសម្បត្តិរបស់សេនាទាំងពីរប្រភេទគឺសេនា(ដៃដែកភ្នែកប្រាក់)និង(សេនាពពុះ
ទឹក)អ្នកទាំងពីរមានលក្ខណៈផ្ទុយគ្នាស្រឡះ ដូចមេឃហើយនិងដី,សហើយនិងខ្មៅ,ទឹកហើយ
និងព្រេង៕
(១)-មានការបកស្រាយរួចស្រាច់ហើយ
មានផ្ទះអត់មនុស្សនៅ…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
មានផ្ទះអត់មនុស្សនៅ មានផ្លូវឥតមនុស្សដើរ
ផ្ទះ៖ ជាទីជម្រកស្នាក់នៅឬទីលំនៅគួរជាទីកក់ក្តៅ និងគួជាទីពឹងពាក់របស់មនុស្សដែលមាន
ធម្មជាតិរស់នៅមានលក្ខណៈចងក្រងជាពួក ជាក្រុម ជាសង្គមគ្រួសារសង្គមជាតិដោយមានការ
ពឹងពាក់គ្នាទៅវិញទៅមក នឹងក៏មិនអាចរស់នៅឯកកោអនាថាដាច់តែឯងបានទេ។
ផ្លូវ៖ ជាគន្លងសម្រាប់ដើរធ្វើដំណើទៅមក ពីចំណុចមួយសំដៅទៅចំណុចមួយ ពីផ្ទះមួយទៅផ្ទះ
មួយទៀត ដែលឆ្លើយតប តាមសេចក្តីត្រូវការរវាងទំនាក់ទំនង សង្គមនឹងបុគ្គល ឫបុគ្គលនឹង
សង្គម ។ដូច្នេះបើទីណាមានមនុស្សចាំបាច់ត្រូវតែមានផ្ទះជាទីជម្រក បើទីណាមានផ្ទះជាទីជំរក
ចាំបាច់ត្រូវតែមានផ្លូវសម្រាប់មានទំនាក់ទំនងពីផ្ទះមួយទៅរកផ្ទះមួយ ពីសង្គមគ្រួសារមួយសំ
ដៅទៅរកសង្គមគ្រួសារមួយទៀត ដែលនាំឱ្យកើតចេញជាទីប្រជុំជន ទីក្រុង ទីរួមខេត្ត និងមាន
ទីផ្សារ។ ចាស់បុរាណចង់ប្រាប់កូនចៅជំនាន់ក្រោយថានៅពេលពាក់កណ្តាលសាសនាឈាន
មកដល់ សង្គមត្រូវមានការផ្លាស់ប្តូររបៀបរបបដឹកនាំដែលមានលំនាំខុសពីប្រក្រតី។ ទៅថ្ងៃមុខ
មិនមែនពូជ(ហង្ស)ជាអ្នកសោយរាជ្យទៀតទេនិងក៏មិនមែនពូជ(កុក)ជាអ្នកកាន់ក្តាប់សេដ្ឋកិច្ច
តទៅទៀតដែរ។ របបរាជានិយម(ហង្ស)ត្រូវបានទទួលការបណ្តេញចេញពីនគរដោយសាររបប
ថ្មីមួយទៀតឈ្មោះថារបបសាធារណរដ្ឋប្រជាមានិតសង្គមនិយម=កុម្មុយនិស្ត(ក្អែកខ្អៅ) និងពួក
សាធារណរដ្ឋសេរី(ក្អែកស)។ ពាក្យថាមានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរ ចាស់បុរាណ
ចង់បា្រប់យើងថានៅពេលខាងមុខត្រូវមានកើតហេតុការណ៍ចម្លែកមួយដែលមានលំនាំផ្ទុយអំពី
ធម្មជាតិរបស់មនុស្សឬផ្ទុយអំពីច្បាប់ធម្មជាតិ។ បានន័យថាបំបាត់ទីផ្សារ អត់មានការជូញដូរ
ឈប់មានចាយប្រាក់កាស…សេដ្ឋកិច្ចអត់ដំណើរការ អស់មានទីរួមខេត្ត អស់មានទីក្រុង…អរិយ
ធម៌ត្រូវរលាយ វប្បធម៌ត្រូវសាបសូន្យ…។ល។ របបសាធារណរដ្ឋប្រជាមានិតសង្គមនិយមផ្អែក
លើកម្លាំងបដិវត្តន៍របស់ពួកវណ្ណអធន=កុម្មុយនិស្តតំណាងដោយក្អែកខ្អៅបានកែប្រែសង្គម
សម្ភារៈនិយមឱ្យប្រែក្លាយទៅជាសង្គមវណ្ណអធន=›សង្គមវណ្ណអវិជ្ជា=›សង្គមវណ្ណទាសករ=›
ជាតិស្លាប់។ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែរបបឆ្កួតលីលាបានអូសទាញពីសង្គមជឿនលឿនឱ្យ
ក្លាយទៅជាសង្គមអត់ឃ្លាន(ខ្មោច)។
សេចក្តីសង្ខេបពុទ្ធទំនាយ
សេចក្តីពិពណ៌នា និង សេចក្តីបកស្រាយពាក្យពុទ្ធទំនាយ
សេចក្តីសង្ខេបពុទ្ធទំនាយ
ប្រទេសជិតខាងយើង បើគេធ្វើសង្គ្រាម គឺគេធ្វើដើម្បីពង្រីកទឹកដីរបស់គេ បើគេផ្លាស់ប្តូរលទ្ធិដឹក
នាំក៏ដើម្បីរក្សាឯកភាពជាតិឱ្យឋិតនៅជាធ្លុងមួយ និងការអភិវឌ្ឍន៍សង្គមជាតិរបស់គេ បើគេ
ប្រយុទ្ធតស៊ូប្រឆាំងនឹងការឈ្លានពានទឹកដីអំពីសំណាក់បរទេស គឺដើម្បីកាពារឯករាជ្យភាពនិង
បូរណភាពទឹកដីរបស់ប្រទេសគេយ៉ាងខ្ជាប់ខ្ជួនមិនឱ្យរបេះមួយចំណិតបន្តិចណាទេ។ដោយឡែក
ប្រទេសខ្មែរយើង បើយើងធ្វើសង្គ្រាមគឺសំរាប់ដុតបំផ្លាញប្រទេសជាតិខ្លួនឯង បើយើងផ្លាស់ប្តូរ
របបដឹកនាំគឺសំរាប់សម្លាប់ប្រជាជនខ្លួនឯង បើយើងប្រយុទ្ធតស៊ូប្រឆាំងរំដោះប្រជាជនខ្លួនឯង
សំរាប់យកមកបំរើប្រយោជន៍ផ្ទាល់ខ្លួននិងចៅហ្វាយខ្លួន។ ព្រឹត្តិការណ៎ទាំងអស់នេះវាជាមូល
ហេតុធំមួយដែលធ្វើឱ្យប្រទេសជាតិជួបប្រទះនូវសេចក្តីវិនាសអន្តរាយជាច្រើនលើកច្រើនគ្រា
និងក៏ជាទង្វើមួយដែលគ្មានភាពសមស្របទៅតាមសេចក្តីត្រូវការរបស់ប្រទេសជាតិនិងប្រជា
ជនបន្តិចណាសោះដូចមានក្នុងពាក្យពុទ្ធទំនាយភាគ១ វគ្គ១(ពាក្យបំរាម១០ប្រការដែលបុព្វ
បុរសខ្មែរបានផ្តាំទុក)ដែលជាមូលហេតុចំបងដែលធ្វើឱ្យអ្នកតាម្ចាស់ស្រុកឱបដៃយំដោយអស់
សង្ឃឹមសម្លឹងឃើញជាតិរបស់ខ្លួនកំពុងរងទទួលសេចក្តីស្លាប់ដោយស្នាដៃរបស់ខ្លួនឯង៕
សេចក្តីបញ្ចប់ពុទ្ធទំនាយ
សេចក្តីពិពណ៌នា និង សេចក្តីបកស្រាយពាក្យពុទ្ធទំនាយ
សេចក្តីបញ្ចប់ពុទ្ធទំនាយ
ទោះបីជាចាស់បុរាណបានបន្សល់ទុកកេរ្តិ៍មរតកជាពាក្យសុភាសិតគឺជាពាក្យប្រៀនប្រដៅដែល
យើងទាំងអស់គ្នានិយមហៅថាជាពាក្យពុទ្ធទំនាយ ទុកណែនាំកូនចៅជំនាន់ក្រោយឱ្យចេះប្រុង
ប្រយ័ត្នជៀសវៀងកុំដើរតាមគន្លងដែលនាំមកនូវគ្រោះថ្នាក់និងសេចក្តីវិនាសមហន្តរាយដល់ប្រ
ទេសជាតិនិងដល់ប្រជាជនយ៉ាងណាក្តី ក្រោយពីជំនាន់សម័យមហានគរ ពួកអ្នកដឹកនាំខ្មែរគ្រប់
ជំនាន់រហូតមកទល់សព្វថ្ងៃនេះ តែងតែមានការប្រមាទនូវពាក្យ(បំរាម១០ប្រការ(១))គឺជាពាក្យ
ប្រៀនប្រដៅរបស់ដូនតាដែលជាបុព្វបុរសដ៏ឆ្នើម។
ផលនៃការបំពានដោយមិនគោរពតាមពាក្យបម្រាមទាំង១០ប្រការនេះបានជះផលវិបាកមកលើ
ប្រទេសជាតិទាំងមូលដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរត្រូវរងទទួលយកទាំងបង្ខំភ្នួកភ្លើង
សង្គ្រាមរបស់ប្រទេសជិតខាង(កុំឱ្យយកកិរិយាគេមកធ្វើជាកិរិយាឯង(២))មកធ្វើជារបស់ខ្លួន
(ដុតផ្ទះខ្លួនឯង) ក្នុងសម័យមួយដែលប្រទេសជាតិអត់មានត្រូវការធ្វើសង្គ្រាមរវាងខ្មែរគ្នាឯង
សោះ។ បន្ទាប់មកទៀតត្រូវបានរងទទួលការកាប់សម្លាប់យ៉ាងរង្គាលនិងយ៉ាងព្រៃផ្សៃជាងសត្វ
និងទទួលការធ្វើបាបយ៉ាងអាណោចអាធម៌រកទីបំផុតគ្មាន(សម្លាប់កូនខ្លួនឯង) ក្នុងសម័យមួយ
ដែលប្រទេសជាតិកំពង់សម្បូរសប្បាយរីកចំរើនអត់មានត្រូវការមនោគមន៍វិជ្ជារបស់បរទេស
ណាៗទាំងអស់(សាធារណ់រដ្ឋសេរី ឫកុម្មនិស្តិ៍)(កុំឱ្យយកសាសនាគេធ្វើសាសនាឯង(២))។
ជាងនេះទៅទៀតប្រជាពលរដ្ឋខ្មែរមិនត្រឹមតែបាត់បង់ទ្រព្យសម្បត្តិដោយសារសង្គ្រាមព្រមទាំង
ត្រូវទទួលរងគ្រោះដោយសារការធ្វើបាបកាប់សម្លាប់ប៉ុណ្ណោះទេ(កុំឱ្យយកសាសន៍គេធ្វើសាសន៍
ឯង(២))គឺត្រូវបាត់បង់ទឹកដីដោយច្រើនប្រការ៖ខិតព្រំប្រទល់,បញ្ចូលប្រជាជន,វាទទីតាមខេត្ត
ខ័ណ្ឌ(ដឹកដៃកូនគេឱ្យមកនៅផ្ទះខ្លួនឯង) ក្នុងសម័យមួយដែលប្រទេសជាតិអត់មានត្រូវការអ្នក
ដ៏ទៃណាមួយជ្រៀតជ្រែកទឹកដីរបស់ខ្លួនសោះ។ ជាពិសេសទៅទៀតអ្នកទាំងអស់នោះមិនត្រឹម
តែរួមដៃគ្នាសម្លាប់ជាតិឯងប៉ុណ្ណោះទេ ថែមទាំងយកការឈឺចាប់ខ្លោចផ្សាររបស់ប្រជាពលរដ្ឋ
ខ្មែរទូទាំងនគរទាំងអ្នកស្លាប់និងទាំងអ្នកសល់ពីស្លាប់យកមកលេងជាល្បែងបាយឡុកបាយឡ
របស់ពួកគេគួរឱ្យមានការឈឺចាប់ជាពន់ពេក ម្នាក់ទម្លាក់កំហុសលើម្នាក់ នៅពេលដែលអ្នកទី
មួយជួយពន្យាពេលរងចាំឱ្យអ្នកទីពីរងាប់តៃហោងដោយមិនចាំបាច់ទទួលការកាត់ទោសពី
សំណាក់តុលាការអន្តរជាតិ។ សូម្បីតែតុលាការអន្តរជាតិក៏មិនអាចមានលទ្ធភាពជួយរកយុត្តិធម៌
ជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នករងគ្រោះក្នុងរបបឆ្កួតលីលាក៏អាស្រ័យដោយសារមាន
អំណាចរដ្ឋមកធ្វើជាឧបសគ្គ។ សម្រេចសម្រួចអ្នកទាំងអស់បានទទួលរួចខ្លួនដោយអត់មានអ្នក
ណាម្នាក់បានទទួលទោសនៅចំពោះមុខឧក្រិតកម្មដ៏សែនឃោឃៅនេះបន្តិចណាសោះ។
នៅទីបញ្ចប់ហេតុការណ៍ទាំងអស់នេះមានតែប្រវត្តិសាស្ត្រនិងកូនចៅខ្មែរជំនាន់ក្រោយទេដែល
ជាអ្នកជួយកាត់ក្តីនិងជាអ្នកជួយរកយុត្តិធម៌សំរាប់ជូនឱ្យប្រជាជនខ្មែរដែលជាអ្នកទទួលរងគ្រោះ
ផងចុះនាថ្ងៃអានាគត់៕
សេចក្តីពន្យល់ពាក្យ
(១)-មានក្នុងពាក្យពុទ្ធទំនាយភាគ១ វគ្គ១
(២)-មានក្នុងពាក្យពុទ្ធទំនាយភាគ១ វគ្គ២
ព្រះអាទិត្យបាំងឆ័ត្រ…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ព្រះអាទិត្យបាំងឆ័ត្រ
ព្រះអាទិត្យបាំងឆ័ត្រ
ព្រះអាទិត្យ៖ ស្ថិតក្នុងចក្រវាឡគឺលំហអាកាសដ៏ធំធេងដែលរកទីបញ្ចប់គ្មានគង់មានដួងតារាដ៏
ច្រើនអនេករាប់មិនអស់។ ក្នុងចំណោមដួងតារាដ៏ច្រើនអានេករាប់មិនអស់គង់មានដួងតារាមួយ
ដួងឈ្មោះថា(ព្រះអាទិត្យ)ដែលជាអ្នកតាក់តែងកំណត់ឱ្យមានជាតិកំណើតគឺ(ជីវិត)កើតមាននៅ
លើភពផែនដីយើងទាំងមូលនេះ(មនុស្ស,សត្វ,រុក្ខជាតិ..ផ្សំឡើងដោយធាតុទាំងបួនទឹក,ដី,ភ្លើង,
ខ្យល់) អាស្រ័យដោយសារចំណាំងនៃពន្លឺនិងកំដៅរបស់តារាដួងនេះ។ ព្រះអាទិត្យរួមជាមួយនឹង
ដៃគូរមានឈ្មោះថា(ព្រះច័ន្ទ) តារាទាំងពីរដួងនេះគឺជាអ្នកតាក់តែងកំណត់ឱ្យកើតមាន(កាលវេ
លា)អាស្រ័យដោយសារដំណើរគោចររបស់ផែនដីវិលជុំវិញខ្លួនឯងផងនិងជុំវិញព្រះអាទិត្យផង
ព្រមទាំងដំណើរគោចររបស់ព្រះច័ន្ទវិលជុំវិញផែនដីយើងនេះផង។ ដូច្នេះការជួបប្រសព្វរវាង
ដំណើរគោចររបស់ភពទាំងបីព្រះអាទិត្យ,ព្រះច័ន្ទនិងផែនដីនេះហើយគឺជាអ្នកតាក់តែងនិងញ៉ាំង
ឱ្យកើតមាន(ច្បាប់ធម្មជាតិ)ដូចជា៖ពេលវេលា,ចម្ងាយ,ល្បើន,ទំនាញផែនដី…។ល។ ដែលមិន
ស្ថិតនៅក្រោមអំណាចរបស់អាទិទេពណាមួយ ឬរបស់បុគ្គលណាម្នាក់ឡើយ។ ទាំងពួកមនុស្ស
នៅ(ជំពូទ្វីប)ទាំងពួកអមនុស្សនៅ(ទ្វីបបីទៀត)ដែលរស់នៅក្នុងទ្វីបទាំងបួនលើភពផែនដីយើង
នេះក្នុងពេលជាមួយគ្នាត្រូវឋិតនៅក្រោមឥទ្ធិពលនៃច្បាប់ធម្មជាតិទាំងអស់គ្នា។ សូម្បីតែបាតុភូត
ធម្មជាតិផ្សេងៗដូចជា(ព្រះអាទិត្យបាំងឆ័ត្រ),(ព្រះចន្ទ្របាំងឆ័ត្រ),ទឹកជោឫនាច,គ្រោះធម្មជាតិ
(ទឹកជំនន់,ជម្ងឺ,រាំងស្ងួត,ខ្យល់ព្យុះ)ក៏អាស្រ័យដោយសារដំណើរគោចររបស់ភពទាំងបីនេះផង
ដែរ។ យើងអាចបកស្រាយបានតាមបែបម្យ៉ាងទៀតថាព្រះអាទិត្យតំណាងឱ្យអ្នកដឹកនាំកំពូល
ដូចជាព្រះរាជា,ប្រធានាធិបតី,នាយករដ្ឋមន្ត្រី។
បាំង៖ ពាក្យបាំងជាគូរនឹងពាក្យបិទ=បិទបាំង=›បាំងរាំង=›បាំងខ្ទប់នូវគ្រប់ឧបសគ្គកុំឱ្យប៉ះពាល់
ដល់រាងកាយ។
ឆ័ត្រ៖ ប្រដាប់មានដងឆ្អឹងគន្លឹះពាសសំពត់ អាចតម្លោះបើកបិទបាន សំរាប់បើកកាន់បាំងកំដៅ
ថ្ងៃ,ឫបាំងភ្លៀង។
បាំងឆ័ត្រ៖ បើកប្រដាប់សំរាប់បាំងថ្ងៃយកមកគ្របពីលើខ្លួនកុំឱ្យត្រូវកម្តៅថ្ងៃឫត្រូវភ្លៀង។ ទីនេះ
បាំងឆ័ត្រសំដៅទៅ បាំងរាំងខ្ទប់មិនឱ្យឧបសគ្គមកដល់ខ្លួន ឫបញ្ចៀសគ្រប់បញ្ហានិងវិបត្តិដែល
ត្រូវជួប។ យើងអាចបកស្រាយថា ច្បាស់ជាត្រូវជួបបញ្ហា,មានវិបត្តិ,មានទុក្ខ ក្នុងពេលវេលាខាង
មុខជៀសមិនផុត។
ព្រះអាទិត្យបាំងឆ័ត្រ៖ គឺពន្លឺមានកណ្តាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រ ព័ទ្ធជុំវិញព្រះ
អាទិត្យឬព្រះចន្ទ្រ។ បើការបកស្រាយតាមរបៀបវិទ្យាសាស្ត្រវិញ ព្រះអាទិត្យបាំងឆ័ត្រ ឫក៏
ឥន្ទធនូគឺជាពន្លឺកាំរស្មីរបស់ព្រះអាទិត្យត្រូវបានជះចាំងមកចំដុំពពកទឹក រួចក៏ឆ្លងកាត់បំណែក
នៃដំណក់ទឹកដ៏សែនតូចឆ្មាជាទីបំផុតដែលញ៉ាំងឱ្យបែងចែកចាំងជាពន្លឺកាំរស្មីមានប្រាំពីរពណ៌
ល្អស្អាតត្រចង់ដែលយើងតែងហៅថា ‹ឆព្វណ្ណរង្សី›គឺជារូបមន្តរបស់រូបវិទ្យាខាងផ្នែកអុបទិក
(optique)មានឈ្មោះថា ព្រីស្ម៍(prisme)ដែលសិស្សានុសិស្សបានសិក្សារថ្នាក់ទី១១ឫមុនប្រឡង
បាក់ឌុប(Baccalauréat)។
