ខែរះឆ្លងផ្លូវ…


សេចក្តីបកស្រាយពាក្យពុទ្ធទំនាយភាគ៣

935922_619309774760980_401878239_n

ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង

ខ្ញុំសូមសាកល្បងបកស្រាយសុភាសិតខាងលើនេះជូនដូចតទៅ៖ពុទ្ធសក្ករាជ(ព.ស)គេរាប់តាម

ច័ន្ទគតិលំនាំដំណើរគោចររបស់ព្រះច័ន្ទវិលជុំវិញផែនដី ឧទាហណ៍៖ ១រោច,៨រោច,១៤រោច

(ខែដាច់)…១កើត,៨កើត១៥កើត(ខែពេញបូរមី)…។​ល។ ខែរះ តំណាងឱ្យពុទ្ធសក្ករាជគឺចាប់រាប់

សូន្យឆ្នាំចាប់ពីព្រះពុទ្ធទ្រង់ចូលបរិនិព្វាន មានអាយុកាលរហូតគម្រប់៥០០០ព្រះវស្សា។

ខែរះ៖  ខែរះចាប់ផ្តើមពីទិសខាងកើតតំណាងឱ្យដើមពុទ្ធសក្ករាជ ពេលព្រះពុទ្ធចូលបរិនិព្វាន។

ខែលិច៖ ខែលិចឫអស្តង្គត នៅទិសខាងលិចតំណាងឱ្យចុងពុទ្ធសក្ករាជ គឹព្រះពុទ្ធសាសនាមាន

អាយុកាលគម្រប់បាន៥០០០ព្រះវស្សា។

ខែរះឆ្លងផ្លូវ៖  ពេលព្រះចន្ទរះឋិតនៅចំពីលើក្បាលតំណាងឱ្យពាក់កណ្ដាលពុទ្ធសាសនា

ឫពាក់កណ្ដាលពុទ្ធសក្ករាជ(២៥០០ព.សត្រូវនឹងឆ្នាំ១៩៥៧គ.ស)។ មកទល់នឹងសព្វថ្ងៃ

ពុទ្ធសក្ករាជមានអាយុកាលបាន២៥៥៧ព.ស ត្រូវនឹងឆ្នាំ២០១៣ គ.ស។

កូនកើតមុនឳ៖   ដូចពាក្យចាស់បុរាណតែងតែដំណាលថា ‹ចាស់ៗគាត់កើតមុនក្មេងៗគាត់

ឃើញពន្លឺព្រះអាទិត្យមុនក្មេង ដូច្នេះមនុស្សចាស់គាត់មានការចេះជាង,ដឹងជាងនិងយល់រឿង

ច្រើនជាងក្មេងៗ› ដូច្នេះឳគាត់កើតមុនកូន គាត់ចេះដឹងច្រើនជាងកូន។ ម៉្យាងទៀតជីដូនជីតាជា

អ្នកចិញ្ចឹមបីបាច់ថែរក្សា,ថែទាំព្យាបាលជម្ងឺកូនចៅ។ ប៉ុន្ដែផ្ទុយទៅវិញនាថ្ងៃអានាគត់ ពេលពាក់

កណ្ដាលសាសនាឈានចូលមកដល់ (ខែរះឆ្លងផ្លូវ) អ្វីៗដែលកើតមានឡើងហាក់បីដូចជាមាន

ភាពផ្ទុយពីពាក្យចាស់បុរាណដែលលោកបានដំណាលពីខាងដើមនេះស្រាប់។ ដូចតាមការបក

ស្រាយខាងលើស្រាប់ យើងទាំងអស់គ្នាកំពង់រស់នៅក្នុងពាក់កណ្តាលសាសនា(ខែរះឆ្លងផ្លូវ)

គឹក្នងឆ្នាំ២៥៥៧ព.ស ត្រូវជា2013គ.ស សង្គមសម័យបច្ចុប្បន្នគឹជាសង្គមសម័យវិទ្យាសាស្ត្រនិង

បច្ចេកវិទ្យាសម័យទំនើប ដែលមានការរីកចំរើនជឿនលឿនហួសពីការស្មាននូវគ្រប់វិស័យ។

ជាពិសេសវិស័យខាងផ្នែកអប់រំ ដែលមានតួនាទីចម្បងក្នុងការជំរុញឱ្យក្មេងៗជំនាន់ក្រោយមាន

ចំណេះវិជ្ជាខ្ពង់ខ្ពស់ មានជំនាញជ្រៅជ្រះ,ច្បាស់លាស់ដូចជា(ខាងវេជ្ជសាស្ត្រ,ឱសថសាស្ត្រ,