ប៉ុន្តែបើ តាមជំនឿរបស់ចាស់បុរាណវិញលោកបានធ្វើការកត់សំគាល់
យ៉ាងច្បាស់លាស់តាំងពីរយូរយារណាស់មកហើយ រវាងបាតុភូតធម្មជាតិជាមួយនិងព្រឹត្តិការណ៍
នយោបាយក្នុងប្រទេសដែលកើតមានឡើងចំពេលជាមួយគ្នានោះ ដូចជាភ្ជាប់រឿងផ្កាយដុះ
កន្ទុយទៅជាមួយនឹងសង្គ្រាម,ភ្ជាប់រឿងព្រះអាទិត្យបាំងឆ័ត្រទៅជាមួយនឹងការប្តូរផ្លាស់រាជ្យពី
ស្តេចអង្គមួយទៅស្តេចអង្គមួយទៀតជាបន្តបន្ទាប់។ បើយោងទៅតាមការចំណាំរបស់ចាស់
បុរាណ លោកសំដៅយកព្រះអាទិត្យ ឬព្រះចន្ទ្រតំណាងឱ្យអ្នកដឹកនាំកំពូល ដូចជាព្រះរាជា,
ប្រធានាធិបតី,នាយករដ្ឋមន្ត្រីដែលត្រូវជួបប្រទះ(បញ្ហា,វិបត្តិ,ទុក្ខ)ក្នុងពេលវេលាខាងមុខដោយ
ជៀសមិនផុត។ យ៉ាងណាមិញដូចជា ព្រះចន្ទ្របាំងឆ័ត្រ បានន័យថាអ្នកដឹកនាំកំពូលច្បាស់
ជាត្រូវជួប(បញ្ហា,វិបត្តិ,ទុក្ខ)ដោយសារនៅក្នុងនគរត្រូវមានកើតទុរ្ភិក,មានគ្រោះធម្មជាតិ(ទឹកជំ
នន់,ជម្ងឺ,រាំងស្ងួត,ខ្យល់ព្យុះ..)ក្នុងពេលវេលាខាងមុខដោយជៀសមិនផុត ។ ឫក៏អ្នកដឹកនាំកំពូល
ច្បាស់ជាត្រូវជួប(បញ្ហា,វិបត្តិ,ទុក្ខ)=អស់លក្ខណ៍,អស់រិទ្ធិ,អស់បុណ្យអស់អំណាចក្នុងពេលវេលា
ខាងមុខដោយជៀសមិនផុត យ៉ាងណាមិញដូចជា ព្រះអាទិត្យបាំងឆ័ត្រ ៕
បើតាមជំនឿរបស់ចាស់បុរាណដែលពួកគាត់ធ្លាប់បានសំគាល់រួចមកគាត់តែងដំណាលតៗ
គ្នាថា៖
១)-ពេលណាមានផ្កាយដុះកន្ទុយ គឺប្រទេសត្រូវកើតសង្គ្រាម បើកន្ទុយកាន់តែវែងសង្គ្រាមកាន់
តែយូរឆ្នាំ។
២)-ពេលណាមានព្រះចន្ទ្របាំងឆ័ត្រ គឺអ្នកដឹកនាំកំពូលត្រូវមានការកើតទុក្ខធំ ដោយសារ
ប្រទេសត្រូវជួបប្រទះគ្រោះធម្មជាតិ(ទឹកជំនន់,រាំងស្ងួត,ខ្យល់ព្យុះ,ជម្ងឺ…)។
៣)-ពេលណាមានព្រះអាទិត្យបាំងឆ័ត្រ គឺអ្នកដឹកនាំកំពូលត្រូវអស់បុណ្យ,អស់លក្ខណ៍,អស់អំ
ណាច។
ប្រាកដណាស់ព្រឹត្តិការណ៍ទាំងបីខាងលើនេះ វាជាបាតុភូតធម្មជាតិមួយដែលកើតមានឡើង
ដោយកម្រនិងមានភាពចម្លែកគួឱ្យត្រិះរិះពិចារណា។បើយើងលើកយកឧទាហរណ៍ជាក់ស្តែង
ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍នយោបាយនៅស្រុកខ្មែរ៖
១)-នៅដើមឆ្នាំ1969 មានផ្កាយដុះកន្ទុយក្នុងរយៈពេលជាងពីរខែ លុះដល់ឆ្នាំ1970 សង្គ្រាមបាន
ផ្ទុះឡើងរហូតដល់ពួកខ្មែរក្រហមបានទទួលជ័យជំនះជាស្ថពរនៅ ថ្ងៃ 17 មេសា 1975គ.ស។
២)-ចុងឆ្នាំ1969មានព្រះអាទិត្យបាំងឆ័ត្រប៉ុន្មានខែក្រោយមកលោក លន់.នល់បានធ្វើរដ្ឋប្រហា
ទម្លាក់សម្តេច នរោត្តមសីហានុចេញពីរដ្ឋអំណាច នៅថ្ងៃ 18 មិនា 1970 គ.ស ។
៣)-នៅដើមឆ្នាំ1978មានបាតុភូតធម្មជាតិមួយគួរឱ្យអស្ចារ្យកើតមានឡើងក្នុងយុគសម័យអាក្អែក
ខ្មៅ ត្រីអណ្តែងដេញខាំគ្នា,ដេញចាក់គ្នាងាប់អណ្តែតពេញវាលស្រែបន្ទាប់មកសត្វស្រម៉ោច
ក្រហមដេញខាំគ្នាងាប់ពេញវាល វាចម្លែកខុសពីធម្មតាប៉ុន្មានខែក្រោយមកត្រូវកងទ័ពវៀត
ណាមចូលពេញស្រុកដេញពួកខ្មែរក្រហមរត់ធ្លាយព្រំប្រទល់ប្រទេសថៃ។
ដូច្នេះព្រឹត្តិការណ៍ទាំងអស់នេះ ទោះបីជាយើងទាំងអស់គ្នាជាក្មេងជំនាន់ក្រោយជឿក្តីឫមិនជឿក្តី
ក៏គង់តែវានឹងកើតមានឡើងទៅតាមលំនាំនិងទំនាក់ទំនងយ៉ាងស្និទ្ធ រវាងបាតុភូតធម្មជាតិជា
មួយព្រឹត្តិការណ៍នយោបាយប្រទេស ដែលធ្លាប់មានតាំងពីបុរាណកាលមកម៉្លេះ ដែលចាស់
បុរាណលោកបានសំគាល់ទុក រួចយកមកដំណាលតៗគ្នារហូតសព្វថ្ងៃ។
វិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយ យ៉ាងធំ ក្នុងព្រះពុទ្ធសាសនាគឺ ជាថ្ងៃមហាមង្គល
ត្រូវនឹងថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងបាន ៖
១)-ទ្រង់ប្រសូតចាកឧទរព្រះមាតា
២)-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣)-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិពាន្វ។
នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង២៥នាទី
(Vendredi 24 Mai 2013 à 13h25)
ព្រះអាទិត្យបាំងឆ័ត្រ នៅថ្ងៃពេញបូរមី ចំថ្ងៃវិសាខបូជាខែពិសាខ ឆ្នាំម្សាញ់ បញ្ចស័ក ២៥៥៧
(ព.ស)ត្រូវនឹងថ្ងៃសុក្រ ទី ២៤ ខែឧសភា ឆ្នាំ ២០១៣ គ.ស នៅម៉ោង ១ រសៀល ២៥នាទី
ត្រូវជា ម៉ោង១៣ថ្ងៃរសៀលម៉ោងសាកលឆ្នាំ២០១៣ ។
បើជាព្រះអាទិត្យបាំងឆ័ត្រចំថ្ងៃវិសាខបូជាវិញបានន័យថាអ្នកដឹកនាំកំពូលដូចជាព្រះរាជា,ប្រធា
នាធិបតី,នាយករដ្ឋមន្ត្រីច្បាស់ជាត្រូវជួប(បញ្ហា,វិបត្តិ,ទុក្ខ)=អស់លក្ខណ៍,អស់រិទ្ធិ,អស់បុណ្យ,អស់
អំណាច ថែមទាំងត្រូវដល់ពេលមានអ្នកមានបុណ្យចេញក្នុងពេលវេលាខាងមុខដោយជៀសមិន
ផុតដូចជាព្រះអាទិត្យបាំងឆ័ត្រ ចំថ្ងៃវិសាខបូជា យ៉ាងណាមិញ។
សូមរំលឹកនូវព្រឹត្តិការណ៍ដែលធ្លាប់កើតមាននៅជុំវិញការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ2013
តើប្រីយមិត្តនៅចាំបានទេថា មានបាតុភូតធម្មជាតិកើតមានឡើងជាច្រើនលើក ដូចជាព្រះអា
ទិត្យបាំងឆ័ត្រលើកទីមួយ១ ចំថ្ងៃពិសាខបូជា24/05/2013នៅម៉ោង១រសៀល ជាបន្ទាប់នៅចំថ្ងៃ
មហាសន្និបាទនៅទីលានប្រជាធិបតេយនិងនៅមានកើតឡើងថ្ងៃសិលផ្សេងទៀតដែលប្រីយមិត្ត
ខ្លះបានបង្ហោះតាមហ្វេសប៊ុក។ នេះគឺជារឿងមួយដែលមានភាពចម្លែកអស្ចារ្យណាស់ ពីព្រោះ
រឿងនេះមិនដែលធ្លាប់កើតមានពីមុនៗនៅប្រទេសខ្មែរយើងទេ ទើបតែនឹងកើតមានឡើងក្នុងឆ្នាំ
2013 ជាលើកទី១ប៉ុណ្ណោះ។ បើតាមការចំណាំរបស់ចាស់បុរាណលោកតែងតែពោលតៗគ្នាថា៖
បើពេលណាមានព្រះអាទិត្យបាំងឆ័ត្រគឺពេលនោះអ្នកដឹកនាំកំពូលដូចជាព្រះរាជា,ប្រធានាធិបតី
ឫនាយករដ្ឋមន្ត្រីត្រូវអស់រិទ្ធ,អស់បុណ្យនិងអស់លក្ខណ៍ជាក់ជាមិនខានឡើយ ក្នុងនគរត្រួវជួប
នូវភាពវឹកវរ,ចលាចល និងកើតទូរ្ភឹក្សដោយសារសង្គ្រាមរាំងជល់,គ្រោះធម្មជាតិនិងជម្ងឺគ្រប់បែប
យ៉ាង។ ជាពិសេសចាប់តាំងពីខែឧសភា 2013 រហូតទល់នឹងចុងឆ្នាំ 2013នេះ បាតុភូតធម្មជាតិ
ដូចជាព្រះអាទិត្យបាំងឆ័ត្របានកើតមានឡើងមានចំនួនជា៣លើក រួមផ្សំជាមួយនឹងការបាត់បង់
វត្ថុដ៏តម្លៃដូចជាព្រះសារីរឹកធាតុនៅភ្នំព្រះរាជ្យទ្រព្យ ក្នុងពេលថ្មីៗនេះទៀត បានធ្វើឱ្យយើងមាន
ការចាប់អារម្មណ៍ជាខ្លាំង។ បើយើងធ្វើការភ្ជាប់បាតុភូតធម្មជាតិដែលបានលើកឡើងខាងលើ
នេះទៅស្ថានភាពនយោបាយប្រទេសខ្មែរបច្ចុប្បន្ន ឫទៅនឹងបាវចនាជាតិទាំង៣គឺ ជាតិ,សាស
នា,រាជបាល្ល័ង្ក ដែលកំពង់តែទទួលនូវការជាន់ឈ្លីកំទេចបំផ្លាញអំពីសំណាក់ពួកជនក្បត់ជាតិ
លក់ទឹកដីឱ្យទៅបរទេសយួន យើងអាចបកស្រាយបានថា៖
១)-ព្រះអាទិត្យបាំងឆ័ត្រលើកទី១ ចំថ្ងៃពិសាខបូជា24/05/2013នៅម៉ោង១រសៀល បានន័យថា
បាវចនាជាតិ៣គឺ(សាសនា)ត្រូវរុះរូយរាវដូចចង្កេះត្បាល់ សូម្បីតែបារមីថែរក្សាព្រះសារីរឹកធាតុ
ដែលទ្រទ្រង់ព្រះពុទ្ធសាសនា ក៏លោកចាកចេញចោលលែងនៅគង់ប្រថាប់តទៅទៀតឡើយ
ដោយសារបុគ្គលពាលយកសាសនាធ្វើជាខែល ធ្វើជាអាជីព ធ្វើជាថ្នាំសន្តំប្រជាពលរដ្ឋក្រីក្រ កុំ
ឱ្យងើបរើបំរះក្នុងការជិះជាន់ឈ្លានពានទឹកដីពីសំណាក់ពួកបរទេស។ ដូច្នេះជនពាលនោះត្រូវ
អស់រិទ្ធ,អស់បុណ្យនិងត្រូវអស់លក្ខណ៍ ព្រមទាំងព្រះរាជ្យនគរក៏ត្រួវជួបនូវសេចក្តីវិនាសអន្តរាយ
គឺភាពវឹកវរ,ចលាចល និងកើតទូរ្ភឹកដោយសារសង្គ្រាមរាំងជល់,គ្រោះធម្មជាតិនិងជម្ងឺគ្រប់បែប
យ៉ាងណាមិញដូចព្រះអាទិត្យបាំងឆ័ត្រ។
២)-ព្រះអាទិត្យបាំងឆ័ត្រលើកទី២ ចំថ្ងៃមហាសន្និបាទនៅទីលានប្រជាធិបតេយ បានន័យថា
បាវចនាជាតិ៣ (រាជបាល្ល័ង្ក) គឺព្រះរាជាត្រូវអស់រិទ្ធ,ព្រះរាជាត្រូវអស់បុណ្យ,ព្រះរាជាត្រូវអស់
លក្ខណ៍ពីព្រោះព្រះរាជាគ្មានទសពិធរាជធម៌ ក្បត់ឆន្ទៈប្រជានុរាស្ត្ររបស់ខ្លួនដែលជាហេតុនាំឱ្យ
ប្រជានុរាស្ត្រលែងមានជំនឿលើព្រះរាជាតទៅទៀតហើយ សូម្បីតែបារមីព្រះស្វេតឆ័ត្រធ្លាប់ថែ
រក្សាព្រះរាជ្យបាល្ល័ង្កក៏លោកចាកចេញចោលលែងនៅគង់ប្រថាប់តទៅទៀតឡើយ។ ព្រះរាជ
នគរត្រួវជួបនូវសេចក្តីវិនាសអន្តរាយគឺភាពវឹកវរ,ចលាចល និងកើតទូរ្ភឹកដោយសារសង្គ្រាមរាំង
ជល់,គ្រោះធម្មជាតិនិងជម្ងឺគ្រប់បែប យ៉ាងណាមិញដូចព្រះអាទិត្យបាំងឆ័ត្រ។
៣)-ព្រះអាទិត្យបាំងឆ័ត្រលើកទី៣ ចំថ្ងៃសីលបានន័យថាបាវចនាជាតិ៣(ជាតិ)គឺនាយករដ្ឋមន្ត្រី
ត្រូវអស់រិទ្ធ,នាយករដ្ឋមន្ត្រីត្រូវអស់បុណ្យ,នាយករដ្ឋមន្ត្រីត្រូវអស់លក្ខណ៍ ដោយសារនាយករដ្ឋ
មន្ត្រីប្រព្រឹត្តនូវអំពើពុករលួយ,ក្បត់ជាតិនិងក្បត់ប្រជាពលរដ្ឋ ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋ
លែងមានជំនឿលើនាយករដ្ឋមន្ត្រីតទៅទៀតហើយ។ សូម្បីតែបារមីចាស់ស្រុកដែលជាដួង
វិញ្ញាណក្ខ័ន្ធរបស់បុព្វបុរសខ្មែរដែលលោកធ្លាប់ថែរក្សាព្រះរាជ្យនគរ តាំងពីជំនាន់ដើមក៏លោក
ចាកចេញចោលលែងនៅគង់ប្រថាប់តទៅទៀតឡើយ។ ព្រះរាជនគរត្រួវជួបនូវសេចក្តីវិនាស
អន្តរាយគឺភាពវឹកវរ,ចលាចល,និងកើតទូរ្ភឹកដោយសារសង្គ្រាមរាំងជល់,គ្រោះធម្មជាតិជម្ងឺគ្រប់
បែប យ៉ាងណាមិញដូចព្រះអាទិត្យបាំងឆ័ត្រ។
ដូច្នេះព្រះអាទិត្យបាំងឆ័ត្រជាគម្រប់៣លើក បានន័យថា បាវចនាជាតិទាំង៣ ជាតិ,សាសនា,រាជ្យ
បាល្ល័ង្ក ត្រូវបារមីថែរក្សាព្រះរាជ្រនគរ,បារមីថែរក្សាព្រះសារីរឹកធាតុ,និងបារមីថែរក្សាស្វេតឆ័ត្រ
បានចេញចាកចោលទាំងអស់គ្មាននៅសេសសល់បន្តិចណាទេ របបរាជានិយមទី២ឈ្លានពាន
ទឹកដីប្រល័យពូជសាសន៍របស់យួនក៏ដល់ថ្ងៃអវសានពួករបស់វាផងដែរ នៅឆ្នាំកុរឯកស័ក
២៥៦៣ព.សត្រូវជា 2019 គ.ស ខាងមុខ។
សេចក្តីបញ្ជាក់បន្ថែម
ពាក្យពុទ្ធទំនាយ ឬ ពាក្យសុភាសិតនេះ ដែលចាស់បុរាណ លោកធ្លាប់តែលើកយកមកដំណាល
តៗគ្នា ពីមួយជំនាន់តមកមួយជំនាន់មានខុសខ្លះ ត្រូវខ្លះ ចាំខ្លះ ភ្លេចខ្លះជាហូរហែររៀងរហូតមក
ទល់នឹងសព្វថ្ងៃ ពាក្យនេះវាក៏ក្លាយទៅជាជំនឿមួយ ដែលប្រជាជនខ្មែរបានភ្ជាប់យ៉ាងស្និតទៅ
នឹងជំនឿសាសនា (ព្រះពុទ្ធសានា)។ អាស្រ័យដោយសារមានពាក្យ(ពុទ្ធទំនាយ=ពុទ្ធសាសនា)
ដោយពួកគាត់យល់ខុសថា ‹‹ព្រះពុទ្ធ ទ្រង់បានទស្សន៍ទាយទុក នូវគ្រប់ហេតុកាណ៍ទាំងឡាយ
ដែលទាក់ទងទៅនឹងស្រុកខ្មែរ នាសម័យបច្ចុប្បន្ននេះ។ ចាស់បុរាណលោកបានបន្សល់ពាក្យ
ពុទ្ធទំនាយឫពាក្យសុភាសិតបុរាណ ទុកប្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីព្រោះវាជា
ចំណេះវិជ្ជាមួយដែលមិនមាននៅក្នុងសាលារៀន និងក៏មិនមែនជាចំណេះវិជ្ជាដែលបរទេសអាច
បង្រៀនខ្មែរបាននោះដែរ។ តាមការចំណាំរបស់ចាស់បុរាណលោកតែងពោលថា‹តែកាលណា
មានផ្កាយដុះកន្ទុយគឺត្រូវមានសង្គ្រាមកើតមានឡើងក្នុងនគរជាក់ជាមិនខាន› ប៉ុន្តែលោកមិន
បានពន្យល់បកស្រាយឱ្យបានច្បាស់លាស់ថាបាតុភូតធម្មជាតិដែលជាផ្កាយដុះកន្ទុយនៅលើ
មេឃសោះ តើហេតុដូចម្តេចបានជាវាមានទំនាក់ទំនងយ៉ាងស្និតជាមួយនឹងព្រឹត្តិការណ៍នយោ
បាយដែលកើតមានឡើងនៅក្នុងនគរឯណេះទៅវិញ។ មហាជនមួយចំនួនក៏អាចធ្លាប់សំគាល់
ឃើញថា ពិតជាមាន ទំនាក់ទំនងរវាងព្រឹត្តិការណ៍នយោបាយជាតិជាមួយនិងបាតុភូតធម្មជាតិ
ពិតប្រាកដណាស់ ប៉ុន្តែអ្នកទាំងនោះក៏មិនអាចដឹងបានថាទំនាក់ទំនងនេះកើតមានឡើងដោយ
សារហេតុអ្វីដែរ?
នេះគឺជារឿងអាថ៌កំបាំងមួយដែលមានបង្កប់ក្នុងពាក្យពុទ្ធទំនាយបានធ្វើឱ្យមហាជនគ្រប់ជំនាន់
និងគ្រប់មជ្ឈដ្ឋានមានការឈ្លោះប្រកែកគ្នាដោយមិនមានភាពចុះសំរុងគ្នា រវាងអ្នកដែលប្រកាន់
ជំនឿលើវិទ្យាសាស្ត្រ និងអ្នកប្រកាន់លើជំនឿសាសនាជ្រុលនិយមដោយគ្មានហេតុនិងផល
ច្បាស់លាស់ ឫក៏រវាងពួកអ្នកស៊ីវិល័យប្រកាន់លើភាពជឿនលឿននិយមនិងអ្នកបុរាណនិយម
ប្រកាន់លើទំនៀមទំលាប់និងប្រពៃណីយ គឺជាជម្លោះមួយដែលធ្លាប់កើតមានតាំងពីយូរយារ
ណាស់មកហើយ។ ខ្ញុំសូមស្លេះត្រឹមនេះសិនចុះខ្ញុំនឹងសាកល្បងបកស្រាយរឿងអាថ៌កំបាំងនេះ
នៅពេលក្រោយទៀត៕
ពាក់កណ្តាលសាសនា ២៥០០ព្រះវស្សា
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ពាក់កណ្តាលសាសនា ២៥០០ព្រះវស្សា
ពិធីបុណ្យពាក់កណ្តាលសាសនាត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ២៥០០ព.សត្រូវជាឆ្នាំ១៩៥៧
គ.សដោយមានដង្ហែព្រះសារីរិកធាតុនៃព្រះសាម្មាសម្ពុទ្ធពីប្រទេសសារីលង្កាយកមកតម្កល់ទុក
នៅក្នុងព្រះសក្យមុនីចេតិយនៅទល់មុខហ្គាររទេះភ្លើងនៅទីក្រុងភ្នំពេញយ៉ាងមហោឡារិកអស់
រយៈពេលប្រាំពីរយប់និងប្រាំពីរថ្ងៃ។ ក្នុងពេលជាមួយគ្នានេះបណ្តាប្រទេសដែលកាន់ព្រះពុទ្ធសា
សនាក៏បានប្រារព្ធធ្វើពិធីបុណ្យនេះដោយយ៉ាងអធិកអធមដ៏ក្រៃលែងផងដែរ។ ពុទ្ធសាសនិកជន
មានសេចក្តីសប្បាយរីករាយជាពន់ពេកដោយមានជំនឿថាអ្នកដែលបានកើតទាន់ពាក់កណ្តាល
សាសនាព្រមទាំងបានចូលរួមចំណែកធ្វើបុណ្យឆ្លងពាក់កណ្តាលសាសនាគឺមានភ័ព្វសំណាងល្អ
ជាទីបំផុត។ នាសម័យពុទ្ធកាលវិញពុទ្ធសាសនិកជនយល់ថាអ្នកដែលបានកើតទាន់ព្រះពុទ្ធព្រះ
សាម្មាសម្ពុទ្ធទ្រង់នៅគង់ព្រះជននៅឡើយ អ្នកទាំងនោះមានភព្វសំណាងខ្លាំងណាស់ដោយ
បានស្តាប់និងបានទទួលព្រះធម៌ចេញពីព្រះឱសផ្ទាល់របស់ព្រះអង្គ។ ពីព្រោះព្រះពុទ្ធទ្រង់អាច
ញ៉ាំងឱ្យសាវ័កជាច្រើនអង្គអាចបានសម្រេចជាព្រះអនុពុទ្ធព្រះអរហន្តនិងបានសម្រេចជាព្រះ
អរិយសង្ឃថ្នាក់ផ្សេងៗដូចជាព្រះសារីបុត្រ,ព្រះមោគ្គលាន,ព្រះអានន្ទ។ល។ ខ្ញុំបាទសូមយករឿង
មួយដែលទាក់ទងទៅនឹងពាក់កណ្តាលសាសនាលើកមកនិទានជូនប្រិយមិត្តអ្នកអានជាទី
សណ្តាប់ដូចតទៅ៖
ពេលដែលព្រះពុទ្ធព្រះបរមពោធិញ្ញាណទ្រង់នៅគង់ព្រះជននៅឡើយនាសម័យថ្ងៃមួយព្រះពុទ្ធ
ព្រះបរមគ្រូទី៤ទ្រង់បានត្រាស់សម្តែងប្រាប់ទៅព្រះមហាអានន្ទនាពេលដែលទ្រង់កំពង់ឆាន់
ចង្ហាន់នៅក្រោមដើមធ្លកមួយដើមព្រះអង្គទ្រង់ញញឹមដោយសម្លឹងទៅកាន់សត្វត្រកួតមួយកំពុង
តែលៀនអណ្តាតបែកព្រែកជាពីរដូចជាសត្វពស់វែករួចព្រះអង្គទ្រង់ក៏ត្រាស់ឡើងថា‹សាសនា
របស់អញតថាគតមានអាយុបានត្រឹមតែ៥០០០ព្រះវស្សាតែប៉ុណ្ណោះចាប់រាប់ពីពេលដែលអញ
តថាគតចូលបរិនិពាន្វផុតទៅ។ ប៉ុន្តែសាសនារបស់អញតថាគតមិនបានរីកដុះដាលតាំងពីដើម
រហូតទល់ចប់តែម្តងនោះទេសាសនារបស់អញតថាគតត្រូវបែងចែកជាពីរដូចជាអណ្តាតរបស់
សត្វត្រកួតនេះអញ្ជឹង។ ពេលពាក់កណ្តាលសាសនាមកដល់សាសនារបស់អញតថាគតត្រូវអាប់
ឱនរុះរូយរាវដូចជាចង្កេះត្បាល់បុកអាស្រ័យដោយសារមានពួកទមិឡអត់សាសនាចេញមកបំ
ផ្លាញផងនិងជាពិសេសអ្នកដែលបំផ្លាញសាសនារបស់អញតថាគតជាងគេនោះគឺពួកភក្ខុនិង
ភិក្ខុនីដែលជាសាវ័ករបស់អញតថាគតនេះឯងតែម្តងគឺជាពេលវេលាដែលត្រូវមានតួអង្គអ្នកមាន
បុណ្យចេញលើកសាសនារបស់អញតថាគតឱ្យបានគម្រប់៥០០០ព្រះវស្សា›។
រហូតមកទល់នឹងសព្វថ្ងៃនេះព្រះពុទ្ធសាសនាមានអាយុបាន២៥៥៧ព្រះវស្សាត្រូវនឹងគ្រឹស្ត
សករាជឆ្នាំ្2013គ.ស។ បើតាមកាលបរិច្ឆេទកំណត់ពាក់កណ្តាលសាសនាត្រូវបានលើស៥៧ឆ្នាំ
កន្លងផុតទៅហើយ ហាក់បីដូចជាមិនទាន់មានឃើញហេតុការណ៍ណាមួយសំខាន់កើតផុស
ឡើងតាមពាក្យពុទ្ធទំនាយនេះសោះ។ តើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយ
ឬនៅ? ឬក៏មិនទាន់មកដល់ទេ?បើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយហេតុដូច
ម្តេចក៏មិនទាន់ឃើញអ្នកមានបុណ្យចេញលើកសាសនា?ចុះបើមិនទាន់ឈានចូលមកដល់ទេ
តើពេលណាទៅ?នៅសល់ប៉ុន្មានឆ្នាំឬប៉ុន្មានសតវត្សរ៍ទៀតទើបបានតួអង្គអ្នកមានបុណ្យចេញ
លើកសាសនា?
ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងពីរខាងលើនេះយើងត្រូវស្វែងរកយល់តាំងពីកំណើតដើម
នៃពុទ្ធសករាជតាមព្រះពុទ្ធឱវាទរហូតដល់សព្វថ្ងៃ ពុទ្ធសករាជមានដើមកំណើតតាំងពីព្រះពុទ្ធ
ព្រះបរមពោធិញ្ញាណទ្រង់បានចូលបរិនិពាន្វ។ បើតាមការស្រាវជ្រាវរបស់ពួកអ្នកប្រាជ្ញខាង
សាសនាពួកគេបានធ្វើការសម្គាល់ថាមានពុទ្ធសករាជចំនួនពីរមានរយៈពេលខុសគ្នាប្រហែល
ជា១០០ឆ្នាំរវាងពុទ្ធសករាជទាំងពីរដែលបានយកមកប្រើនៅលើពីភពលោកយើងនេះបើរាប់
តាមពុទ្ធសករាជទី១មានអាយុបាន២៥៥៧ឆ្នាំដែលមានប្រើក្នុងបណ្តាប្រទេស៖ខ្មែរ,ថៃ,លាវ,
ភូមា,សារីលង្កា,ចិន,យួន,កូរ៉េ,ជប៉ុន។ រីឯពុទ្ធសករាជទី២វិញគឺមានអាយុបានត្រឹមតែ២៤៥៧ឆ្នាំ
ប៉ុណ្ណោះដែលមានប្រើក្នុងប្រទេស(ទីបេរ៍)។តាមការស្រាវជ្រាវនិងការបកស្រាយរបស់ពួកអ្នក
ប្រាជ្ញខាងសាសនាពួកគេបានពន្យល់ថាដើមហេតុដែលនាំឱ្យខុសគ្នា១០០ឆ្នាំរវាងពុទ្ធសករាជ
ទាំងពីរគឺបណ្តាលមកអំពី៖
បុព្វហេតុទី១៖ សាវកទាំងអស់មិនបានប្រកាសជាឱឡារិកនូវថ្ងៃកំណើតរបស់ពុទ្ធសករាជជា
ពេលដែលព្រះបរមគ្រូទី៤ទ្រង់ចូលបរិនិពាន្វទេ ដោយសារមិនទាន់បានធ្វើសង្គាយនាដើម្បី
កំណត់ត្រាបង្កើតព្រះត្រៃបីដកគឺព្រះធ៌ម(ព្រះវិន័យ+ព្រះអភិធម៌+ព្រះសូត្រ)។ ពុទ្ធសករាជទី១
ត្រូវបានប្រកាសចេញជាធរមាននៅពេលដែលគុម្ពីព្រះត្រៃបីដកបានចប់សព្វគ្រប់អស់រយៈពេល
៥០ឆ្នាំក្រោយពីព្រះពុទ្ធទ្រង់បានចូលបរិនិពាន្វ។
បុព្វហេតុទី២៖ លុះពុទ្ធសករាជទី១បាន១០០ឆ្នាំរួចមកទើបមានសាវកមួយអង្គទៀតជាជនជាតិ
ទីបេរ៍ក៏បានប្រកាសថ្ងៃកំណើតរបស់ពុទ្ធសករាជទី២ថែមមួយលើកទៀតដោយមិនបានដឹងថាថ្ងៃ
កំណើតរបស់ពុទ្ធសករាជទី១ត្រូវបានសាវកដំបូងបានប្រកាសចេញជាធរមានរួចស្រេចហើយ។
ហេតុដូច្នេះហើយទើបមានពុទ្ធសករាជដល់ទៅពីរដែលត្រូវបានប្រទេសកាន់ព្រះពុទ្ធសាសនា
យកមកប្រើការបន្តជារៀងរហូតមកទល់សព្វថ្ងៃនេះ។ ពុទ្ធសករាជទី១បាន២៥៥៧ឆ្នាំរីឯពុទ្ធ
សករាជទី២បាន២៤៥៧ឆ្នាំ ចំណែកគ្រឹស្ត៍សករាជវិញត្រូវជា2013ឆ្នាំ។ទាក់ទងទៅនឹងកាល
កំណត់នៃពាក់កណ្តាលសាសនាបើរាប់តាមពុទ្ធសករាជទី១ត្រូវបាន២៥៥៧ឆ្នាំមកទល់សព្វថ្ងៃ
នេះ(២៥៥៧-២៥០០=៥៧ឆ្នាំ)ត្រូវបានហួសដល់ទៅ៥៧ឆ្នាំតែបើរាប់តាមពុទ្ធសករាជទី២បាន
២៤៥៧ឆ្នាំ(២៥០០-២៤៥៧=៤៣ឆ្នាំ)ត្រូវនៅខ្វះ៤៣ឆ្នាំទៀតទើបគ្រប់២៥០០ឆ្នាំ។ បើយើង
កំណត់យកកាលបរិច្ឆេតនៃពុទ្ធសករាជទាំងពីរយកមកធ្វើជាគោលក្នុងការឆ្លើយតបទៅនឹង
សំណួរខាងលើក៏វាមិនទាន់អាចបំភ្លឺនូវគ្រប់ចំណុចនិងឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ដែរទេ។
ម្យ៉ាងវិញទៀតយើងក៏មិនអាចយកពុទ្ធសករាជទី២ដែលមាន២៤៥៧ឆ្នាំធ្លាប់ប្រើនៅប្រទេស
ទីបេរ៍យកមកបកស្រាយរឿងរ៉ាវដែលកើតមាននៅស្រុកខ្មែរបានដែរ។
ខ្ញុំសូមបន្ថែមចំណុចមួយទៀតដែលទាក់ទងទៅនឹងពាក់កណ្តាលសាសនាគឺការដង្ហែរព្រះ
សិរីរិកធាតុរបស់ព្រះពុទ្ធព្រះបរមសាស្តាមានលក្ខណៈប្លែកគួរឱ្យចាប់អារម្ភណ៍ដែលបាន
ប្រព្រឹត្តឡើងនៅប្រទេសកម្ពុជាមានចំនួនជាពីរលើក៖
លើកទី១៖ ក្នុងពុទ្ធសករាជ២៥០០ព.ស ត្រូវនឹងគ្រឹស្ត៍សករាជ១៩៥៧គ.ស មានការដង្ហែរព្រះ
សារីរិកធាតុចេញពីប្រទេសសារីលង្កានាំចូលមកប្រទេសខ្មែរបានមកដម្កល់នៅព្រះសក្យមុនី
ចេតិយចាស់ទល់មុខហ្គារទេះភ្លើងនៅទីក្រុងភ្នំពេញ។
លើកទី២៖ក្នុងពុទ្ធសករាជ២៥៤៥ព.សត្រូវនឹងគ្រឹស្ត៍សករាជ២០០២គ.សមានការដង្ហែរព្រះសិរី
រិកធាតុពីព្រះសក្យមុនីចេតិយចាស់ទល់មុខហ្គារទេះភ្លើងនៅទីក្រុងភ្នំពេញយកទៅតម្កល់ទុក
ក្នុងព្រះសក្យមុនីចេតិយថ្មីនៅភ្នំព្រះរាជទ្រព្យ។ នៅបណ្តាប្រទេសដែលកាន់ពុទ្ធសាសនាគេបាន
នាំគ្នាប្រារព្ធធ្វើពិធីបុណ្យឆ្លងពាក់កណ្តាលសាសនាគម្រប់២៥០០ព្រះវស្សាត្រូវនឹងគ្រឹស្ត៍សករាជ
១៩៥៧គ.សមានចំនួនមួយដងគត់។ដោយឡែកនៅប្រទេសកម្ពុជាយើងបាននាំគ្នាប្រារព្ធពិធី
បុណ្យឆ្លងពាក់កណ្តាលសាសនាព្រមទាំងមានការដង្ហែរព្រះសិរីរិកធាតុគម្រប់២៥០០ព្រះវស្សា
ត្រូវនឹងគ្រឹស្ត៍សករាជ១៩៥៧គ.សជាលើកទី១និងមានការដង្ហែរព្រះសារីរិកធាតុមួយលើកទៀត
ក្នុងពុទ្ធសករាជ២៥៤៥ឆ្នាំត្រូវនឹងគ្រឹស្ត៍សករាជ២០០២គ.សគម្រប់ជាលើកទីពីរ។ បើយើងគិត
ពីចំនួនឆ្នាំនៃពុទ្ធសករាជឫក៏គ្រឹស្ត៍សករាជចាប់ពីការដង្ហែរលើកទី១មកទល់នឹងលើកទីពីរគឺមាន
ចំនួន(២៥៤៥-២៥០០=៤៥ឆ្នាំនៃព.ស)ឬ(២០០២-១៩៥៧=៤៥ឆ្នាំនៃគ.ស)ទាំងអស់បាន៤៥ឆ្នាំ
គត់។ យើងអាចសម្គាល់បានយ៉ាងងាយថាចំនួន៤៥ឆ្នាំនៃការដង្ហែរព្រះសារីរិកធាតុទាំងពីរលើក
ត្រូវស្មើនឹងរយៈពេលដែលព្រះសម្មាសម្ពោធិញ្ញាណទ្រង់បានដើរទេសនាប្រោសសត្វលោក
អស់ចំនួន៤៥ឆ្នាំដូចគ្នា។ នេះគឺជាហេតុការណ៍មួយដ៏គួរឱ្យចាប់អារម្ភណ៍ដែលយើងទាំងអស់
គ្នាមិននឹកស្មានថាមានព្រឹត្តការណ៍ពីរកើតឡើងក្នុងពេលវេលាពីរខុសគ្នាអាចផ្តល់មកនូវចម្លើយ
តែមួយដូចគ្នានេះគឺចំនួន៤៥ឆ្នាំជារយៈពេលដែលព្រះពុទ្ធព្រះបរមគ្រូទី៤នៃយើងទ្រង់ដើរ
ប្រោសសត្វស្មើរនឹងរយៈពេលនៃការដង្ហែរព្រះសារីរិកធាតុលើកទីមួយនិងលើកទីពីរជាភស្តុតាង
ដ៏ជាក់ស្តែងដែលអាចនាំឱ្យយើងធ្វើការសន្មត់ យកការដង្ហែរព្រះសិរីរិកធាតុទាំងពីរលើកយក
មកធ្វើជាគោលដើម្បីតំណាងឱ្យពាក់កណ្តាលសាសនា និងដើម្បីត្រិះរិះពិចារណាស្វែងរកយល់
នូវការមកដល់នៃពាក់កណ្តាលសាសនា ៖
ការដង្ហែរលើកទី១៖ក្នុងឆ្នាំ២៥០០ព.សត្រូវជា១៩៥៧ព.សគឺជាពេលវេលាដែលពួកអាទមិឡ៍អត់
សាសនាចាប់ផ្តើមកកើតចេញរូបរាងនិងធ្វើការតស៊ូរហូតសម្រេចបានកាន់ក្តាប់រដ្ឋអំណាចទាំង
ស្រុងជាស្ថាពរនៅថ្ងៃ១៨ខែមេសាឆ្នាំ១៩៧៥ត្រូវប្រើ(១៩៧៥-១៩៥៧=១៨ឆ្នាំ)រយៈពេល១៨ឆ្នាំ
ក្នុងការតស៊ូដណ្តើមយកអំណាច។
ការដង្ហែរលើកទី២៖ ក្នុងឆ្នាំ២៥៤៥ព.សត្រូវជាឆ្នាំ2002គ.សគឺជាពេលវេលាដែលអ្នកមានបុណ្យ
ចេញបំពេញបារមីរហូតដល់ពេលវេលាចេញលើកសាសនាគឺត្រូវប្រើរយៈពេលវេលា១៧ឆ្នាំ
ទៀត(២៥៤៥+១៧=២៥៦២ព.ស)ត្រូវជាគ្រឹស្តសក្ករាជ(2002+17=2019 គ.ស)ត្រូវចំឆ្នាំ2019គឺ
ត្រូវជាឆ្នាំកុរឯស័ក ២៥៦២ព.សជាពេលវេលាដែលពួកអាទមិឡអត់សាសនាជាមួយនឹងសានា
ពពុះទឹក មានដើមអកំណើតចេញពីពួកមេចោរហារយដែលជាត្រូវរលាយអស់ពីនគរកម្ពុជារដ្ឋ
ផុតទៅនៅមានព្រះបាទធម្មឹករាជ អ្នកមានបុណ្យ ស្តេចក្មេង,ស,តូច,ស្តើង ចេញលើកសាសនា