សង្គមសាស្ត្រ,សេដ្ឋកិច្ច,នយោបាយ…។ល។ ដូច្នេះក្មេងៗជំនាន់ក្រោយនេះមានចំណេះវិជ្ជាខ្ពង់

ខ្ពស់និងកម្រឹតយល់ដឹងច្រើនជាងចាស់ៗជំនាន់មុនដូចជាឪពុកម្តាយនិងដូនតាឆ្ងាយណាស់(កូន

កើតមុនឪ)។

ពរតាដើរលេង៖  ក្មេងៗជំនាន់ក្រោយរៀនមានចំណេះខ្ពង់ខ្ពស់និងមានជំនាញច្បាស់លាស់

ខាងផ្នែកវេជ្ជសាស្ត្រនិងឱសថសាស្ត្រអាចបីបាច់ថែរក្សាព្យាបាលរោគជម្ងឹផ្សេងៗជូនចំពោះ

ឪពុកម្តាយ,ជីដូន,ជីតាឱ្យពួកគាត់បានជាសះស្បើយព្រមទាំងមានសុខភាពមាំមួន,អាយុយឹនយូរ

ថែមទៀតផង។

 

ខែរះឆ្លងផ្លូវកូនកើតមុនឳបានចៅពតា មានន័យតែមួយដូចពាក្យថាខែរះឆ្លងផ្លូវកូនកើត

មុនពតាដើរលេង

 

 ទឹកលិចចុងឫស្សីត្រីក្រៀមស្រកា

ទឹកលិចចុងឫស្សី ៖  សង្គមនាសម័យពាក់កណ្ដាលសាសនាខាងមុខគឺមានការជឿនលឿនគ្រប់

វិស័យសុខាភិបាល,គ្រប់គ្រង,បច្ចេកវិទ្យា,វិទ្យាសាស្ត្រ,ប្រព័ន្ធទំាក់ទំនង(អ៊ីនធ័រណែត)…។ល។

ទឹកលិចចុងឫស្សីដំណាងឱ្យភាពសម្បូរហូរហៀររបស់សង្គមសម្ភារៈនិយមដែលគ្មានខ្វះអ្វីបន្តិច

ណាសោះដូចជាគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្រប់គ្រាន់,គ្រឿងប្រដាប់ប្រដាប្រើប្រាស់សព្វ

សារពើសំលៀកបំពាក់តុបតែងខ្លួនព្រេងម្សៅទឹកអប់…។ល។ ភាពសម្បូរសប្បាយរុងរឿងនៃ

សង្គមសម្ភារៈកើតមានពេញទូទាំងនគរចាប់តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។

ឫស្សី ជារុក្ខជាតិមួយដុះនៅតាមជនបទនិងនៅតាមជាយរបងផ្ទះតំណាងប្រជាពលរដ្ឋដែល

រស់នៅតាមជនបទឫក៏ទីជនបទ។

ត្រី ត្រីជាសត្វមច្ឆាជាតិដែលរស់នៅក្នុងទឹក។ ត្រីតំណាងឱ្យប្រជារាស្ត្រតូចតាចដែលមាន

កម្រឹតជីវភាពក្រីក្រតោកយ៉ាកនឹងមានចំនួនច្រើន។

ត្រីក្រៀមស្រកា  ត្រីក្រៀមស្រកា ពេលណាត្រីដែលចេញផុតពីទឹកមួយស្របក់បានធ្វើឱ្យ

ត្រីនោះស្លាប់ដោយមានស្រកាក្រៀមស្ងួត ពីព្រោះសត្វត្រីមិនអាចរស់នៅលើគោកបានយូរទេ។

ទឹកលិចចុងឫស្សីត្រីក្រៀមស្រកា   ពេលពាក់កណ្ដាលសាសនាឈានមកដល់នៅថ្ងៃខាងមុខ

សង្គមសម្ភារៈនិយមមានភាពសម្បូរហូរហៀរ គ្មានខ្វះអ្វីបន្តិចណាសោះដូចជាគ្រឿងឧបភោគ

និងគ្រឿងបរិភោគគ្រប់គ្រាន់,គ្រឿងប្រដាប់ប្រដាប្រើប្រាស់សព្វសារពើសំលៀកបំពាក់តុបតែង

ខ្លួនព្រេងម្សៅទឹកអប់…។ល។ ភាពសម្បូរសប្បាយរុងរឿងនៃសង្គមសម្ភារៈកើតមានពេញទូទាំង

នគរចាប់តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយ៉ាល។ ប៉ុន្ដែផ្ទុយទៅវិញប្រជារាស្ត្រក្រីក្រតោក