រួមជាមួយនឹងសេនាដៃដែកភ្នែកប្រាក់នៅលើដែននគរមានឈ្មោះថា‹វង្សភ័ក្ត្របុរី›និងមានដែន
សីមាលាតសន្ធឹងពីភូមិសាស្ត្រពោះដំរី ប្រែក្លាយទៅជាភូមិសាស្ត្រជារូបដំរី វិញដូចកាលជំនាន់
ព្រះបាទជ័យវរ្មនទី៧ នាសម័យមហានគរ៕
យូទៅៗ មនុស្ស…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
យូទៅៗ មនុស្សកាន់តែតូចទៅៗ រហូតដល់ពាក់បង្អោងឡើងបេះផ្លែត្រប់
ខ្ញុំបាទសូមលើកយកពាក្យសុភាសិតខ្មែរបុរាណមួយឃ្លាយកមកនិទាននិងបកស្រាយជូនដូចត
ទៅ៖‹យូទៅៗមនុស្សកាន់តែតូចទៅៗរហូតដល់ពាក់បង្អោងឡើងបេះផ្លែត្រប់›។
កាលសម័យពុទ្ធកាលមនុស្សនៅលើផែនដីយើងទាំងមូលគឺមានចំនួនយ៉ាងតិចជាទីបំផុតបើ
ប្រៀបនឹងចំនួនមនុស្សនាសម័យបច្ចុប្បន្ន។ រីឯមនុស្សដែលមានប្រាជ្ញាឆ្លាតវៃវិញក៏រឹតតែមាន
ចំនួនកាន់តែតិចណាស់ទៅទៀត អ្នកទាំងនោះសុទ្ធសឹងតែជាត្រកូលក្សត្រ,ត្រកូលព្រាហ្ម,និង
ត្រកូលសេដ្ធី។ ចំណែកអ្នកដែលមានត្រកូលរាស្ត្រសាមញ្ញវិញមានចំនួនច្រើនលើសលុបនិង
មានកម្រិតយល់ដឹងទាបជាទីបំផុត។ពួកគេប្រកបរបរអាជីវកម្មចិញ្ចឹមជីវិតរស់នៅទៅតាម
អំណោយធម្មជាតិ។នាសម័យពុទ្ធកាលមនុស្សមិនពិបាករកម្ហូបអាហារមកទ្រទ្រង់ជីវិតដូច
មនុស្សក្នុងសម័យបច្ចុប្បន្ននេះទេ។លុះយូទៅនៅថ្ងៃខាងមុខមិនដឹងជាប៉ុន្មានឆ្នាំឬប៉ុន្មាន
សតវត្សរ៍ទៀតទេចាស់បុរាណគាត់ចង់ប្រៀបធៀបចំនួនមនុស្សទៅនឹងចំនួនស្រមោចក្នុងសម្បុក
ដែលមានចំនួនច្រើនជាអនេករាប់មិនអស់ខ្មៅខ្នាប់ទឹកខ្នាប់ដី។បន្ទាប់មកគាត់ប្រៀបធៀបការ
សិក្សារៀនសូត្រយកចំណេះវិជ្ជានិងយកជំនាញមានសញ្ញាប័ត្រទៅនឹងការឡើងបង្អោង។នៅទី
បញ្ចប់គាត់ក៏បានប្រៀបធៀបការបេះផ្លែត្រប់ទៅនឹងការទទួលប្រាក់បៀវត្សយកមកចិញ្ចឹមជីវិត
ក្នុងពេលដំណាច់ខែ។
ដូច្នេះយើងអាចបកស្រាយបានថា៖យូទៅៗនៅថ្ងៃអនាគតមនុស្សមាន
ចំនួនច្រើនអនេករាប់មិនអស់ដូចជាស្រមោចក្នុងសម្បុកថែមទាំងមានការសិក្សារៀនសូត្រយក
ចំណេះវិជ្ជាមានជំនាញនិងមានសញ្ញាប័ត្រខ្ពង់ខ្ពស់។សិក្សារៀនសូត្រចាប់តាំងពីថ្នាក់កុមារដ្ឋាន
រហូតដល់មហាវិទ្យាល័យមួយឆ្នាំឡើងកម្រិតចេះដឹងមួយថ្នាក់មួយឆ្នាំឡើងមួយថ្នាក់ៗហាក់បីដូច
ជាគេឡើងបង្អោងម្ដងមួយកាំៗយ៉ាងដូច្នោះដែរ។
នៅទីបញ្ចប់ចេញប្រកបការងារយកប្រាក់ខែ(បៀវត្សរ៍)មកចិញ្ចឹមជីវិតឬមានទ្រព្យសម្បត្តិ
សម្រាប់ទ្រទ្រង់ជីវិតប្រៀបដូចទៅនឹងការឡើងបេផ្លែត្រប់យ៉ាងណាមិញ។បើយើងសម្គាល់
លើការរស់នៅរបស់មនុស្សលោកនាសម័យបច្ចុប្បន្ននេះយើងអាចសន្និដ្ឋានបានថាយើងទាំង
អស់គ្នាកំពង់រស់នៅក្នុងពាក្យសុភាសិតឬក៏ទំនាយនេះយ៉ាងពេញទំហឹងដោយគ្មានខុសគ្មាន
ចន្លោះណាបន្តិចទេ។ហាក់បីដូចជាចាស់បុរាណអាចប្រម៉ើលដឹងមុននូវថ្ងៃអានាគតដែលមិនទាន់
មកដល់រាប់ពាន់ឆ្នាំមុន៕
ខែរះឆ្លងផ្លូវ…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង
ខ្ញុំសូមសាកល្បងបកស្រាយសុភាសិតខាងលើនេះជូនដូចតទៅ៖ពុទ្ធសក្ករាជ(ព.ស)គេរាប់តាម
ច័ន្ទគតិលំនាំដំណើរគោចររបស់ព្រះច័ន្ទវិលជុំវិញផែនដី ឧទាហណ៍៖ ១រោច,៨រោច,១៤រោច
(ខែដាច់)…១កើត,៨កើត១៥កើត(ខែពេញបូរមី)…។ល។ ខែរះ តំណាងឱ្យពុទ្ធសក្ករាជគឺចាប់រាប់
សូន្យឆ្នាំចាប់ពីព្រះពុទ្ធទ្រង់ចូលបរិនិព្វាន មានអាយុកាលរហូតគម្រប់៥០០០ព្រះវស្សា។
ខែរះ៖ ខែរះចាប់ផ្តើមពីទិសខាងកើតតំណាងឱ្យដើមពុទ្ធសក្ករាជ ពេលព្រះពុទ្ធចូលបរិនិព្វាន។
– ខែលិច៖ ខែលិចឫអស្តង្គត នៅទិសខាងលិចតំណាងឱ្យចុងពុទ្ធសក្ករាជ គឹព្រះពុទ្ធសាសនាមាន
អាយុកាលគម្រប់បាន៥០០០ព្រះវស្សា។
ខែរះឆ្លងផ្លូវ៖ ពេលព្រះចន្ទរះឋិតនៅចំពីលើក្បាលតំណាងឱ្យពាក់កណ្ដាលពុទ្ធសាសនា
ឫពាក់កណ្ដាលពុទ្ធសក្ករាជ(២៥០០ព.សត្រូវនឹងឆ្នាំ១៩៥៧គ.ស)។ មកទល់នឹងសព្វថ្ងៃ
ពុទ្ធសក្ករាជមានអាយុកាលបាន២៥៥៧ព.ស ត្រូវនឹងឆ្នាំ២០១៣ គ.ស។
កូនកើតមុនឳ៖ ដូចពាក្យចាស់បុរាណតែងតែដំណាលថា ‹ចាស់ៗគាត់កើតមុនក្មេងៗគាត់
ឃើញពន្លឺព្រះអាទិត្យមុនក្មេង ដូច្នេះមនុស្សចាស់គាត់មានការចេះជាង,ដឹងជាងនិងយល់រឿង
ច្រើនជាងក្មេងៗ› ដូច្នេះឳគាត់កើតមុនកូន គាត់ចេះដឹងច្រើនជាងកូន។ ម៉្យាងទៀតជីដូនជីតាជា
អ្នកចិញ្ចឹមបីបាច់ថែរក្សា,ថែទាំព្យាបាលជម្ងឺកូនចៅ។ ប៉ុន្ដែផ្ទុយទៅវិញនាថ្ងៃអានាគត់ ពេលពាក់
កណ្ដាលសាសនាឈានចូលមកដល់ (ខែរះឆ្លងផ្លូវ) អ្វីៗដែលកើតមានឡើងហាក់បីដូចជាមាន
ភាពផ្ទុយពីពាក្យចាស់បុរាណដែលលោកបានដំណាលពីខាងដើមនេះស្រាប់។ ដូចតាមការបក
ស្រាយខាងលើស្រាប់ យើងទាំងអស់គ្នាកំពង់រស់នៅក្នុងពាក់កណ្តាលសាសនា(ខែរះឆ្លងផ្លូវ)
គឹក្នងឆ្នាំ២៥៥៧ព.ស ត្រូវជា2013គ.ស សង្គមសម័យបច្ចុប្បន្នគឹជាសង្គមសម័យវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាសម័យទំនើប ដែលមានការរីកចំរើនជឿនលឿនហួសពីការស្មាននូវគ្រប់វិស័យ។
ជាពិសេសវិស័យខាងផ្នែកអប់រំ ដែលមានតួនាទីចម្បងក្នុងការជំរុញឱ្យក្មេងៗជំនាន់ក្រោយមាន
ចំណេះវិជ្ជាខ្ពង់ខ្ពស់ មានជំនាញជ្រៅជ្រះ,ច្បាស់លាស់ដូចជា(ខាងវេជ្ជសាស្ត្រ,ឱសថសាស្ត្រ,
សង្គមសាស្ត្រ,សេដ្ឋកិច្ច,នយោបាយ…។ល។ ដូច្នេះក្មេងៗជំនាន់ក្រោយនេះមានចំណេះវិជ្ជាខ្ពង់
ខ្ពស់និងកម្រឹតយល់ដឹងច្រើនជាងចាស់ៗជំនាន់មុនដូចជាឪពុកម្តាយនិងដូនតាឆ្ងាយណាស់(កូន
កើតមុនឪ)។
ពរតាដើរលេង៖ ក្មេងៗជំនាន់ក្រោយរៀនមានចំណេះខ្ពង់ខ្ពស់និងមានជំនាញច្បាស់លាស់
ខាងផ្នែកវេជ្ជសាស្ត្រនិងឱសថសាស្ត្រអាចបីបាច់ថែរក្សាព្យាបាលរោគជម្ងឹផ្សេងៗជូនចំពោះ
ឪពុកម្តាយ,ជីដូន,ជីតាឱ្យពួកគាត់បានជាសះស្បើយព្រមទាំងមានសុខភាពមាំមួន,អាយុយឹនយូរ
ថែមទៀតផង។
ខែរះឆ្លងផ្លូវកូនកើតមុនឳបានចៅពតា មានន័យតែមួយដូចពាក្យថាខែរះឆ្លងផ្លូវកូនកើត
មុនឳពតាដើរលេង។
ទឹកលិចចុងឫស្សីត្រីក្រៀមស្រកា
ទឹកលិចចុងឫស្សី ៖ សង្គមនាសម័យពាក់កណ្ដាលសាសនាខាងមុខគឺមានការជឿនលឿនគ្រប់
វិស័យសុខាភិបាល,គ្រប់គ្រង,បច្ចេកវិទ្យា,វិទ្យាសាស្ត្រ,ប្រព័ន្ធទំាក់ទំនង(អ៊ីនធ័រណែត)…។ល។
ទឹកលិចចុងឫស្សីដំណាងឱ្យភាពសម្បូរហូរហៀររបស់សង្គមសម្ភារៈនិយមដែលគ្មានខ្វះអ្វីបន្តិច
ណាសោះដូចជាគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្រប់គ្រាន់,គ្រឿងប្រដាប់ប្រដាប្រើប្រាស់សព្វ
សារពើសំលៀកបំពាក់តុបតែងខ្លួនព្រេងម្សៅទឹកអប់…។ល។ ភាពសម្បូរសប្បាយរុងរឿងនៃ
សង្គមសម្ភារៈកើតមានពេញទូទាំងនគរចាប់តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។
ឫស្សី ៖ ជារុក្ខជាតិមួយដុះនៅតាមជនបទនិងនៅតាមជាយរបងផ្ទះតំណាងប្រជាពលរដ្ឋដែល
រស់នៅតាមជនបទឫក៏ទីជនបទ។
ត្រី ៖ ត្រីជាសត្វមច្ឆាជាតិដែលរស់នៅក្នុងទឹក។ ត្រីតំណាងឱ្យប្រជារាស្ត្រតូចតាចដែលមាន
កម្រឹតជីវភាពក្រីក្រតោកយ៉ាកនឹងមានចំនួនច្រើន។
ត្រីក្រៀមស្រកា ៖ ត្រីក្រៀមស្រកា ពេលណាត្រីដែលចេញផុតពីទឹកមួយស្របក់បានធ្វើឱ្យ
ត្រីនោះស្លាប់ដោយមានស្រកាក្រៀមស្ងួត ពីព្រោះសត្វត្រីមិនអាចរស់នៅលើគោកបានយូរទេ។
ទឹកលិចចុងឫស្សីត្រីក្រៀមស្រកា៖ ពេលពាក់កណ្ដាលសាសនាឈានមកដល់នៅថ្ងៃខាងមុខ
សង្គមសម្ភារៈនិយមមានភាពសម្បូរហូរហៀរ គ្មានខ្វះអ្វីបន្តិចណាសោះដូចជាគ្រឿងឧបភោគ
និងគ្រឿងបរិភោគគ្រប់គ្រាន់,គ្រឿងប្រដាប់ប្រដាប្រើប្រាស់សព្វសារពើសំលៀកបំពាក់តុបតែង
ខ្លួនព្រេងម្សៅទឹកអប់…។ល។ ភាពសម្បូរសប្បាយរុងរឿងនៃសង្គមសម្ភារៈកើតមានពេញទូទាំង
នគរចាប់តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។ ប៉ុន្ដែផ្ទុយទៅវិញប្រជារាស្ត្រក្រីក្រតោក
យ៉ាកមានចំនួនដ៏ច្រើនលើសលុប ដែលត្រូវរងគ្រោះស្លាប់ដោយសារអត់មានចំណីអាហារ
បរិភោគឱ្យបានគ្រប់គ្រាន់។
ទឹកលិចចុងស្លាក្រពើហែលគោក
ទឹកលិចចុងស្លា៖ សង្គមជឿនលឿនគឺជាសង្គមសម្ភារៈនិយមដែលសម្បូរហូហៀរទៅ
ដោយគ្រឿងសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្មានខ្វះអ្វីបន្តិចណាសោះ។
ដើមស្លា៖ ជារុក្ខជាតិមួយដុះនៅកណ្ដាលភូមិក្បែរផ្ទះតំណាងឱ្យពួកអ្នកដែលរស់នៅទីផ្សារ,ទីរួម
ខេត្រ ឫទីក្រុង។
ក្រពើ៖ សត្វក្រពើជាសត្វមានជើងបួនចិញ្ចឹមកូនក្នុងស៊ុតដូចសត្វស្លាបគឺជាសត្វតិរច្ឆានដែល
ចូលចិត្តស៊ីសាច់គ្រប់ប្រភេទតំណាងឱ្យពួកឈ្មួញកណ្ដាលនាយទន់មូលធនឬថៅកែ។
ហែលគោក៖ តំណាងឱ្យភាពលំបាកវេទនាដែលត្រូវជួបប្រទះក្នុងឆាកជីវិតប្រចាំថ្ងៃ។
ក្រពើហែលគោក៖ សូម្បីតែពួកឈ្មួញជួញដូរ(នាយទន់)ក៏ជួបប្រទះនូវការលំបាកសព្វបែប
យ៉ាងដោយសារមានអ្នកប្រកួតប្រជែងដណ្ដើមទីផ្សារទំនិញឡើងថ្លៃទឹកប្រាក់ចុះថោក..។ល។
រកស៊ីសឹងតែគ្មានប្រាក់ចំណេញគ្រប់គ្រាន់យកមកបង់ពន្ធឱ្យរដ្ឋនិងបើកប្រាក់បៀវត្សឱ្យពួក
កម្មករសឹងតែពុំរួច។សុភាសិតនេះចាស់បុរាណចង់ប្រាប់យើងដឹងថាដល់ពេលពាក់កណ្ដាល
សាសនាសង្គមមានការរីកចម្រើនជឿនលឿនគ្រប់ផ្នែកមានសម្ភារៈប្រើប្រាស់និងគ្រឿងបរិភោគ
សម្បូរហូរហៀរ។មនុស្សជំនាន់ក្រោយមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានការយល់ដឹងជ្រៅជ្រះនិង
មានជំនាញខាងផ្នែកវេជ្ជសាស្ត្រអាចថែទាំព្យាបាលជម្ងឺគ្រប់ប្រភេទជូនមនុស្សវ័យចំណាស់ដែល
ត្រូវជាជីដូនជីតាឱ្យបានជាសះស្បើយនិងឱ្យមានអាយុយឺនយូរថែមទៀតផង។ ប៉ុន្ដែផ្ទុយទៅវិញ
នៅក្នុងសង្គមសម្ភារៈនិយមដែលសម្បូណ៍ហូរហៀរគ្មានខ្វះអ្វីទាំងអស់បែទៅជាមានមនុស្សក្រី
ក្រតោកយ៉ាកស្លាប់ដោយអត់ចំណីអាហារដ៏ច្រើនអនេកទៅវិញ។សូម្បីតែពួកនាយទន់ដែលជា
ឈ្មួញកណ្ដាលក៏មានការលំបាករកប្រាក់ចំណេញឱ្យបានគ្រប់គ្រាន់ទៀតផង។
ចាស់បុរាណចង់ប្រាប់កូនចៅឱ្យបានដឹងថា ពេលពាក់កណ្តាលសាសនាឈានចូលមកដល់
នាថ្ងៃអានាគត នៅពេលណាដែលសង្គមកាន់តែមានការរីកចំរើនខាងផ្នែកសម្ភារៈ ពេលនោះ
សង្គមកាន់តែជួបនូវភាពលំបាកចំពោះអ្នកឈ្មួញកណ្តាលដូចជាពួកអ្នករកស៊ីជួញដូរ និងនូវភាព
អយុត្តិធម៌ចំពោះសង្គមនៃអ្នកទន់ខ្សោយដែលត្រូវទទួលរងការស្លាប់ ដោយអត់មានចំណីអាហារ
បរិភោគគ្រប់គ្រាន់ ឫដោយជម្ងឺគ្រប់ប្រភេទយ៉ាងអាណោចអាធម៌ជាទីបំផុត៕
សេនាដៃដែក ភ្នែកប្រាក់
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
សេនាដៃដែក ភ្នែកប្រាក់
សេនា៖ កងពល,កងទ័ព,ពលរេហ៍,កងការពារ ឫអ្នកបំរើ។ តាមនិយមន័យរបស់ពាក្យសេនាគេ
តែងតែប្រើពាក្យនេះសំដៅទៅរកកូនទាហ៊ាន,កងការពាររបស់ពួកអ្នកមានបុណ្យស័ក្កិខ្ពង់ខ្ពស់ជា
មេបញ្ជាការថ្នាក់លើ ឫក៏មេដឹកនាំកំពូល ។ ប៉ុន្តែបើតាមអត្ថន័យរបស់ពាក្យសេនាប្រើនៅក្នុងលទ្ធិ
ប្រជាតេយ្យសេរី(អំណាចស្ថិតនៅលើប្រជាជន)មានន័យថាប្រជាជនជាចៅហ្វាវមានសិទ្ធជ្រើស
រើសបុគ្គលណាម្នាក់ឫក្រុមណាមួយយកមកធ្វើជាអ្នកបំរើ(សេនា)របស់ពួកគាត់ ជាពាក្យកំពង់
ពេញនិយមនាសម័យបច្ចុប្បន្នយើងនេះ។ ដូច្នេះពាក្យសេនា(=អ្នកបំរើ)ចាស់បុរាណលោកមិន
សំដៅទៅពួកកូនទាហ៊ានតូចតាច ,កងការពារយាមល្បាតនោះទេ គឺលោកចង់និយាយសំដៅ
ទៅពួកឫក្រុមជួរអ្នកដឹកនាំថ្នាក់កំពូលដូចជាស្តេច,ប្រធានាធិបតី,នាយករដ្ឋមន្ត្រី,មន្ត្រីជាន់ខ្ពស់
ប្រកបដោយទសពិធរាជធម៌ ព្រហ្មវិហាធម៌។ អ្នកខ្លះបកស្រាយសុភាសិតនេះថាពួកទ័ពបរទេស
របស់អង្កាសហប្រជាជាតិពួកអុនតាក់UNTAC(ទ័ពបារាំង,អង់គ្លេស,អាមេរិកកាំង,ជប៉ុន..។ល។)
ដែលបានចូលមកជួយដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរក្នុងទសវតន៍ឆ្នាំ១៩៩១
ថាជាតួអង្គ(សេនាដៃដែកភ្នែកប្រាក់)។
ដោយសារពួកទ័ពបរទេសអស់ហ្នឹង(សេនា)មានដៃកាន់កាំភ្លើង(ដៃដែក)និងមានភ្នែកព៌ណខៀវ,
បៃតងន៍(ភ្នែកប្រាក់)មកជួយប្រជាជនខ្មែរឱ្យបានសម្បូរសប្បាយ។ ការបកស្រាយខាងលើនេះ
ហាក់បីដូចជាខ្វះភាពសមស្របទៅតាមអត្ថន័យជម្រៅរបស់សុភាសិតនេះ។ ដោយហេតុថាពួក
មហាអំណាចបារាំង,អង់គ្លេស,អាមេរិកកាំង,ជប៉ុន…ទាំងអស់នេះធ្លាប់តែលើកទ័ពចូលមកធ្វើជា
ចៅហ្វាយរបស់ខ្មែរតាំងពីជំនាន់អាណានិគមនិយមមកម៉្លេះ។ ដូច្នេះពីមុនពួកគេធ្លាប់ធ្វើជាចា
ហ្វាយខ្មែរ ចំណែកថ្ងៃនេះក៏ពួកគេមកធ្វើជាចៅហ្វាយរបស់ខ្មែរ,រីឯថ្ងៃស្អែកវិញទៀតក៏ពួកគេមក
ធ្វើជាចៅហ្វាយរបស់ខ្មែរដ៏ដែល។ ពីព្រោះនេះវាជាផ្នត់គំនិតរបស់ពួកមហាអំណាចជាទូរទៅ មិន
ថាមហាអំណាចបច្ចឹមប្រទេសឬក៏មហាអំណាចនៅតំបន់អាស៊ី(ជប៉ុន,ចិន,កូរេ,រូស៊ី)នោះទេ គ្រាន់
តែអាណានិគមនិយមមានលក្ខណប្តូរផ្លាស់រូបភាពពីមួយជំនាន់ទៅមួយជំនាន់តែប៉ុណ្ណោះ។
កាលពីសម័យមុនវាជាអាណានិគមនិយមតាមផ្លូវយោធា នាសម័យបច្ចុប្បន្នជាអាណានិគម
និយមតាមផ្លូវសេដ្ឋកិច្ច នៅពេលអានាគតកាលវាជាអាណានិគមនិយមតាមផ្លូវមនោគមវិជ្ជា
(ប្រជាធិបតិយ,សិទ្ធិមនុស្ស)។
ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថា(ពាក្យសេនា=អ្នកបម្រើ)កុំឱ្យសង្ឃឹម និងកុំ
ឱ្យពឹងផ្អែកលើអ្នកដ៏ទៃឱ្យសោះ ត្រូវសង្ឃឹម និងត្រូវពឹងពាក់ទៅលើខ្លួនឯងវិញ។ ដូច្នេះខ្មែរត្រូវ
សង្ឃឹមនិងពឹងផ្អែកលើខ្មែរខ្លួនឯង គ្មានអ្នកដ៏ទៃឯណាគេមកបម្រើខ្មែរនោះទេ គឺមានតែខ្មែរខ្លួន
ឯងទេដែលជាអ្នកបម្រើខ្មែរខ្លួនឯងនោះ។ ចាស់បុរាណលោកប្រាប់បន្តរទៀតថាខ្មែរណាក៏ដោយ
ក៏គេអាចបម្រើជាតិ និងប្រជាជនបានដែរឱ្យតែអ្នកនោះមានលក្ខណៈគុណសម្បត្តិដូចតទៅនេះ
(ដៃដែកភ្នែកប្រាក់)។ ដើម្បីបកស្រាយនូវលក្ខណៈគុណសម្បត្តិរបស់(សេនា=អ្នកបម្រើ)យើង
ត្រូវបំបែកបួនពាក្យនេះឱ្យដាច់ចេញពីគ្នារួចរកអត្ថន័យរបស់ពាក្យនិមួយៗដាច់ៗពីគ្នា។
ដៃ៖ តាមធម្មតាដៃមានពីរ៖ដៃឆ្វេងមានម្រាមប្រាំ និងដៃស្តាំមានម្រាមប្រាំ។តើពាក្យដៃត្រូវភ្ជាប់
នឹងពាក្យអ្វីដើម្បីឱ្យក្លាយជាគុណសម្បត្តិ? យើងអាចភ្ជាប់ទៅនឹងពាក្យ(ថ្វី)+(ដៃ)=(ថ្វីដៃ) ឬពាក្យ
(ស្នា)+(ដៃ)=ស្នាដៃ។ឧទាហរណ៍៖ប្រាសាទអង្គរវត្តជាស្នាដៃដ៏ឆ្នើមរបស់បុព្វបុរសខ្មែរ,ទាំងអស់
ហ្នឹងវាជាថ្វីដៃរបស់ប្រជាជនខ្មែរ..។ល។ ទាល់តែអ្នកមាន(ទេពកោសល្យ)ទើបអាចបន្សល់ទុក
នូវស្នាដៃនិងថ្វីដៃដ៏ឆ្នើមទាំងនេះបាន។ដូច្នេះពាក្យដៃចាស់បុរាណលោកលើកយកមកដំណាង
ឱ្យពាក្យ(ទេពកោសល្យ)ដែលជាលក្ខណៈគុណសម្បត្តិទីមួយក្នុងចំណោមគុណសម្បត្តិផ្សេងៗ
ទៀតរបស់សេនាដៃដែកភ្នែកប្រាក់។
ដែក៖ ជាលោហៈធាតុម្យ៉ាងដែលរឹង គេអាចយកមកផលិតគ្រឿងប្រើប្រាស់ផ្សេងៗ។ ពាក្យ
(ដែក)+ពាក្យ(ចិត្ត)=(ចិត្តដែក)មានន័យថាចិត្តអង់អាចក្លាហាន,ចិត្តចេះអត់ធ្មត់តស៊ូ,ចិត្តមាន
សច្ចៈខន្តី។ ដូច្នេះពាក្យដែកចាស់បុរាណលោកលើកយកមកដំណាងឱ្យពាក្យ(សច្ចៈខន្តី) ដូច្នេះ
អ្នកដែលមាន(សច្ចៈខន្តី) លោកហៅថាអ្នកមាន(ចិត្តដែក) ដែលជាលក្ខណៈគុណសម្បត្តិទីពីរ
របស់សេនាដៃដែកភ្នែកប្រាក់។
ភ្នែកប្រាក់៖ ភ្នែកជាសភាវៈមួយទុកសម្រាប់សម្លឹងមើលវត្ថុដែលឋិតនៅជុំវិញខ្លួនយើង។
ចាស់បុរាណលោកសួរថាតើយើងឃើញវត្ថុដែលស្ថិតនៅជុំវិញខ្លួនយើងដោយសារអ្វី? យើង
ឃើញដោយសារភ្នែក។ ចុះតើយើងសម្លឹងឃើញរឿងរ៉ាវឫបញ្ហាទាំងឡាយដែលកើតមានឡើង
ប៉ុន្មានថ្ងៃមុន, កើតក្នុងថ្ងៃហ្នឹង ឬនៅថ្ងៃអានាគត់ ដោយសារអ្វីដែរ? គឺយើងអាចសម្លឹឃើញរឿង
រ៉ាវឫបញ្ហាទាំងឡាយដោយសារបញ្ញាអាចឆ្វេងយល់(=ឃើញ)។ ដូច្នេះចាស់បុរាណលោកលើក
យកពាក្យភ្នែកប្រាក់តំណាងឱ្យ(បញ្ញា)ដែលជាលក្ខណៈគុណសម្បត្តិទី៣របស់សេនាដៃដែក
ភ្នែកប្រាក់។ បើខ្មែរណាមានលក្ខណៈគុណសម្បត្តិទាំងបីនេះលោកពោលសសើថាខ្មែរនោះជា
អ្នកពូកែមែនក៏ប៉ុន្តែអ្នកនោះពូកែបានត្រឹមតែបម្រើប្រយោជន៍ផ្ទាល់ខ្លួន,បក្សពួកខ្លួន,និងក្រុម
គ្រួសារខ្លួនតែប៉ុណ្ណោះ។ មិនទាន់អាចក្លាយខ្លួនទៅជាសេនាដៃដែកភ្នែកប្រាក់
(សេនា=អ្នកបំរើ)របស់ជាតិនិងប្រជាជនបាននៅឡើយទេ។ ពីព្រោះអ្នកនោះនៅខ្វះលក្ខណៈ
គុណសម្បត្តិទី៤មួយថែមទៀត ទើបពេញលក្ខណគុណសម្បត្តិជា(សេនា=អ្នកបម្រើ)ជាតិនិង
ប្រជាជនបាន។តើលក្ខណៈគុណសម្បត្តិទី៤នេះជាអ្វីទៅ? ចាស់បុរាណលោកបានបង្កប់អត្ថន័យ
ជម្រៅរបស់គុណសម្បត្តិទី៤នេះថែមមួយកម្រិតទៀត។ដើម្បីស្វែងរកលក្ខណៈគុណសម្បត្តិទី៤
នេះយើងត្រូវបូកផ្គុំពាក្យ(ដៃ+ដែក+ភ្នែកប្រាក់)គុណសម្បត្តិទាំងបី ទើបយើងអាចសម្លឹងឃើញ
នូវគុណសម្បត្តិទី៤បន្តទៀតបាន។
ដៃ៖ តាមធម្មតាដៃមានពីរ៖ ដៃឆ្វេងនិងដៃស្តាំ។
ដៃ+ដែក៖ ដៃឆ្វេងដែក និងដៃស្តាំដែក។
ដៃ+ដែក+ភ្នែកប្រាក់៖ ដៃឆ្វេងដែក+និងដៃស្តាំដែក+ភ្នែកចំកណ្តាលមានគំនូស១,២,៣…៩គីឡូ
ក្រាមមានរូបភាពជា(ជញ្ជីង) ជញ្ជីងតំណាងឱ្យយុត្តិធម៌។ ចាស់បុរាណលោកចង់ប្រាប់ថា ខ្មែរ
ណាដែលអាចក្លាយខ្លួនជាសេនាអ្នកបំរើប្រជាពលរដ្ឋបានចាំបាច់ត្រូវតែមានលក្ខណៈគុណ
សម្បត្តិទាំងបួនយ៉ាងនេះ ៖
១)-ដៃ=ទេពកោសល្យ
២)-ដែក=សច្ចៈខន្តី
៣)-ភ្នែកប្រាក់=បញ្ញាចាក់ធ្លុះ
៤)-ដៃ+ដែក+ភ្នែកប្រាក់=(ជញ្ជីង)=យុត្តិធម៌ ទើបអាចក្លាយខ្លួនជា សេនាដៃដែកភ្នែកប្រាក់
(សេនា=អ្នកបម្រើ=អ្នកដឹកនាំកំពូល)របស់ជាតិនិងប្រជាពលរដ្ឋពេញលក្ខណៈ។ តួអង្គសេនា
ដៃដែកភ្នែកប្រាក់សុទ្ធសឹងជាតួអង្គអ្នកមានបុណ្យដែលត្រូវចេញលើកសាសនាជាមួយនឹង
តួអង្គ(ព្រះបាទធម្មិករាជ្យ) ក្រោយពីសង្គ្រាមមួយចម្អិនកំពឹស(ឈាមដាបពោះដំរីទន្លេបួនមុខ)
និងពេល(ចិនលីគម្ពីរកព្រះបាទធម្មិករាជ្យ)រួចមក៕
សៀមសល់មួយសួន…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
សៀមសល់មួយសួន យួនសល់មួយកោះ ខ្មែរងាប់អស់សល់មួយម្លប់ពោធិ៍
សៀមសល់មួយសួន
សៀម៖ ជាអតីតឈ្មោះរបស់ជនជាតិភាគតិចនៅជួរព្រៃភ្នំផ្នែកខាងត្បូងនៃប្រទេសចិន។ ថ្វីត្បិត
តែបច្ចុប្បន្នជនជាតិភាគតិចនោះមានឈ្មោះផ្សេងពីឈ្មោះសៀមក៏ដោយប៉ុន្តែចាស់បុរាណលោក
នៅតែលើកយកឈ្មោះសៀមដដែលមកប្រើសម្រាប់ទៅថ្ងៃមុខក្រោយពីសង្គ្រាមឈាមដាពោះ
ដំរីទន្លេបួនមុខ។
សល់មួយសួន៖ សួនជាទីធ្លាធំឫតូចដែលគេបានកំណត់ទុកសម្រាប់ដាំផ្កាដើម្បីលំអរ
គេហដ្ឋាន។ ទោះបីជាសួននោះមានទំហំតូចឫធំជាងទំហំនៃគេហដ្ឋានយ៉ាងណាក៏ដោយ ក៏សួន
មិនអាចមានតួនាទីសំខាន់ដូចជាគេហដ្ឋានដែរ វាគ្រាន់តែជាទីធ្លាសំរាប់លំអរតែប៉ុណ្ណោះ។
បន្ទាប់ពីស្តេចដែលគ្រងរាជ្យសព្វថ្ងៃត្រូវទទួលសោយទីវង្គត់ពេលណារជ្ជកាលរបស់ពូជពង្សវង្ស
ត្រកូលស្តេចអង្គនោះក៏ត្រូវចប់គ្រានោះដែរ។ ក្រោយពីសង្គ្រាម‹ឈាមដាបពោះដំរីទន្លេបួនមុខ›
ជនជាតិភាគតិចដែលនៅសល់ពីការស្លាប់មានចំនួនអាចកំណត់បានសៀមសល់មួយសួន ត្រូវ
មានការផ្លាស់ប្តូររបបដឹកនាំនិងមានអ្នកដឹកនាំថ្មី។
យួនសល់មួយកោះ
យួន៖ អតីតឈ្មោះរបស់ជនជាតិភាគតិចនៅផ្នែកខាងត្បូងតាមឆ្នេរសមុទ្រនៃប្រទេសចិន។ ថ្វី
ត្បិតតែបច្ចុប្បន្នជនជាតិភាគតិចនោះមានឈ្មោះផ្សេងពីឈ្មោះយួន យ៉ាងណាក៏ដោយ ប៉ុន្តែ
ចាស់បុរាណលោកនៅតែលើកបន្តយកឈ្មោះយួនដដែលមកប្រើសម្រាប់ទៅថ្ងៃមុខ ក្រោយពី
សង្គ្រាមឈាមដាបពោះដំរីទន្លេបួនមុខ។
សល់មួយកោះ៖កោះគឺជាដីដុះកណ្តាលសមុទ្រទីកន្លែងហោមព័ទ្ធដោយទឹកដែលនៅដាច់
ស្រយ៉ាលឆ្ងាយពីដីគោក។ កោះតំណាងឱ្យប្រទេស,ទ្វីបឫទីកន្លែង ដែលនៅឆ្ងាយអំពីស្រុក
កំណើតដូចជានៅបរទេស,ប្រទេសទីបី(បារាំង,កាណាដា,អូសស្ត្រាលី,សហរដ្ឋអាមេរិក…)។
ឧទាហរណ៍៖ ដូចជាជនភៀសខ្លួន ឫជនអន្តោប្រវេសន៍ដែលរត់ចោលស្រុកកំណើតមករស់នៅ
ប្រទេសផ្សេងទៀតលែងត្រឡប់ចូលមករស់នៅស្រុកកំណើតខ្លួនវិញ ពួកនោះចាស់បុរាណ
លោកឱ្យឈ្មោះថា‹អ្នករស់នៅលើកោះ›។
យួនសល់មួយកោះ៖ ពេលក្រោយពីសង្គ្រាមឈាមដាបពោះដំរីទន្លេបួនមុខជនជាតិភាគតិច
នេះអ្នកដែលនៅរស់មានជីវិតសល់ពីស្លាប់មានតែអ្នករស់នៅឆ្ងាយអំពីស្រុកកំណើត(នៅ
បរទេស,ប្រទេសទីបីដូចជា(បារាំង,កាណាដា,អូសស្ត្រាលីសហរដ្ឋអាមេរិក…)យួនសល់មួយ
កោះ។
ខ្មែរងាប់អស់សល់មួយម្លប់ពោធិ៍៖
ខ្មែរ៖ ជាឈ្មោះប្រជាជនដើមដែលមានដើមកំណើតជាអ្នករស់នៅក្នុងជ្រោយឥណ្ឌូចិន។
ងាប់អស់៖ សំដៅទៅរកមនុស្សអាក្រក់ត្រូវទទួលការស្លាប់ទាំងអស់គ្មាននៅសល់ម្នាក់។
សល់មួយម្លប់ពោធិ៍៖ ព្រះពុទ្ធសាសនាជាម្លប់និងជាទីពឹងរបស់ភពទាំងបីមាន៖មនុស្ស,ទេវេត្តា,
ព្រហ្ម។ ក្នុងពុទ្ធភាសិតត្រាស់ថា៖ទាន,សិល,និងភាវនា=ចិត្តជាកុសល=ម្លប់ពោធិ៍ ជាម្លប់ដ៏
ត្រជាក់ដែលអាចជួយចម្លងមនុស្ស,សត្វនិងទេវតាឱ្យផុតអំពីសេចក្តីវិនាសមហន្តរាយវាលបី
អន្លងបួន។ ចាស់បុរាណចង់ប្រាប់ថានៅពេលក្រោយពីសង្គ្រាមឈាមដាបពោះដំរីទន្លេបួនមុខ
មនុស្សអាក្រក់ត្រូវស្លាប់អស់គ្មាននៅសល់ម្នាក់ទេមិនថាបព្វជិតឬក៏ឃារវាសនៅសល់តែមនុស្ស
មានចិត្តធម៌(=កុសលចិត្ត)តែប៉ុណ្ណោះខ្មែរងាប់អស់សលមួយម្លប់ពោធិ៍។ ដូចពាក្យចាស់លោកដំ
ណាលបន្តថា‹‹កាន់សិលប្រាំ ចាំសិលប្រាំបី ក្រែងឆ្លងវាល៣ អន្លង៤ផុត››៕
ចិនលីគម្ពីររក…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ចិនលីគម្ពីររកព្រះបាទធម្មិករាជ្យ
ចិន៖ កាលពីជំនាន់សម័យមហានគរចិននិងខ្មែរមានព្រំប្រទល់ជាប់គ្នា ប្រទេសទាំងពីរក៏មិន
ដែលមានជម្លោះរវាងគ្នានិងគ្នាម្តងណាដែរទេ បើតាមប្រវត្តិសាស្ត្របានចារទុកមក។ ដោយឡែក
ចិននិងយួនវាជាសត្រូវសួរពូជរវាងប្រទេសទាំងពីរដោយសារចិនបាន វាយដណ្តើមយកនិងត្រួត