យ៉ាកមានចំនួនដ៏ច្រើនលើសលុប ដែលត្រូវរងគ្រោះស្លាប់ដោយសារអត់មានចំណីអាហារ

បរិភោគឱ្យបានគ្រប់គ្រាន់។

ទឹ​ក​លិ​ច​ចុ​ង​ស្លា​ក្រ​ពើ​ហែល​គោ​ក

ទឹកលិចចុងស្លា៖ សង្គមជឿនលឿនគឺជាសង្គមសម្ភារៈនិយមដែលសម្បូរហូហៀរទៅ

ដោយគ្រឿងសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្មានខ្វះអ្វីបន្តិចណាសោះ។

ដើមស្លា៖  ជារុក្ខជាតិមួយដុះនៅកណ្ដាលភូមិក្បែរផ្ទះតំណាងឱ្យពួកអ្នកដែលរស់នៅទីផ្សារ,ទីរួម

ខេត្រ ឫទីក្រុង។

ក្រពើ៖  សត្វក្រពើជាសត្វមានជើងបួនចិញ្ចឹមកូនក្នុងស៊ុតដូចសត្វស្លាបគឺជាសត្វតិរច្ឆានដែល

ចូលចិត្តស៊ីសាច់គ្រប់ប្រភេទតំណាងឱ្យពួកឈ្មួញកណ្ដាលនាយទន់មូលធនឬថៅកែ។

ហែលគោក៖   តំណាងឱ្យភាពលំបាកវេទនាដែលត្រូវជួបប្រទះក្នុងឆាកជីវិតប្រចាំថ្ងៃ។

ក្រពើហែលគោក៖ សូម្បីតែពួកឈ្មួញជួញដូរ(នាយទន់)ក៏ជួបប្រទះនូវការលំបាកសព្វបែប

យ៉ាងដោយសារមានអ្នកប្រកួតប្រជែងដណ្ដើមទីផ្សារទំនិញឡើងថ្លៃទឹកប្រាក់ចុះថោក..។ល។

រកស៊ីសឹងតែគ្មានប្រាក់ចំណេញគ្រប់គ្រាន់យកមកបង់ពន្ធឱ្យរដ្ឋនិងបើកប្រាក់បៀវត្សឱ្យពួក

កម្មករសឹងតែពុំរួច។សុភាសិតនេះចាស់បុរាណចង់ប្រាប់យើងដឹងថាដល់ពេលពាក់កណ្ដាល

សាសនាសង្គមមានការរីកចម្រើនជឿនលឿនគ្រប់ផ្នែកមានសម្ភារៈប្រើប្រាស់និងគ្រឿងបរិភោគ

សម្បូរហូរហៀរ។មនុស្សជំនាន់ក្រោយមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានការយល់ដឹងជ្រៅជ្រះនិង

មានជំនាញខាងផ្នែកវេជ្ជសាស្ត្រអាចថែទាំព្យាបាលជម្ងឺគ្រប់ប្រភេទជូនមនុស្សវ័យចំណាស់ដែល

ត្រូវជាជីដូនជីតាឱ្យបានជាសះស្បើយនិងឱ្យមានអាយុយឺនយូរថែមទៀតផង។ ប៉ុន្ដែផ្ទុយទៅវិញ

នៅក្នុងសង្គមសម្ភារៈនិយមដែលសម្បូណ៍ហូរហៀរគ្មានខ្វះអ្វីទាំងអស់បែទៅជាមានមនុស្សក្រី

ក្រតោកយ៉ាកស្លាប់ដោយអត់ចំណីអាហារដ៏ច្រើនអនេកទៅវិញ។សូម្បីតែពួកនាយទន់ដែលជា

ឈ្មួញកណ្ដាលក៏មានការលំបាករកប្រាក់ចំណេញឱ្យបានគ្រប់គ្រាន់ទៀតផង។

ចាស់បុរាណចង់ប្រាប់កូនចៅឱ្យបានដឹងថា ពេលពាក់កណ្តាលសាសនាឈានចូលមកដល់

នាថ្ងៃអានាគត នៅពេលណាដែលសង្គមកាន់តែមានការរីកចំរើនខាងផ្នែកសម្ភារៈ  ពេលនោះ

សង្គមកាន់តែជួបនូវភាពលំបាកចំពោះអ្នកឈ្មួញកណ្តាលដូចជាពួកអ្នករកស៊ីជួញដូរ និងនូវភាព

អយុត្តិធម៌ចំពោះសង្គមនៃអ្នកទន់ខ្សោយដែលត្រូវទទួលរងការស្លាប់ ដោយអត់មានចំណីអាហារ

បរិភោគគ្រប់គ្រាន់ ឫដោយជម្ងឺគ្រប់ប្រភេទយ៉ាងអាណោចអាធម៌ជាទីបំផុត៕

27293_305946119526885_1862435946_n

Cet article a été publié dans ការពិពណ៌នា. Ajoutez ce permalien à vos favoris.

Laisser un commentaire