នគរតុងកឹងរហូតទល់ឆ្នាំ938 ក្នងសតវត្សទី១០។ ចាប់ពីសតវត្សទី១១ រហូតមកទល់នឹងសតវត្ស
ទី១៨ នគរនេះបានចាប់ផ្តើមប្រើនយោបាយវាទទីលេបយកនគរចំប៉ាព្រមទាំងកម្ពុជាក្រោម។
ប៉ុន្តែលុះដល់ឆ្នាំ១៨៨៤ ទើបបារាំងវាយដណ្តើមយកតុងកឹងពីប្រទេសចិន និងអាណាមដាក់នគរ
ទាំង២ឱ្យនៅក្រោមអានានិគមរបស់បារាំងទាំងស្រុងរហូតឆ្នាំ១៩៤៧។
លី៖ ការលើកឥវ៉ាន់ដែលមានទម្ងន់ធ្ងន់ដាក់លើស្មាឆ្វេងឬស្មាស្តាំតាមទន្លាប់។ពាក្យលីគេប្រើ
សំដៅទៅរករបស់ ឬវត្ថុណាដែលមានទម្ងន់ធ្ងន់ លើកយកដាក់លើស្មា។
គម្ពីរ៖ ក្បួនតម្រាសំរាប់ទុកកត់ត្រារូបមន្តនៃវិជ្ជាផ្សេងៗ,ប្រវត្តិសាស្ត្រ,ផែនទី,ព្រំដែនរបស់ប្រទេស
ជាតិ(ដែនសីមានគរ)។ ដូច្នេះពាក្យថា(លីគម្ពី) ការប្រមូលផ្តុំនូវគ្រប់សំណុំរឿងដើម្បីយកមក
ដោះស្រាយរួមគ្នា។
ព្រះបាទ៖ ពាក្យព្រះបាទគឺជាពាក្យសម្រាប់និយាយទៅកាន់ព្រះរាជាឧទាហរណ៍៖ព្រះបាទជ័យ
វរម្ម័នទី៧…។ ដូចពាក្យលោកឯកឧត្តម,ឧកញ៉ា,លោកជំទាវ…គឺជាពាក្យសម្រាប់ឱ្យងារ។
ធម្មិករាជ៖ អ្នកទ្រទ្រង់ព្រះធម៌ជាបព្វជិតដែលចេញពីពូជពង្សវង្សត្រកូលក្សត្រ។ ដូច្នេះហើយ
ទើបចាស់បុរាណប្រើពាក្យថាព្រះបាទធម្មិករាជ។ បើអ្នកទ្រទ្រង់ព្រះធម៌ជាបព្វជិតដែលចេញពី
ត្រកូលរាស្ត្រសមញ្ញក៏ចាស់បុរាណក៏លោកមិនបានប្រើពាក្យព្រះបាទធម្មិករាជ ដែរ។
ចិនលីគម្ពីររកព្រះបាទធម្មិករាជ៖ ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថា ពេល
ពាក់កណ្តាលសាសនាឈានមកដល់ ‹ឈាមដាបពោះដំរីទន្លេបួនមុខ›ភ្លើងសង្គ្រាមនឹងចាប់ផ្តើម
ឆាបឆេះឡើងសន្ធោសន្ធៅដោយសារជម្លោះពិភពលោកកើតចេញពីប្រទេសកម្ពុជាសព្វថ្ងៃមាន
ទន្លេបួនមុខហូរកាត់(ពោះដំរី) បណ្តាលឱ្យមនុស្សស្លាប់រង្គាលច្រើនអានេករាប់មិនអស់។ ពាក្យ
ចាស់ដំណាលបន្តរថា‹‹សៀមសល់មួយសួនយួនសល់មួយកោះ,ខ្មែរងាប់អស់សល់មួយម្លប់
ពោធិ៍(១)››និងពាក្យថាចិនលីគម្ពីររកព្រះបាទធម្មិករាជចាស់បុរាណចង់ប្រាប់ថានៅថ្ងៃអានាគត
ដើម្បីប្រទេសចិនអាចពង្រីកនិងពង្រឹងឥទ្ធិពលមហាអំណាចទីមួយរបស់គេនៅក្នុងតំបន់អាស៊ី
និងលើពិភពលោកទាំងមូលឱ្យគងវង់ ចិនត្រូវតែរឹតចំណងមិត្តភាពជាមួយនឹងបណ្តាប្រទេស
អាស៊ីទាំងអស់ ឈ្មោះថា(បណ្តាប្រទេសក្រោមរណបឬតំបន់ក្រោមឥទ្ធិពលរបស់មហាអំណាច
ចិន)នាថ្ងៃអនាគតខាងមុខ។ឧទាហរណ៍៖ជំនាន់សង្គ្រាមត្រជាក់ក្រោយពីសង្គ្រាមលោកលើក
ទីពីររួចមកបណ្តាប្រទេសដែលស្ថិតនៅក្នុងឧបទ្វិបអាមេរិកកណ្តាលនិងឧបទ្វិបអាមេរិកខាង
ត្បូងសុទ្ធសឹងជាប្រទេសដែលស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាចសហរដ្ឋអាមេរិកទាំង
ស្រុង។ដោយឡែកមានតែប្រទេសគុយបាក្រោមការដឹកនាំរបស់លោកហ្វីដែលកាស្ត្រូដោយ
មានជំនួយពីសហភាពសូវៀត ហ៊ានចេញមុខប្រឆាំងជាមួយនឹងមហាអំណាចសហរដ្ឋអាមេរិក
ក្នុងន័យដូចគ្នាចំពោះប្លុកពួកកុម្មុយនិស្ត៍គ្រប់បណ្តាប្រទេសអឺរុបខាងកើតទាំងប៉ុន្មានត្រូវស្ថិត
នៅក្រោមឥទ្ធិពលមហាអំណាចសហភាពសូវៀតទាំងអស់។ដូច្នេះនៅថ្ងៃខាងមុខដើម្បីចិនរក្សារ
ឥទ្ធិពលជាមហាអំណាចរបស់ចិនគេត្រូវដើរស្វែងរកប្រទេសជាមិត្តនៅក្នុងតំបន់អាស៊ី ជាមួយ
គ្នានោះចិនត្រូវបោសសំអាតសត្រូវសួរពូជដែលនៅក្បែរក្លៀករបស់គេឱ្យអស់រលីងពីទីនោះ
(ចិនលីគម្ពីររកព្រះបាទធម្មិករាជ)។អាស្រ័យដោយសារក្នុងពាក្យពុទ្ធទំនាយគេបានប្រើពាក្យ
ព្រះបាទ+ធម៌+មិករាជ្យ=ព្រះបាទធម្មិករាជ្យបានជាប្រជនរាស្ត្រខ្មែរយើងមានជំនឿថាព្រះបាទ
ធម្មិករាជ្យអ្នកមាន
បុណ្យជាតួអង្គព្រះរាជា(ស្តេច)អង្គណាមួយដែលចេញពីត្រកូលក្សត្របានចាកសាងព្រះផ្នួសរួច
ជឿទៀតថាស្តេចអង្គនោះជាតួអង្គព្រះពោធិសត្វចុះមកចាប់កំណើតមកជួយប្រទេសជាតិខ្មែរឱ្យ
ចៀសផុតពីសេចក្តីវិនាសមហន្តរាយឧទាហរណ៍៖ដូចជាតួអង្គព្រះគោព្រះកែវជំនាន់លង្វែក,បក្សី
ចាំគ្រង,ព្រះបាទធម្មិករាជ្យពេលពាក់កណ្តាលសាសនា។ប៉ុន្តែគាត់អត់បានពិចារណារកយល់ថា
តើតួអង្គអ្នកមានបុណ្យព្រះបាទធម្មិករាជ្យត្រូវមានលក្ខណៈគុណសម្បត្តិយ៉ាងណាខ្លះដែរ
នោះទេ?
ឈាមដាបពោះ…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
ឈាមដាបពោះដំរីទន្លេបួនមុខ
ឈាម៖ ភ្លើងសង្គ្រាមត្រូវឆាបឆេះឡើងដោយសារជម្លោះក្នុងតំបន់អាស៊ីនិងពិភពលោកដែល
មានកំណើតចេញពីប្រទេសកម្ពុជាបច្ចុប្បន្ន(ពោះដំរី)បានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន
អនេក នាថ្ងៃអនាគតខាងមុខ។
ដាប៖ មនុស្សស្លាប់ច្រើនអនេករាប់មិនអស់ដោយសារភ្លើងសង្គ្រាមជំនាន់ក្រោយជាមួយអាវុធ
ប្រល័យលោកយ៉ាងសម័យទំនើបជាទីបំផុត ដូចជាគ្រាប់មីស៊ីលឆ្លងទ្វីបមានក្បាលនុយក្លេអែរ
ជាច្រើនគ្រាប់…។ល។
ពោះដំរី៖ បើយើងសំឡឹងមើលផែនទីនៃប្រទេសកម្ពុជានាជំនាន់សម័យមហានគរក្នុងរាជ្យរបស់
ព្រះបាទជ័យវរ្ម័នទី៧ យើងសម្គាល់ឃើញថា ផែនទីនាសម័យនោះមានភូមិសាស្ត្រជារូបសត្វដំរី
ដែលមានដែនសីមាខាងជើងទើសប្រទេសចិន,ខាងលិចទើសប្រទេសភូមា,ខាងកើតទើសប្រ
ទេសចាម៉្បាសមុទ្រ,ខាងត្បូងទើសសមុទ្រនិងប្រទេសជ្វា។ តែផ្ទុយទៅវិញបើយើងសំឡឹងមើល
ផែនទីប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះវិញ យើងសម្គាល់ឃើញផែនទីសព្វថ្ងៃមានភូម៌
សាស្ត្រដូចជារូបរាង្គពោះដំរី ដែលមានទន្លេបួនមុខហូរឆ្លងកាត់ទន្លេបួនមុខ។ ដូច្នេះពាក្យពោះ
ដំរី តំណាងឱ្យភូម៌សាស្ត្រប្រទេសកម្ពុជានាសម័យបច្ចុប្បន្ន។ រីឯពាក្យដំរីតំណាងឱ្យភូម៌សាស្ត្រ
ប្រទេសកម្ពុជានាសម័យមហានគរក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ។
ទន្លេបួនមុខ៖ យើងអាចសម្គាល់ឃើញថានៅប្រទេសកម្ពុជាបច្ចុប្បន្នមានរូបរាងជាពោះដំរី
ឃើញមានទន្លេបួនមុខហូរកាត់ដូចជា៖ ១)-ទន្លេមេកុងលើ , ២)-ដៃទន្លេសាប, ៣)-ទន្លេមេកុង
ក្រោម,៤)-ទន្លេបាសាក់។
ឈាមដាបពោះដំរីទន្លេបួនមុខ៖ ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយឱ្យមានការ
ប្រុងប្រយ័ត្ននៅថ្ងៃអានាគត់ខាងមុខ ពីព្រោះភ្លើងសង្គ្រាមនឹងត្រូវកើតឆាបឆេះឡើងដោយសារ
មានជម្លោះក្នុងតំបន់អាស៊ី ដែលមានកំណើតចេញពីប្រទេសកម្ពុជាបច្ចុប្បន្ន(ពោះដំរី)នឹងបន្ត
ជម្លោះពេញពិភពលោកដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនជាអនេករាប់មិនអស់។ សង្គ្រាម
សម័យថ្មីចុងក្រោយនេះចាស់បុរាណលោកឱ្យឈ្មោះថា‹សង្គ្រាមមួយចំអិនកំពិស›គឺជាសង្គ្រាម
មួយដែលប្រើរយៈពេលដ៏ខ្លី ប៉ន្តែមានសភាពកាចសាហាវជាទីបំផុតអាចសម្លាប់មនុស្សរាប់
លាននាក់ក្នុងរយៈពេលតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ ដោយហេតុថាគ្រាន់តែនៅទ្វីបអាស៊ី
តែមួយ មានប្រទេសមួយចំនួនដូចជា(ចិន,ជប៉ុន,កូរេខាងជើង,ឥណ្ឌៀ,ប៉ាគីសស្តាន)សុទ្ធ
តែជាប្រទេសដែលមានអាវុធប្រល័យលោកយ៉ាងទំនើបជាទីបំផុតដូចជាមីសីលឆ្លងទ្វីបមាន
ក្បាលនុយក្លេអែរជាច្រើនគ្រាប់អាចកំទេចទីក្រុងមួយទាំងមូលបានដោយងាយ…។ល។
ទាំងអស់នេះនៅមិនទាន់រាប់បញ្ចូលមហាអំណាចធំៗផ្សេងទៀតនៅឡើយទេដូចជាប្រទេស
(បារាំង,អងគ្លេស,អាមេរិកកាំង, រ៊ូសស៊ី)ជាដើម។
សព្វថ្ងៃគ្មានអ្នកណាម្នាក់មានជំនឿជឿថាសង្គ្រាមនុយក្លេអែរនឹងអាចផ្ទុះកើតមានឡើងបាននោះ
ទេ ដោយហេតុថាពិភពលោកយើងនេះធ្លាប់បានឆ្លងកាត់នូវសេចក្តីវិនាសមហន្តរាយដ៏សែនជូរ
ចត់និងយ៉ាងសែនអាណោចអាធម៌ជាទីបំផុតជា២លើកកន្លងរួចមកហើយគឺសង្គ្រាមលោកទាំង២
លើក៖ ទី១នៅឆ្នាំ1914-1918 / ទី២នៅឆ្នាំ1940/1945 មនុស្សស្លាប់អស់រាប់សិបលាននាក់។
ទាំងនេះនៅមិនទាន់រាប់បញ្ចូលនៅសេចក្តីទុក្ខវេនាផ្សេងៗទៀតដូចជាការព្រាត់ប្រាស់ក្រុម
គ្រួសារបាត់បង់ទ្រព្យសម្បត្តិ…។ល។ មហាជនតែងតែពោលពាក្យថា‹យើងរស់នៅក្នុងសតវត្ស
ទី២១ហើយវិទ្យាសាស្ត្រឈានទៅដល់ណាដល់ណីហើយ គ្មានអ្នកណាគេអនុញ្ញាតឱ្យកើតមាន
សង្គ្រាមលោកលើកទី៣នេះបានទៀតនោះទេ យួនក៏មិនអាចលេបទឹកដីខ្មែរបានទៀតដែរ
ពីព្រោះមានអង្កាសហប្រជាជាតិគេទទួលស្គាល់ព្រំដែនខ្មែរបច្ចុប្បន្ន។
យើងអាចសំគាល់ឃើញមានការបកស្រាយខុសប្លែកៗពីគ្នា ខ្លះបកស្រាយថាឈាមដាបពោះដំរី
នេះបានឆ្លងផុតរួចហើយនៅសម័យ ប៉ុល-ពត មនុស្សស្លាប់អស់ជាង២លាននាក់, អ្នកខ្លះទៀត
បានបកស្រាយថាកើតពេលមានមនុស្សជាន់គ្នាស្លាប់អស់រាប់រយនាក់នៅលើស្ពានកោះពេជ្រ
ក្នុងឆ្នាំ២០១០។ ប៉ុន្តែការបកស្រាយទាំងប៉ុន្មានខាងលើនេះហាក់បីដូចជាមិនមានភាពសមស្រប
ក្នុងការឆ្លើយតបទៅនឹងពាក្យពុទ្ធទំនាយ ដែលជាប្រស្នាដោយន័យដេញតគ្នាដូចជាពាក្យថា៖
‹សង្គ្រាមមួយចំអិនក្រពិស›គឺជារយៈពេលរបស់សង្គ្រាមដែលមានឈ្មោះថា‹ឈាមដាបពោះដំរី
ទន្លេមុខបួន(១)›បានបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនអនេក‹សៀមសល់មួយសួន,យួនសល់
មួយកោះ, ខ្មែរងាប់អស់សល់មួយម្លប់ពោធិ៍(១)› លទ្ធផលចុងបញ្ចប់របស់សង្គ្រាម ‹បាងកករលំ,
ភ្នំពេញរលាយ,ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត(១)›។
តើសង្គ្រាមនេះអាចកើតមានឡើងឫអត់? តើនៅសល់ប៉ន្មានឆ្នាំ ឫប៉ន្មានសតវត្សតទៅមុខទៀត
ទើបកើតចេញ? ទាំងអស់នេះគឺជាចម្ងល់និងជាសំណួរដែលកួនចៅជំនាន់ក្រោយចង់ដឹងចង់
យល់នូវពាក្យប្រស្នាខាងលើនេះដោយហេតុថាពួកគេអត់មានជំនឿទាល់តែសោះថានឹងមាន
សង្គ្រាមនុយគ្លេអ៊ែរអាចកើតផ្ទុះឡើង នាថ្ងៃអានាគត់ខាងមុខ។
មុននឹងឆ្លើយតបទៅនឹងសំណួរខាងលើនេះ ខ្ញុំបាទសូមរំលឹកផងដែរថាការបកស្រាយតាម
និយមន័យរបស់ពាក្យនិមួយៗពីខាងដើម បានបង្ហាញប្រាប់ឱ្យយើងឃើញថាប្រទេសទាំង
បីខ្មែរ,យួន,សៀមត្រូវជួបរឿងវិនាសកម្មយ៉ាងធ្ងន់ធ្ង ប៉ុន្តែការបកស្រាយទាំងអស់នេះក៏នៅមិន
ទាន់អាចឆ្លើយតបទៅនឹងសំណួរខាងលើនេះឱ្យបានគ្រប់ជ្រុងេជ្រោយនៅឡើយទេ។ ជាបន្ថែម
ដើម្បីស្វែងរកយល់នូវពាក្យពុទ្ធទំនាយនេះ ខ្ញុំបាទសូមបង្វែអារម្មណ៍ប្រិយមិត្តអ្នកអានឱ្យងាកមក
រកការពិចារណានិងវិភាគនយោបាយជាតិ,តំបន់ និងអន្តរជាតិ ថាតើវានឹងក្លាយទៅជាយ៉ាងណា
ដែរនាថ្ងៃអានាគត់ខាងមុខ។ ចាប់តាំងពីចប់សង្គ្រាមលោកលើកទី២រួចមក ទោះបីជាពិភពលោក
យើងទាំងមូលខិតខំជៀសវាងកុំឱ្យកើតមានជម្លោះពិលោកសារជាថ្មីម្តងទៀតគឺសង្គ្រាមលោក
លើកទី៣(សង្គ្រាមនុយគ្លេអ៊ែរ)យ៉ាងណាក៏ដោយ ក៏គង់នៅមានជួបនូវវិនាសកម្មតាមរូបភាព
ផ្សេងៗដូចជាសង្គ្រាមត្រជាក់រវាងប្លុកសេរីនិងប្លុកកុម្មុយនិស្ត, សង្គ្រាមនៅអៀរ៉ាក់,នៅអាវហ្គា
និស្តាន…។ល។
I)-ក្រោយពីសង្គ្រាមត្រជាក់រលត់ផុតទៅ នយោបាយពិភពលោកមានការប្រែប្រួល
ម្យ៉ាងវិញទៀត បើតាមការសង្កេតនិងការសន្និដ្ឋានរបស់អ្នកឯកទេសខាងផ្នែកនយោបាយ
ពិភពលោក បានបង្ហាញបញ្ជាក់ថា ស្ថានភាពនយោបាយពិភពលោកមានការប្រែប្រួលយ៉ាង
សម្បើម ជាពិសេសបន្ទាប់ពីរបបកុម្មុយនិស្តរលំស្រុតផុតទៅ ពួកប្លុកកុម្មុយនិស្តក៏បានរលាយ
បាត់សូន្យតាមរយៈការកំទេចចោលនូវជញ្ជាំងបែងចែកប្លុកទាំង២នៃទីក្រុងប៊ែរឡាំងក្នុងចុង
ទសវត្ស៨០រួចមក បណ្តាប្រទេសអឺរុបខាងកើតក៏ចាប់ផ្តើមដក់ខ្លួនចេញពីសហភាពសូវៀតរួច
ត្រឡប់មកចូលភ្ជាប់ខ្លួនជាសមាជិកនៃសហភាពអឺរុបវិញម្តង។ តុល្យភាពសេដ្ឋកិច្ចពិភពលោក
ចាប់ផ្តើមមានការផ្លាស់ប្តូរអាស្រ័យដោយសារសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីមានការរីក
ចំរើនយ៉ាងឆាប់រហ័សហួសប្រមាណ និងជាពិសេសមនោគមន៍វិជ្ជានៃប្រព័ន្ពសេដ្ឋកិច្ចទីផ្សារសេរី
ក៏ចាប់ផ្តើមមានវិបត្តិបន្តិចម្តងៗ ដែលជាហេតុនាំឱ្យប្រទេសដែលជាមហាអំណាចដូចជាសហរដ្ឋ
អាមេរិក និងសហភាពអឺរុបក៏ចាប់ផ្តើមមានបញ្ហាសេដ្ឋកិច្ច,ហិរញ្ញវត្ថុនិងសង្គមកាន់តែខ្លាំង
ឡើងៗ។
II)-វិបត្តិផ្សេងៗកើតមានឡើងនៅជុំវិញពីភពលោក
នាដើមសតវត្សទី២១យើងនេះ ពិភពលោកទាំងមូលមានការប្រែប្រួលយ៉ាងខ្លាំងដោយសារមាន
វិបត្តិនយោបាយ,សេដ្ឋកិច្ច,ហិរញ្ញវត្ថុ,សង្គម,សាសនាទៅតាមតំបននិមួយៗ ព្រមទាំងមាន
ការវិវឌ្ឍន៍ឆ្ពោះទៅរកភាពតានតឹងដែលមានលក្ខណៈប្លែកជាងពេលណាៗទាំងអស់ ដូចជា
នៅ៖
១)-នៅតំបន់ម៉ាក្រែប(Magreb),ប្រូសអូរីយ៉ង់(Proche-Orient) និងមូយាងអូរីយ៉ង់
(Moyen-Orient)
បើយើងងាកមើលស្ថានភាពនយោបាយរបស់បណ្តាប្រទេសដែលស្ថិតនៅតំបន់ប្រូសអូរីយ៉ង់
(Proche-Orient) និងមូយាងអូរីយ៉ង់(Moyen-Orient) ពីមួយពេលទៅមួយពេលស្ថានភាព
នយោបាយវិវឌ្ឍន៍ទៅរកភាពទាល់ច្រក ដោយសារមានការរីកដាលដោយពួកអ្នកប្រកាន់ជំនឿ
សាសនាជ្រុលនិយមគឺពួកអាល់កៃដា(Alkaïda)ដែលបានបង្កប់ខ្លួនជាមួយនឹងចលនាមហាជន
ងើបបះបោរប្រឆាំងនឹងមេដើកនាំផ្តាច់ការដូចនៅប្រទេសទុយនេស៊ី,អេហ្ស៊ីប,សេរ៉ី,ម៉ាលី…ដែល
មានឈ្មោះថាប្រាំងតង់អារ៉ាប់ (Prinptemps Arabe)។ល។ និងប្រឆាំងវត្តមានកម្លាំងទ័ពអាមេរិក
កាំងលើដែនដីព្រះអាទីទេពរបស់គេនៅអារាប៊ីសាវអូឌិត(Arabie-saoudite)។ព្រមទាំងពួកប៉ាឡេ
ស្ទីន(Palestine)ទាមទាបង្កើតរដ្ឋឯករាជ្យមួយដោយប្រឆាំងនឹងការវាទទីរបស់អ៊ីសស្រាអ៊ែល
(Israël)មកលើដែនដីប៉ាឡេស្ទីន(Palestine)។
២)-សង្គ្រាមសាសនារវាងសហរដ្ឋអាមេរិកជាមួយប្រទេសអាវហ្គ៊ានិស្តាន
ឧប្បត្តិហេតុដែលកើតឡើងនាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១នៅសហរដ្ឋមាមេរិកចំទី
ក្រុងញូយក(NewYork)ពួកភារវកម្មអាល់កៃដា(Alkaïda)បានបង្វៀងផ្លូវយន្តហោះដឹកទំនិញ៥
គ្រឿង មានយន្តហោះដឹកទំនិញបីគ្រឿងមកបើកបុកតួអាគារភ្លោះពីរ(WorldTradeCenter)ត្រូវ
បានរលំក្លាយទៅជាផេះមានមនុស្សស្លាប់អស់រាប់ពាន់នាក់។ នៅថ្ងៃជាមួយគ្នាដដែលមានយន្ត
ហោះដឹកទំនិញមួយគ្រឿងទៀតមកបើកបុកតួមន្ទីរបញ្ចកោន(Pentagone)ជាកន្លែងទីស្នាក់ការ
នៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកទាំងមូលដែលស្ថិតនៅចំទីក្រុងវ៉ាស៊ីងតោន
(Washington)ក៏មានមនុស្សស្លាប់អស់រាប់រយនាក់ទៀតដែរ។ព្រឹត្តិការណ៍នេះបានធ្វើឱ្យពិភព
លោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងភ័យស្លន់ស្លោព្រមទាំងធ្វើឱ្យសហរដ្ឋអាមេរិក
ខ្លួនឯងផ្ទាល់បានទទួលការអាម៉ាស់មុខយ៉ាងសម្បើម។ ពីព្រោះរហូតមកទល់ថ្ងៃដែលមាន
ព្រឹត្តិការណ៍នេះកើតឡើង មិនដែលមានប្រទេសណាមួយលើលោកនេះហ៊ានប្រកាសសង្គ្រាម
ជាមួយនឹងសហរដ្ឋអាមេរិកសោះឡើយ។ ទើបតែលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអា
មេរិកដែលត្រូវបានទទួលការប្រមាថយ៉ាងដំណំពីណាក់សត្រូវដែលអត់មានរូបរាងរួចហ៊ានចេញ
មុខប្រកាសសង្គ្រាមនៅចំកណ្ដាលដើមទ្រូងរបស់មហាយក្សអាមេរិក។
ជាមួយគ្នានោះសហរដ្ឋអាមេរិកក៏បានប្រកាសសង្គ្រាមជាមួយនឹងប្រទេសអាវហ្គ៊ានិស្តាន
(Afganistan)ដែលមានពួកតាលីបង់(Taliban)ជាមេដឹកនាំ និងក៏ជាពួកអ្នកប្រកាន់ជំនឿសាសនា
ជ្រុលនិយមនិងដោយសារប្រទេសនេះបានគាំទ្រកាពាររក្សាឱ្យជនឈ្មោះបិនឡាដិន(Benladen)
នេះពួនស្នាក់នៅក្នុងប្រទេសនោះ។ ពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រទេស
ប៉ាគិសស្តាន(Pakistan)ដែលជាប្រទេសកាន់សាសនាអ៊ីសស្លាមមានប្រជាជនភាគច្រើនប្រកាន់
ជំនឿសាសនាជ្រុលនិយម ដែលបានចូលរួមចំណែករក្សាការពារឧក្រឹត្តជនឈ្មោះបិនឡាដិន
(Benladen)និងគាំទ្រពួកភារវៈកម្មដែលប្រឆាំងនឹងសហរដ្ឋអាមេរិកនេះផងដែរ។ ជាពិសេស
ពិភពលោកមានការភ័យខ្លាចក្រែងលប្រទេសប៉ាគិសស្តាន(Pakistan)ដែលជាប្រទេសដែល
មានគ្រាប់បែកនុយគ្លេអ៊ែរចូលរួមចំណែកគាំទ្របុព្វហេតុជំនឿសាសនាជ្រុលនិយមដូចពួកភារវៈ
កម្មអាល់កៃដា(Alkaïda)ដែលជាហេតុនាំឱ្យកើតមានសង្គ្រាមសាសនា នាពេលខាងមុខ។
៣)–វិបត្តិនៅអាស៊ីប៉ាស៊ីហ្វិក(Asie Pacifique)
រីឯស្ថានភាពនយោបាយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក(Asie Pacifique)ក្នុងពេលបច្ចុប្បន្នមាន
ការវិវឌ្ឍន៍ឆ្ពោះទៅរកជម្លោះកាន់តែមានលក្ខណធ្ងន់ធ្ងរទៅៗខុសប្លែកជាងពេលណាៗទាំងអស់
ដោយហេតុថាប្រទេសដែលជាមហាអំណាចធំៗក្នុងតំបន់ ដូចជាប្រទេសជប៉ុន,ចិននិងតៃវ៉ាន់
កំពង់មានជម្លោះរឿងព្រំដែនទឹកចំណោមកោះ សាន់កាគូ(ជប៉ុនSenkaku/ចិនDiaoyu) ដែលជា
ជម្លោះមួយគ្មានដំណោះស្រាយ។
៤)-វិបត្តិបណ្តាប្រទេសអាស៊ាន(Asean)
ជម្លោះមួយទៀតរវាងប្រទេសចិនជាមួយនឹងបណ្តាប្រទេសអាស៊ាន(Asean)ក្នុងការវាទទី
ដែនទឹកនិងដែនគោករបស់ប្រទេសចិនចំណោមកោះប៉ារាហ្សែល(Paracel Island)និងចំណោម
កោះប្រាតឡេ(Pradly Island) ក៏ជាជម្លោះមួយដែលគ្មានដំណោះស្រាយផងដែរ។ ដែលអ្នកឯក
ទេសខាងផ្នែកនយោបាយពិភពលោកគេបានឱ្យឈ្មោះថាជាសង្គ្រាមត្រជាក់បែបថ្មីកំពង់តែចាក់
ស្រេះក្នុងតំបន់អាស៊ីគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
៥)- បញ្ហានៅប្រទេសកូរេខាងជើង
ប្រទេសកូរេខាងជើងជាប្រទេសតែមួយគត់នៅលើពិភពលោកដែលនៅរក្សាយ៉ាងខ្ជាប់ខ្ជួននូវ
លទ្ធិកុម្មុយនិស្តផ្តាច់ការយ៉ាងតឹងតែងជាងគេបំផុត និងក៏ជាប្រទេសដែលមានបច្ចេកវិទ្យាអាច
ផលិទ្ធនូវគ្រឿងអាវុធប្រល័យលោកដូចជាគ្រាប់បែកនុគ្លេអ៊ែរ…។ អត្តចរិតរបស់មេដឹកនាំរបស់
ប្រទេសមួយនេះមានលក្ខណៈឆ្កួតលីលាដូចក្រុមរបស់មេដឹកនាំពួកខ្មែរក្រហមឈ្មោះ
ប៉ុល-ពតដែលសុខចិត្តសម្លាប់ជាតិនិងប្រជាជនខ្លួនឯងក្នុងនាមមនោគមន៍វិជ្ជាឆ្កួតលីលាព្រៃផ្សៃ
ជាទីបំផុត ពិភពលោកមិនអាចមានជំនឿទុកចិត្តទៅលើពួកមនុស្សឆ្កួតលីលាប្រភេទពួកនេះបាន
ទេ ពីព្រោះពួកវាប្តូរចិត្តគំនិតប្រែក្រឡះពីបាទដៃទៅខ្នងដៃស្រេចតែទំនើងចិត្តរបស់វា។ ប្រទេស
នេះក៏ជាប្រទេសខ្ញុំកញ្ជះដាច់ថ្លៃរបស់ប្រទេសចិនផងដែរ និងក៏ជាមិត្តរបស់ប្រទេសអារ៉ៃប់មួយ
ចំនួនដែលចង់បានបច្ចេកវិទ្យាក្នុងការទិញដូរអាវុធប្រល័យលោករបស់ប្រទេសនេះ។ ពិភព
លោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងលប្រទេសនេះបែងចែកបច្ចេកវិទ្យាទំនើបឱ្យទៅ
ដល់ដៃពួកភារវៈកម្មអាល់កៃដា(Alkaïda)យកមកប្រើបំផ្លាញសន្តិសុខពិភពលោក និង
បង្កឱ្យមានសង្គ្រាមសាសនា នាថ្ងៃអនាគត់ខាងមុខ។
៦)-វិបត្តិនយោបាយនៅប្រទេសថៃ
ចំណែកឯប្រទេសថៃវិញ អ្នកឯកទេសខាងផ្នែកនយោបាយប្រទេសថៃ គេបានបញ្ជាក់ផង
ដែរថាប្រទេសថៃត្រូវកើតមានសង្គ្រាមស៊ីវិលរវាងពួកថៃអាវលឿង,ថៃអាវក្រហម,និងពួកមេ
បញ្ជាការកងទ័ពមួយចំនួននៅពេលដែលស្តេចកំពង់សោយរាជ្យទ្រង់ចូលទីវង្គត់ផុតទៅនៅពេល
ខាងមុខ។
៧)-ដំណើរឆ្ពោះទៅទិសខាងលិច
ជាពិសេសចំពោះមហិច្ឆតាគ្មានព្រំដែនរបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដែលកំពង់តែ
លេបត្របាក់លាវ,ខ្មែរ តាមបណ្តាំរបស់ខ្មោចហូជីមិញ(ដំណើរឆ្ពោះទៅទិសខាងលិច)ក្នុងបំណង
បង្កើតសហព័ន្ធឥណ្ឌូចិនដាក់នៅក្រោមការដឹកនាំរបស់ប្រទេសវៀតណាមតែមួយ ច្បាស់ជាត្រូវ
ជួបឧបសគ្គមួយដ៏ធំដោយប៉ះទង្គិចជាមួយនឹងប្រយោជន៍របស់មហាអំណាចចិនដែលមានគំរោង
វាទទីទៅលើតំបន់អាស៊ីប៉ែកអាគ្នេយ៍ទាំងដែនទឹកនិងទាំងដែនគោកដូចជាប្រទេសភូមា,លាវ
ខ្មែរ យ៉ាងណាមិញដ៏រាបណាយួនមិនព្រមឈប់ឈ្លានពានទឺកដីខ្មែរ ក៏ដូចជាចិនមិនព្រមប្រគល់
ដែនដីទឺកប៉ារ៉ាហ្សែល(Paracel)ទៅឱ្យយួនវិញយ៉ាងដុច្នោះដែរ វាជារឿងដែលគ្មានដំណោះ
ស្រាយ។ដូច្នេះដំណោះស្រាយនូវគ្រប់វិបត្តិដែលបានរៀបរាប់ខាងលើនេះ មានតែមួយគត់គឺ
សង្គ្រាម។
III)-មូលហេតុចម្បងដែលញ៉ាំងឱ្យផ្ទុះសង្គ្រាមមួយចំអិនក្រពិស
បើយើងធ្វើការប្រៀបធៀបស្ថានភាពនយោបាយពិភពលោកបច្ចុប្បន្នទៅនឹងស្ថានភាព
នយោបាយពិភពលោកក្នុងរយៈពេលមុនសង្គ្រាមលោកទាំងពីរលើក យើងអាចសំគាល់
ឃើញថាពិភពលោកស្ថិតនៅក្នុងស្ថានភាពទល់ច្រកគាំងឈឹង គ្មានដំណោះស្រាយណាក្រៅ
តែអំពីការធ្វើសង្គ្រាមតែមួយគត់។
តាមធម្មតាសង្គ្រាមអាចផ្ទុះឡើងទៅបាន នៅពេលណាមានប្រទេស២មានជម្លោះអ្វីមួយដែល
គ្មានដំណោះស្រាយនិងមានកម្លាំងស្មើរគ្នាដែលអាចប្រឈមមុខដាក់គ្នា ឫមានមហាអំណាច
ណាមួយនៅពីក្រោយខ្នងជួយជំរុញដោយទាញប្រយោជន៍ក្នុងរឿងជម្លោះនេះឫមួយក៏ប្រទេស
មានមហាអំណាចពីរឈ្លោះគ្នាតែម្តង។
IV)- ជម្លោះរវាងប្រទេសចិន និងជប៉ុន
ប្រទេសជប៉ុននិងប្រទេសចិនមានការឈ្លោះដណ្តើមគ្នាក្នុងការទាមទារដែនកោះមួយចំនួន
ឈ្មោះ(សាន់កាគូ/ដាវយូ) ដោយសារប្រទេសនិមួយៗ ប្រកាន់ថាកោះនេះជារបស់គេម្នាក់ៗ
តែរៀងៗខ្លួន។ ជម្លោះនេះកាន់តែមានភាពតានតឹងឡើងៗដោយគ្នានភាគីណាមួយសុខចិត្ត
ទទួលយល់ព្រមចុះចាញ់ ឫក៏ទទួលយល់ព្រមរកដំណោះស្រាយណាមួយតាមសន្តិវិធី ដែលជា
ហេតុធ្វើឱ្យពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងក្រៃលែងចំពោះរឿងជម្លោះរវាងមហាអំ
ណាចសេដ្ឋកិច្ចធំទាំងៗនេះ ជាពីសេសក៏ជាប្រទេសដែលមានអាវុធប្រល័យលោកសម័យទំនើប
ជាទីបំផុតទៀតផង។ ជាមួយគ្នានេះ ប្រទេសតៃវ៉ាន់ ក៏មានបំណងចង់ទាមទារចំណែកកោះនេះ
ផងដែរ។ក្នុងជម្លោះនេះយើងអាចសម្គាល់ឃើញថាប្រទេសចិនត្រូវប្រឈមមុខជាមួយនិងបណ្តា
ប្រទេសក្នុងសមុទ្ទប៉ាស៊ីហ្វិកដែលជាប្រទេសអ្នកមានដូចជាប្រទេសតៃវ៉ាន់,កូរេខាងត្បូង,ជប៉ុន
រួមជាមួយនិងមហាមិត្តរបស់ពួកគេគឺសហរដ្ឋអាមេរិក។
V)- ជម្លោះរវាងប្រទែសចិនជាមួយបណ្តាប្រទេសអាស៊ីប៉ែកអាគ្នេយ៍(Asaen)
ប៉ុន្តែជម្លោះនៅថ្ងៃខាងមុខ នឹងអាចកើតមានឡើងបានគឺ
រវាងមហាអំណាចចិនដែលកំពង់តែបង្កើនកម្លាំងសឹកក្នុងការពង្រីកឥទ្ធិពលមហាអំណាចរបស់
គេក្នុងតំបន់អាស៊ីទាំងមូល ជាមួយបណ្តាប្រទេសអាហ្ស៊ាន(Asean)ដែលកំពង់បបួលគ្នាកាពារ
ព្រំដែនទឹករបស់គេរៀងៗខ្លួន ដែលស្ថិតនៅលើផ្ទៃសមុទ្ទអន្តរជាតិ គឺចំណោមកោះប៉ារាហ្សែល
(Paracel-Island)និងចំណោមកោះប្រាតឡេ(Pradly Island)ដោយមានរួមជាមួយនឹងសហរដ្ឋ
អាមេរិកដែលជាកម្លាំងបង្អែកក្នុងការទប់ស្កាត់ឥទ្ធិពលវាទទីរបស់ចិន។
VI)-សង្គ្រាមផ្ទុះឡើងនៅតំបន់អាស៊ី ជាដំណោះស្រាយវិបត្តិសេដ្ឋកិច្ចនៅអាមេរិក និងអឺរុប
ការលូកដៃរបស់សហរដ្ឋអាមេរិកក្នុងរឿងជម្លោះរបស់បណ្តាប្រទេសអាស៊ីទាំងមូលនេះក៏ដោយ
សារសហរដ្ឋអាមេរិកនិងសហភាពអឺរុបមានប្រយោជន៍រួមនិងមានមហិច្ឆតារួមគ្នាមួយក្នុងការ
ដោះស្រាយបញ្ហាធំៗរបស់ពួកគេដូចជាវិបត្តិសេដ្ឋកិច្ច,ហិរញ្ញវត្ថុនិងសង្គមត្រូវបានគាំងស្ទះ
ដោយសារកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់បណ្តាប្រទេសអាស៊ី។ ដូច្នេះមហាអំណាច
ធំទាំងពីរនេះគ្មានជំរើសអ្វីក្រៅពីជួយជំរុញឱ្យបណ្តាប្រទេសអាស៊ីទាំងអស់នោះមានការឈ្លោះ
គ្នាកាន់តែខ្លាំងឡើងៗដោយយកលេសថាសហរដ្ឋអាមេរិកវិលត្រឡប់មកទ្វីបអាស៊ីវិញដើម្បី
ជួយរួមសហការជាមួយមហាមិត្តក្នុងការពារប្រយោជន៍របស់ពួកគេគឺបណ្តាប្រទេសអាហ្ស៊ាន
និងនៅអាស៊ីប៉ាស៊ីហ្វិក។
ប៉ុន្តែផ្ទុយទៅវិញពួកគេទាំងពីរគ្មានគោលបំណងអ្វីក្រៅតែអំពីការដោះស្រាយវិបត្តិសេដ្ឋកិច្ច,
ហិរញ្ញវត្ថុនិងសង្គម ព្រមទាំងលក់គ្រឿងអាវុធទំនើបៗរបស់គេទៅឱ្យប្រទេសទាំងនោះដែល
សុទ្ធតែជាប្រទេសអ្នកមាន និងជាពិសេសក្នុងគោលដៅដើម្បីជម្រុញជម្លោះដែលកំពង់តែកើត
មានរួចស្រាប់ហើយនោះឱ្យមានកម្រិតកាន់តែតានតឹងនិងពុះកញ្ជ្រោលរហូតដល់កម្រិតផ្ទុះកើ
ចេញជាសង្គ្រាមរាលដាលពេញទាំងតំបន់អាស៊ីទាំងមូល។
នៅទីបញ្ចប់បណ្តាប្រទេសអាស៊ីទាំងអស់ត្រូវទទួលបរាជ័យទាំងស្រុងដោយគ្មានអ្នកឈ្នះគឺមាន
តែមានតែអ្នកចាញ់តែប៉ុណ្ណោះ ប្រទេសជាតិត្រូវខូចខាតខ្ទេចខ្ទីគ្មានសល់ ត្រូវចាប់ផ្តើមពីកម្រិត
សូន្យ។ បណ្តាប្រទេសអាស៊ីទាំងនេះត្រូវទិញសម្ភារៈនិងខ្ចីបុលពីសហរដ្ឋអាមេរិកនិងសហភាព
អឺរុបដើម្បីក៏សាងប្រទេសឡើងវិញ។
រីឯអ្នកឈ្នះគឺសហរដ្ឋអាមេរិក និងសហភាពអឺរុបដែលពួកគេបានទទួលជ័យជំនះទាំងស្រុងនូវ
គ្រប់វិស័យ៖ សេដ្ឋកិច្ច,ហិរញ្ញវត្ថុ,សង្គម។ ចំណែករឿងទំនាស់ព្រំដែនទាំងប៉ុន្មានត្រូវបានគេ
ដោះស្រាយយ៉ាងងាយស្រួល ដោយគ្រាន់តែគេទទួលស្គាល់អ្នកនៅសល់ពីស្លាប់ប៉ុណ្ណោះ។
ទីបញ្ចប់ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថា អ្វីៗដែលមិនធ្លាប់កើតមានពីមុន
មក គឺត្រូវតែកើតចេញដោយឯកឯងក្នុងពេលខាងមុខនេះ ដោយគ្មានអ្នកណាម្នាក់អាចបញ្ខៀស
បាន សូម្បីតែអ្នកវិទ្យាសាស្ត្រដែលធ្លាប់កំណត់ទុកនូវគ្រប់រឿងរ៉ាវទាំងឡាយដែលធ្លាប់កើតមាន
ក្នុងសង្គមពីមុន ក៏មិនអាចប្រមាណដឹងក្នុងរឿងនេះបានដែរ រឿងដែលកើតឡើងនាពេលខាង
មុខវាជាទំនាយសាសនា។
ហេតុដូច្នេះហើយបានជាចាស់បុរាណលោកលើកយកពាក្យ‹ឈាមដាបពោះដំរីទន្លេបួនមុខ
ដែលជាសង្គ្រាម មួយចំអិនក្រពិស នេះមកផ្តាំប្រាប់កូនចៅជំនាន់ក្រោយឱ្យបានដឹងជាមុននិង
ឱ្យមានការប្រុងប្រយ័ត្នដើម្បីឱ្យជៀសផុតនូវសេចក្តីវិនាសមហន្តរាយនឹងឱ្យខំធ្វើបុណ្យដាក់ទាន
រៀន (សិលប្រាំ ចាំសិលប្រាំបីក្រែងលអាចឆ្លងវាលបីអន្លងបួនផុតរស់ទាន់អ្នកបុណ្យ សេនាដៃ
ដែកភ្នែកប្រាក់(១) ចេញលើកសាសនា ជាមួយព្រះបាទធម្មឹករាជ្យ ក្នុងឆ្នាំកុរឯកស័ក (២)
ស្តេចក្មេង,ស,តូច,ស្តើងសោយរាជ្យនគរបី )៕
សេចក្តីបញ្ជាក់បន្ថែម
ការបកស្រាយពាក្យពុទ្ធទំនាយខាងលើនេះបានបង្ហាញប្រាប់ឱ្យយើងដឹងថា ពាក្យសុភាសិត
បុរាណខ្មែរទាំងអស់នេះមានដើមកំណើតតាំងពី សម័យមហានគរក្នុងរាជ្យរបស់ស្តេចព្រះបាទ
ជ័យវរ្ម័នទី៧។ តើអ្នកណាជាអ្នកនិពន្ធសុភាសិតទាំងអស់នេះ? សូមបន្តការអាននៅត្រង់កន្លែង
‹ទំនាយសាសនា›។
ពន្យល់ពាក្យ
(១)បានបកស្រាយរួចស្រេចហើយ
(២)សូមបន្តការអាននៅត្រង់‹‹កុរឯកស័ក››
បាំងកករលំ…
សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣
បាំងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត
បាំងកករលំ៖ នៅកន្លែងខ្លះគេប្រើពាក្យ‹បាត់ដំបងរលំ›មកជំនួសពាក្យ‹បាំងកក់រលំ› ។ មិនដឹង
ជាក្នុងបំណងណាទេ បានជាគេនាំគ្នាដូរពាក្យ បាំងកក់ មកជាពាក្យ បាត់តំបង វិញនោះ ប៉ុន្តែបើ
តាមការសំគាល់មើលពាក្យដែលប្រើនៅក្នុងពាក្យពុទ្ធទំនាយខាងលើនេះគេលើកយកឈ្មោះរាជ
ធានីឫរដ្ឋធានីរបស់នគរនិមួយៗយកមកប្រើក្នុងប្រស្នានោះ។ ម៉្យាងទៀតពាក្យ បាត់ដំបង ហាក់បី
ដូចជា វាអត់ស៊ីស្របជាមួយនឹងអត្ថន័យរបស់ពាក្យថា‹រលំ›។ ពីព្រោះគេប្រើពាក្យ(រលំ)សម្រាប់
សំដៅទៅរក រាជធានី ឬរដ្ឋធានីដែលជាទីតាំងរបស់រាជរដ្ឋាភិបាល ក្នុងរាជ្យអង្គណាមួយឬក៏
ប្រទេសមួយ។ ដូច្នេះគួរឫពុំគួរ ខ្ញុំសូមលើកយកពាក្យ‹បាំងកក់រលំ›យកមកប្រើសម្រាប់បក
ស្រាយពាក្យសុភាសិតខាងលើនេះជូនជាសណ្តាប់ដូចតទៅ៖
បាំងកក៖ ជាឈ្មោះរបស់រាជធានីនៃព្រះរាជាណាចក្រថៃឡង់ដ៏ នាសម័យបច្ចុប្បន្ន។
រលំ៖ ដេកដួលទាំងជំហ៊រលែងដំណើការទៅមុខ,ធ្លាក់ងារ,ធ្លាក់ដំណែងអស់ល័ក្ខណ៍។ បើចំពោះ
នគរឬប្រទេសត្រូវមានការប្រែប្រួលដោយផ្លាស់ប្ដូររបបដឹកនាំ។ បើចំពោះស្តេចកំពុងគ្រងរាជ្យ
ត្រូវអស់អំណាចអស់បុណ្យ, ឬអស់ល័ក្ខណ៍។ បើចំពោះរាជ្យវង្សរបស់ស្តេចដែលកំពុងសោយ
រាជ្យក៏ត្រូវចប់រជ្ជកាលរបស់ពូជពង្សវង្សត្រកូលស្តេចអង្គនោះ។
បាំងកក់រលំ៖ ចាស់បុរាណចង់ប្រាប់យើងថា នៅពេលពាក់កណ្តាលសាសនាឈានមកដល់
ព្រះរាជាណាចក្រថៃឡង៍ត្រូវមានការប្រែប្រួលដោយផ្លាស់ប្ដូររបបដឹកនាំ ឬការផ្លាស់ប្ដូរអ្នកដឹក
នាំដោយសារមានការចប់ទៅរជ្ជកាលរបស់ស្តេចអង្គដែលកំពុងសោយរាជ្យឬត្រូវចប់រជ្ជកាល
របស់ពូជពង្សវង្សត្រកូលរបស់ស្តេចបច្ចុប្បន្ន។ បើតាមការបកស្រាយរបស់អ្នកឯកទេសខាងផ្នែក
នយោបាយប្រទេសថៃគេបានបញ្ជាក់ថាប្រទេសថៃត្រូវជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយកើតមាន
សង្គ្រាមស៊ីវិលរវាងពួកថៃអាវលឿង,ថៃអាវក្រហម,និងពួកមេទាហ៊ាននៅពេលដែលស្តេចកំពង់
សោយរាជ្យទ្រង់ចូលទីវង្គត់ផុតទៅនៅពេលខាងមុខ។
*****
ភ្នំពេញរលាយ
ភ្នំពេញ៖ ជាឈ្មោះរបស់រាជធានីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យបច្ចុប្បន្ន។
រលាយ៖ ការប្រែរូបភាពពីរឹងមកជាទន់(សំណរលាយទឹកកករលាយ)វិនាសអន្តរាយខូចខាតបង់
(រលាយទ្រព្យរលាយខ្លួន)។ពាក្យរលាយបើប្រើចំពោះទីក្រុងរាជធានីត្រូវទទួលការវិនាសអន្ត
រាយខ្ទេចខ្ទាំមើលលែងស្គាល់។ បើតាមការបកស្រាយរបស់អ្នកឯកទេសខាងផ្នែកនយោបាយ
ប្រទេសកម្ពុជា គេបានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងតំបន់ដែលកំពង់ត្រូវរង
ទទួលការវាទទីនិងការជ្រៀតជ្រែកនយោបាយពីសំណាក់បណ្តាប្រទេសនៅជុំវិញខ្លួន ដែល
ជាហេតុបង្កឱ្យកើតមានជម្លោះក្នុងតំបន់រវាងចិន,យួន,និងថៃ នាថ្ងៃអានាគត់ខាងមុខ។
*****
ព្រៃនគរខ្ចាត់ខ្ចាយ
ព្រៃនគរ៖ ជាឈ្មោះរបស់រដ្ឋធានីខ្មែរសម័យបុរាណតែបច្ចុប្បន្នជារដ្ឋធានីទី២ របស់ប្រទេសវៀត
ណាមប្រហែលតាំងពីសម័យបុរាណមិនមានឈ្មោះថា សៃហ្គន់ ឬក៏ហូជីមីញ ទេ។
ខ្ចាត់ខ្ចាយ៖ បានន័យថា រប៉ាត់រប៉ាយបែកហ្វូងលែងនៅជួបជុំគ្នាដូចមុន។
ព្រៃនគរខ្ចាត់៖ ចាស់បុរាណលោកចង់សំដៅទៅរកពួកអ្នកកាន់រដ្ឋអំណាចត្រូវបានរត់ចោលជួរ
បែកហ្វូងរប៉ាត់រប៉ាយគ្មាននៅសល់ម្នាក់ឡើយ។ យើងអាចបកស្រាយតាមការវិភាគនយោបាយ
តំបន់ យើងសំគាល់ឃើញថាមហិច្ឆតាគ្មានព្រមដែនរបស់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដែល
កំពង់តែលេបត្របាក់លាវ,ខ្មែរ តាមបណ្តាំរបស់ខ្មោចហូជីមិញ(ដំណើរឆ្ពោះទៅទិសខាងលិច)
ក្នុងបំណងបង្កើតសហព័ន្ធឥណ្ឌូចិនដាក់នៅក្រោមការដឹកនាំរបស់ប្រទេសវៀតណាមតែមួយគត់
ច្បាស់ជាត្រូវជួបឧបសគ្គដ៏ធំធេងមួយ ដោយត្រូវប៉ះទង្គិចជាមួយនឹងប្រយោជន៍របស់ប្រទេសចិន
ដែលកំពង់មានមហិច្ឆតាពង្រីកនិងពង្រឹងឥទ្ធីពលមហាអំណាចចិនផងដែរ ដោយមានគំរោងវាទ
ទីមកលើតំបន់អាស៊ីប៉ែកអាគ្នេយ៍ទាំងដែនទឹកនិងទាំងដែនគោកដូចជាប្រទេសភូមា,លាវ,ខ្មែរ
ដូចពាក្យបុរាណលោកបានពោលថា‹ចិនស្ពាយគំពីលីរកព្រះបាទធម្មឹករាជ្យ(១)› នាថ្ងៃអានាគត់
ខាងមុខ។
*****
សប្បាយអង្គរវត្ត
សប្បាយ៖ ជាសភាវៈគួរជាទីសោមនស្សរីករាយដោយមានការពេញចិត្ត។
អង្គរវត្ត៖ ជាឈ្មោះរបស់អតីតរាជធានីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហានគរ។
សប្បាយអង្គរវត្ត ៖ ចាស់បុរាណលោកចង់និយាយប្រាប់កូនចៅជំនាន់ក្រោយយើងថា ព្រះរាជា
ណាចក្រកម្ពុជានាសម័យមហានគរដែលធ្លាប់មានរាជធានីនៅអង្គវត្ត និងដែនសីមាខាងជើង
ទើសចិន,ខាងលេចទើសភូមា,ខាងត្បូងទើសម៉ាឡាយូនិងសមុទ្ទ,ខាងកើតទិសសមុទ្ទ ទៅថ្ងៃ
អានាគតខាងមុខ ត្រូវបានបែងចែកជានគរតូចៗដូចជាប្រទេសថៃមានរាជធានីឈ្មោះបាងកក់,
ប្រទេសកម្ពុជាបច្ចុប្បន្នមានរាជធានីឈ្មោះភ្នំពេញ និងប្រទេសវៀតណាមមានរដ្ឋធានីឈ្មោះ
ហូជីមិញ(ព្រៃនគរ)។ ប៉ន្តែនៅពេលដែលពាក់កណ្តាលសាសនាឈានចូលមកដល់ ប្រទេស
ទាំងបីនោះត្រូវជួបវិបត្តិជម្លោះផ្ទៃក្នុងផងនិងវិបត្តិជម្លោះព្រំដែនដោយសារការវាទទីរវាងប្រទេស
មួយមកលើប្រទេសមួយទៀតដែលជាហេតុបណ្តាលឱ្យមានកើតសង្គ្រាមផ្ទុះឡើងក្នុងតំបន់ភូមិ
ភាគអាស៊ីទាំងមូល ដូចពាក្យចាស់លោកហៅថា‹ឈាមដាបពោះដំរីទន្លេបួនមុខ(១)›។ ទីក្រុង
នៃប្រទេសទាំងបីត្រូវជួបនូវសេចក្តីវិនាសមហន្តរាយយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដូចមានក្នុងពាក្យពុទ្ធ
ទំនាយបានចែងថា៖ បាងកករលំ,ភ្នំពេញរលាយ,ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត។
ដូច្នេះទីកន្លែងដែលគេចផុតអំពីភ្លើងសង្គ្រាម‹‹ឈាមដាបពោះដំរីទន្លេបួនមុខ››គឺនៅអង្គរវត្ត
ដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រកម្ពុជានាសម័យមហានគរ។ អង្គរវត្តគឺជាទីកន្លែង
ដែលគួរឱ្យរីករាយជាទីពេញចិត្តនិងគួរឱ្យជាទីសុខក្សេមក្សាន្តរបស់មហាជនគ្រប់រូប នាថ្ងៃអនា
គតកាល៕
Vous devez être connecté pour poster un commentaire.